ប្រសិទ្ធភាពដែលនាំមកស្មើនឹង១៥ដង បើប្រៀបជាមួយមុខរបរធ្វើស្រូវ និងដាំដំណាំមនចិញ្ចឹមដង្កូវនាង សព្វថ្ងៃមុខរបរផលិតមីសួ បាននាំមកប្រភពចំណូលសេដ្ឋកិច្ចខ្ពស់ចម្បង សម្រាប់ក្រុមគ្រួសារប្រជាជននៅក្នុងភូមិរបរមិញហ៊ង (Minh Hong) (ឃុំមិញក្វាង - Minh Quang ស្រុកបាវី - Ba Vi ក្រុងហាណូយ) ដោយកម្រិតមធ្យមពី១៥០ ដល់២០០លានដុង ក្នុងមួយគ្រួសារអំឡុងមួយឆ្នាំ។ ឆ្នាំ២០១៥ ផលិតផលគុយទាវយ៉ុងរបស់តំបន់ដីនេះ អះអាងបានទីតាំងនៅលើទីផ្សារប្រើប្រាស់ ខណៈបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា) ទទួលស្គាល់ជាផ្លាកសញ្ញាសមូហភាព “មីសួមិញហ៊ង (Minh Hong)”។
តាមលោក ង្វៀនវ៉ាន់យ្វឹន (Nguyen Van Duan) ប្រធានសហករណ៍កសិកម្មមិញហ៊ង (Minh Hong) ឆ្នាំ១៩៦៦ ទូទាំងភូមិមិញហ៊ង (Minh Hong) មាន៩៧ក្រុមគ្រួសារប្រកបមុខរបរដាំដំណាំមនចិញ្ចឹមដង្កូវនាង តាមបែបកសិដ្ឋាន។ ក្នុងពេលរដ្ឋអូសយកដីធ្លី កសិករនៅក្នុងភូមិមិញហ៊ង (Minh Hong) ចាប់ផ្តើមបង្វែលទៅដាំដំណាំយ៉ុងរៀង (សន្តានដើមរំដេង) នៅតាមជ្រលងទឹកជ្រោះ ដើម្បីយកមើមធ្វើជាម្សៅ ហើយនេះក៏ជាដើមកំណើតនៃមុខរបរមីសួ។ កាលទើបចាប់ផ្តើមធ្វើ ក្រុមគ្រួសារណាក៏ត្រូវអនុវត្តដំណាក់កាលផលិតមីសួ តាមបែបសិប្បកម្មទាំងអស់ រៀងរាល់ថ្ងៃក្រុមគ្រួសារម្នាក់ផលិតបានមីសួត្រឹម១៥គីឡូក្រាមតែប៉ុណ្ណោះ។ ទោះបីមានផលិតផលមីសួឆ្ងាញ់ ប៉ុន្តែអ្នកភូមិនៅតែអភិវឌ្ឍន៍សេដ្ឋកិច្ចចម្បង ដោយប្រកបមុខរបរដាំដំណាំយ៉ុងរៀង ផលិតម្សៅ យ៉ាងនេះបានជាផលិតផលមីសួមិញហ៊ង (Minh Hong) តិចនរណាដឹងស្គាល់។
ឆ្នាំ២០០១ មិញហ៊ង (Minh Hong) បានទទួលស្គាល់ជាភូមិរបរច្នៃម្សៅ ការផលិតមីសួនៅទីនេះ ទើបពិតប្រាកដអភិវឌ្ឍន៍ខ្លាំងឡើយ។ មកដល់សព្វថ្ងៃ មិញហ៊ង (Minh Hong) បង្កើតបានសហករណ៍កសិកម្ម ក្នុងនោះមាន១៦៥/២៨៩ ក្រុមគ្រួសារជំនាញច្នៃម្សៅនិងផលិតនូវផលិតផលមីសួ។ ដំណើរការផលិតមីសួនៅទីនោះ តែងប្រព្រឹត្តទៅមមាញឹកពេញមួយឆ្នាំ។ ចង្វាយមីសួហាលជាជួរនៅគ្រប់ទីកន្លែងក្នុងផ្ទះនិងខាងក្រៅទីលាន។ ដើម្បីលើកកម្ពស់គុណភាពផលិតផល ក៏ដូចជាកាត់បន្ថយបានកម្លាំងពលកម្ម ក្រុមគ្រួសារបានវិនិយោគប្រព័ន្ធម៉ាស៊ីនចម្រាញ់ម្សៅ ដោយប្រើអគ្គិសនីមានចរន្តបី ឆ្នាំងចំហុយម្សៅ និងម៉ាស៊ីនកាត់មីសួ។
ដើម្បីធ្វើមីសួ អ្នកភូមិនៅទីនេះ ត្រូវច្នៃអំពីវត្ថុធាតុពីមើមយ៉ុងរៀង។ សព្វថ្ងៃផ្ទៃដីដាំយ៉ុងរៀង នៅមិញហ៊ង (Minh Hong) ឡើងដល់១៨០ហិកតា ហើយប្រមូលផលច្រើនបំផុត ចាប់ពីខែ៩ រហូតដល់ខែ១ ចន្ទគតិ។ បងហ្វាងង៉ុកទ្រឿង (Hoang Ngoc Truong) ជាម្ចាស់មូលដ្ឋានច្នៃម្សៅមួយឲ្យដឹងថា មើមយ៉ុងរៀងបានដាំនៅភូមិមិញហ៊ង (Minh Hong) ងាយថែទាំ ធុញកម្តៅល្អ មេឃកាន់តែក្តៅ មើមយ៉ុងរៀង កាន់តែមានម្សៅច្រើននិងក្លិនក្រអូបថែមទៀត យ៉ាងនេះទើបផលិតផលមីសួរបស់មិញហ៊ង (Minh Hong) មានពណ៌ស និងស្វិតជាង បើប្រៀបនឹងមីសួរបស់មូលដ្ឋានផ្សេងៗ។ ទន្ទឹមនោះ ការវិនិយោគ១៦៥គ្រឿងម៉ាស៊ីនសម្ងួត ដំណើរការពេញមួយថ្ងៃ មធ្យមក្រុមគ្រួសារនិមួយៗច្នៃម្សៅ បាន២០តោនក្នុងមួយថ្ងៃ។ ហេតុនេះហើយ ក្រៅពីការផ្គត់ផ្គង់ម្សៅឲ្យមូលដ្ឋានផលិតមីសួទាំងអស់របស់មូលដ្ឋាន។ ក្រុមគ្រួសារទាំងនេះ នៅលក់ឲ្យឈ្មួញដែលមកប្រមូលទិញ ដើម្បីផ្គត់ផ្គងឲ្យរោងចក្រច្នៃនំនិងស្ករគ្រាប់។
មើមយ៉ុងរៀង វត្ថុធាតុចម្បង សម្រាប់អ្នកភូមិរបរមិញហ៊ង (Minh Hong) ប្រើប្រាស់ធ្វើមីសួ។ មើមយ៉ុងរៀង ក្រោយពីពេលបានកិននិងផ្អាប់កន្លងទៅ៤ម៉ោង នឹងបង្កើតបានជាម្សៅ។ មីសួទន់បានហាលសម្ងួតក្រោម កម្តៅថ្ងៃ ក្រោយពីលាតជាផ្ទាំង។ គួរកាត់មីសួតាមបែបសិប្បកម្ម តែសព្វថ្ងៃក្រុមគ្រួសារផលិតកម្មទាំងអស់នៅភូមិមិញហ៊ង (Minh Hong) ចាប់ផ្តើមវិនិយោគបំពាក់ម៉ាស៊ីនកាត់ ដើម្បីកាត់បន្ថយពេលវេលាផលិតកម្ម។ មីសួក្រោយពេលហាលសម្ងួត នឹងបាននាំទៅកាន់ក្រុមគ្រួសារ...។ល។ ក្រោយមកនឹងបានបែងចែកជាបាច់ ដែលមានទម្ងន់១គីឡូក្រាមក្នុងមួយដុំ...។ល។ ជាពិសេស សសៃមីសួចាក់កណ្តាញ់ បានរៀបលាក់នៅចំកណ្តាលនៃសសៃត្រង់រលូន។ ខិតជិតបុណ្យចូលឆ្នាំថ្មីវៀតណាម បរិមាណមីសួបានផលិតជារៀងរាល់ថ្ងៃ នៅភូមិរបរមិញហ៊ង (Minh Hong) ប្រហែល៧០០ដល់៨០០គីឡូក្រាម...។ល។ ក្រោយមកផលិតផលមីសួមិញហ៊ង (Minh Hong) បានខ្ចប់និងបញ្ជូនទៅប្រើប្រាស់នៅតាមខេត្តក្រុងក្នុងប្រទេស។ បាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលស្គាល់ជាផ្លាកសមូហភាព “មីសួមិញហ៊ង (Minh Hong) ” ឆ្នាំ២០១៥ ក្រុមគ្រួសារផលិតកម្ម ចាប់ផ្តើមផលិតកញ្ចប់ខ្ចប់ផលិតផល ដើម្បីជួយអតិថិជនស្គាល់ចំណាំបានផលិតផល។ |
ពេលប្រមូលទិញម្សៅពីក្រុមគ្រួសារច្នៃម្សៅ មូលដ្ឋានផលិតមីសួទាំងអស់ តែងតែរែងសម្អាតដោយទឹកចាប់ពីពីរទៅបីលើក ដើម្បីកម្ចាត់កាក់កខ្វក់ឲ្យអស់ រួចទើបលាយម្សៅ។ ពេលកូរម្សៅ ត្រូវលាយតាមអត្រាកំណត់ ដើម្បីពេលចាក់ម្សៅៗឆ្អឹនស្មើ ដល់ពេលកាត់ជាសសៃមីសួក៏មិនបាក់ម៉ដ្ឋ។ អ្នកភូមិមិញហ៊ង (Minh Hong) តែងក្រោកពីម៉ោង៤ព្រឹក ដើម្បីចាក់ចំហុយម្សៅឆាប់ៗ ឲ្យទាន់ហាលថ្ងៃ។ សព្វថ្ងៃ ដោយមានការវិនិយោគឆ្នាំងចំហុយ ទើបដំណាក់កាលចាក់ម្សៅក៏រហ័សនិងងាយស្រួលជាង។ ក្រោយពេលម្សៅបានចាក់លាតរួចស្រេច នឹងបានយកទៅហាលថ្ងៃប្រហែលពីបីដល់បួនម៉ោង ហើយយកចូលទៅគាបរួចកាត់ជាសសៃ។ ក្នុងដំណាក់កាលចងមីសួជាបាច់ អ្នកភូមិមិញហ៊ង (Minh Hong) សុទ្ធតែយកសសៃមិសួដែលបាក់កណ្តាញ់ក្នុងពេលកាត់ ដាក់ទៅចំកណ្តាលបាច់មីសួ។ នេះក៏ជាលក្ខណៈពិសេសដោយឡែក សម្រាប់អ្នកទិញស្គាល់ដឹងនូវផលិតផលមីសួមិញហ៊ង (Minh Hong)។ ដើម្បីធានាសុវត្ថិភាពអនាម័យ និងគុណភាពផលិតផល ក៏ដូចជាការរក្សាពាណិជ្ជសញ្ញាភូមិរបរ ក្រុមគ្រួសារផលិតមីសួ សុទ្ធតែមិនប្រើជាតិគីមី borax ធ្វើថ្នាំសម្អាតឲ្យស ឬគ្រឿងរណបមានជាតិពុល។ ហេតុនេះហើយ មីសួមិញហ៊ង (Minh Hong) តែងបានអ្នកប្រើប្រាស់នៅតាមខេត្តក្រុងពេញនិយមប្រើ។
ការដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា) ទទួលស្គាល់ផលិតផលពាណិជ្ជកម្មមីសួមិញហ៊ង (Minh Hong) ឆ្នាំ២០១៥ មកដល់សព្វថ្ងៃ ផលិតផលមីសួសុទ្ធតែបានក្រុមគ្រួសារខ្ចប់ជាប្រអប់កញ្ចប់ត្រឹមត្រូវ មានសរសេរឈ្មោះ អាសយដ្ឋាន លេខទូរសព្ទក្រុមគ្រួសារផលិត...។ល។ នាំទៅប្រើប្រាស់គ្រប់ទីកន្លែងតាមខេត្តក្រុង។ ផលិតផលប្រើប្រាស់ច្រើនបំផុតនៅតាមខណ្ឌតឹនប៊ិញ (Tan Binh) (ទីក្រុងហូជីមិញ) ហាឡុង - Ha Long (ខេត្តក្វាងនិញ - Quang Ninh) ខេត្តហាយយឿង (Hai Duong) ខេត្តភូថ័រ (Phu Tho) ខេត្តហ្វ័រប៊ិញ (Hoa Binh)...។ល។ លក់ដោយតម្លៃ៥០.០០០ដុងក្នុងមួយគីឡូក្រាម។ ជាពិសេស ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តម្រូវការទីផ្សារខ្ពស់ ទើបក្រុមគ្រួសារជាច្រើន ត្រូវជួលកម្មករពី៥ដល់៧នាក់ ធ្វើបន្ថែម ដោយបរិមាណផលិតចេញពី៧០០ដល់៨០០គីឡូក្រាមក្នុងមួយថ្ងៃ។
អាចនិយាយបានថា មកដល់សព្វថ្ងៃការជម្រុញផ្សាយពាណិជ្ជកម្ម គុណភាពផលិតផលមីសួ ទៅដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេស ជីវភាពរស់នៅរបស់អ្នកភូមិមិញហ៊ង (Minh Hong) ពីមួយថ្ងៃទៅមួយថ្ងៃបានកែលម្អ ដោយសារមានប្រាក់ចំណូលសេដ្ឋកិច្ចលំនឹង ពីមុខរបរផលិតប្រពៃណី។ តាមរយៈនោះ រួមចំណែកអនុវត្តនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់ស្រុកបាវិ (Ba Vi) និងក្រុងហាណូយ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង