• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

មិនទាក់ទាញ FDI ដោយគ្រប់យ៉ាង

មិនអាច​បដិសេធតួនាទី​សំខាន់​ៗរបស់​ប្រភព​ដើមទុន​វិនិយោគផ្ទាល់​ពី​បរទេស (FDI) ក្នុងការ​អភិវឌ្ឍន៍​និង​ធ្វើ​សមាហរណកម្មអន្តរជាតិ​​នៅប្រទេសវៀតណាម។ ប៉ុន្តែ ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ FDI ក៏​មានគុណវិបត្តិ និង​នៅតែបង្កប់​បណ្តាផលវិបាក​ ដែល​មិនប៉ាន់​ស្មាន​ជាមុន។ ហេតុនេះ  មកដល់​ពេលវេលា​​ ដែល​វៀតណាម​ត្រូវគិតគូរ​ពីការមិន​ទាក់ទាញ FDI ដោយគ្រប់យ៉ាង។

ស្ថាន​ភាព​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ ក្នុងរយៈពេល​កន្លងមកនេះ ដើម្បី​​បំរើ​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច វៀត ណាម​បាន​អនុវត្តន៍បណ្តា​គោលនយោបាយ​សំដៅ​ទាក់ទាញ​ដើមទុន FDI។  មាន​គម្រោងមួយ​ចំនួនត្រូវវិនិយោគ ប៉ុន្តែ​​មិន​ទទួល​ប្រសិទ្ធិភាព​ទេ ថែមទាំង​​បង្ក​ផលវិបាក​ជា​ច្រើន​​ទៀតផង ដែលជៈ​ឥទ្ធពល​​ដល់​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ - សង្គម​របស់​ប្រទេស​ជាតិ​ក្នុងពេល​អនាគត។ ជាធម្មតាគំរោងយករ៉ែធម្មជាតិបានធ្វើឲ្យ​កង្វក់​​បរិស្ថាន​យ៉ាង​ខ្លាំង​ ។ ក្នុងករណីនេះ បានបង្កើតឲ្យមានការខឹងសម្បាយ៉ាងខ្លាំង នៅក្នុងសង្គម ។  

​រឿង​រ៉ាវអំពី​​គម្រោង FDI Formosa ហាទិញ (Ha Tinh) បាន​បង្ក​គ្រោះមហន្តរាយបរិស្ថាន​សមុទ្រ​នៅ​បណ្តា​ខេត្ត​នៃ​ភាគ​កណ្តាល​ ដែល​បានសម្លាប់​ត្រី​ជា​ច្រើន ហើយ​ប្រជានេសាទរាប់ម៉ឺននាក់​ប្រឈមនឹង​គ្រោះថ្នាក់​មិនអាចទៅ​សមុទ្រ​ទៀត​ទេ សេដ្ឋកិច្ច​តំបន់​ថយ​ចុះ​យ៉ាងធ្ងន់​ធ្ងរ...បាន​​​លាន់រំពងសម្លេង​ជួង​ ដែលភ្ញាក់រំ​លឹក​​​ចំពោះ​ការងារ​ជ្រើសរើសនិងគ្រប់គ្រង​បណ្តា​គម្រោង​ FDI នៅ​ប្រទេសវៀតណាម​។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អះអាង មិនអាចដោយសារសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងការវិនិយោគពីបរទេស
យើងបោះបង់ចោលបញ្ហាបរិស្ថាននោះទេ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពាក់ព័ន្ធនឹង​បញ្ហារ៉ាំរៃនេះ ក្នុង​កិច្ច​ប្រជុំរបស់​រដ្ឋាភិបាល​តាមកាលកំណត់​  អំពី​​​បញ្ហា Formosa ហាទិញ ( Ha Tinh) លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក ​បាន​និយាយឲ្យ​ដឹង​ថា៖“ នេះគឺជា​ការ​បំពាន​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​មិនកើតឡើង​មុននោះទេ”។

​តាម​​​បញ្ហានេះ ទន្ទឹម​នឹង​ការ​បញ្ជាឲ្យ​បណ្តា​​ស្ថាប័ន​​មានសមត្ថភាព​​ ដែល​ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត ជំនៈផលវិបាក​ដោយ​ឆាប់រហ័ស​និងប្តូរ​ផ្តាច់ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ក៏​បាន​ស្នើ​បណ្តា​ក្រសួង ផ្នែក តំបន់ ត្រូវ​ជ្រួតជ្រាប​ មិន​ដោយសារការយក​វិនិយោគ ​យើង​​រំលង​ចោល​បរិស្ថាន​រស់នៅ​របស់​ប្រជាជន។ លោក​ក៏​សង្កត់​ធ្ងន់​ថា៖ ​"មិនដោយ​សេដ្ឋកិច្ច ដោយ​ការ​អភិវឌ្ឍន៍ ដោយ​វិនិយោគ​បរទេស​និង​ក្នុងស្រុក ដែល​យើង​រំលង​ចោល​បញ្ហាបរិស្ថានទេ។ នេះ​គឺជា​គោលការណ៍​ ដែល​ជ្រួត​ជ្រាប​​យ៉ាង​ជាក់​ស្តែង”។
 
​នា​ពេល​ថ្មីមកនេះ ធ្វើ​ការ​ជាមួយ​ក្រសួង​ផែនការ​ និង​វិនិយោគ ឧបនាយករដ្ឋមន្ត្រី វឿង​ឌីញ​ហ្វេ (Vuong Dinh Hue) ក៏​បាន​ស្នើ​ក្រសួង​នេះត្រូវ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ការងារ​គ្រប់​គ្រង​វិនិយោគ​ក្នុង និង​ក្រៅប្រទេស តាមនោះ​មិន​ទាក់ទាញ​ FDI ដោយ​គ្រប់យ៉ាងទេ  ហើយ​ត្រូវ​ការ​ជ្រើសរើស​​បណ្តា​គម្រោង​ ដើម្បី​ជួយឧបត្ថម្ភ​ក្នុង​ដំណើរ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើងវិញ។ គម្រោងណា​មាន​បច្ចេកវិទ្យាខ្ពស់ ដោះ​ស្រាយ​បញ្ហា​ការងារ បង្កើន​ប្រាក់​ចំណូល​សំរាប់​ប្រជាជន បង្កើន​ការនាំចេញ​និង​ធានា​តំលៃ​ទំនិញ​ឬទ្រព្យសម្បត្តិ ដែល​មិន​ជៈឥទ្ធពល​ដោយអត្រាប្តូរប្រាក់​បរទេស។

“យើង​ខ្ញុំ​​ត្រូវមាន​បណ្តា​ជំហាន​​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស ដែល​​ស្ថិត​នៅ​កំរិត​ខ្ពស់​ជាង​ ដើម្បី​មិន​កើតឡើង​ស្ថានភាព​​ប្រទេសមួយ ប៉ុន្តែ​​មាន ខឿន​សេដ្ឋកិច្ចពីរ ​ ​ម្ខាងគឺ​បណ្តា​សហគ្រាស FDI និង​ ម្ខាង​គឺ​សហគ្រាស​ក្នុង​ស្រុក” លោក​ឧបនាយករដ្ឋមន្ត្រី​ វឿង​ឌីញ​ហ្វេ (Vuong Dinh Hue) ​បាន​សង្កត់​ធ្ងន់​


FDI មានអត្ថន័យសំខាន់ៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ក្នុងរូបថត៖ រោងចក្រចម្រាញ់ប្រេងឥន្ធនៈងីសើន
(Nghi Son)  គឺមួយក្នុងចំណោមបណ្តាគម្រោង FDI  ធំបំផុតនៅប្រទេសវៀតណាម ដែលមានដើមទុនវិនិយោគសរុប
ឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិក។ រូបថត៖ ក្វៀងក្វៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផលិតគ្រឿងបន្លាស់អេឡិចត្រូនិចនៅក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Bluecom Vina
(មានដើមទុនវិនិយោគពីប្រទេសកូរ៉េខាងត្បូង ១០០%) នៅខេត្តហាផុង (Hai Phong)។
រូបថត៖ យ៉ាញឡាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដើមទុនវិនិយោគជាង ៥ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនបច្ចេកទេស Samsung នៅខេត្តថាយង្វៀន
(Thai Nguyen) បានទាក់ទាញពលករចំនួន ៦៤០០០ នាក់។

ក្នុងរូបថត៖ ហ័ងង្វៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាម​យោបល់​របស់​អ្នកជំនាញ ការ​ទាក់​ទាញ​ដើមទុន​វិនិយោគ​គឺ​ចាំបាច់​​ណាស់ ប៉ុន្តែ​​យើង​​ត្រូវ​តភ្ជាប់​នឹង​​ការរៀបចំ​នូវ​ការ​អភិវឌ្ឍន៍​ផ្នែក​និង​តំបន់​សេដ្ឋកិច្ច។ ហើយ​ប្រភព​ដើមទុន FDI ត្រូវ​ពង្រឹង​យ៉ាង​ប្រសិទ្ធិភាព​ជាង វៀតណាម​​ត្រូវ​មានការ​កំណត់ច្បាស់លាស់ ដើម្បី​បង្ខំ​ឲ្យអាជ្ញាធរ​គ្រប់​ជាន់​គ្រប់​ថ្នាក់​នៅ​តំបន់ដែល​គោរព​​ការរៀប​ចំ​​រួម ជាពិសេស​គឺអាកប្បកិរិយា​ប្តូរ​ផ្តាច់​​ មិន​ផ្តល់អាជ្ញាប័ណ្ណ​ជា​ប្តូរផ្តាច់​ ឬដកអូស​អាជ្ញាប័ណ្ណ​នៃ​គម្រោង​ណាដែល​គ្មាន​លទ្ធភាព​អនុវត្តន៍ ប៉ះ​ពាល់​យ៉ាង​អាក្រក់​ដល់​បរិស្ថាន សេដ្ឋកិច្ច - សង្គមកិច្ច សន្តិភាព - ការពារជាតិ...

ក្នុង​រយៈយូរ​អង្វែង និយាយ​ដូចលោក​សាស្ត្រាចារ្យរង- បណ្ឌិត ត្រឹនឌីញ​ធៀន (Tran Dinh Thien)​  នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ចវៀតណាម៖ “ យើង​ខ្ញុំ​បាន​ឆ្លង​កាត់សម័យ​ខ្វះ​​​ការវិនិយោគ​​ក៏​ដូចជា​​ឆ្លង​កាត់​សម័យដែល​​ពឹង​ពាក់​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​តាម​ភាព​ទូលាយ ដើម្បី​ឆ្លៀត​យក​​ការវិនិយោគ​បរទេស ប៉ុន្តែ​យើង​ត្រូវ​ឆ្ពោះ​ទៅកាន់​គុណភាព​ខ្ពស់ ឆ្ពោះ​ទៅ​កាន់​បណ្តា​បច្ចេកវិទ្យា​ខ្ពស់ ឆ្ពោះ​ទៅ​កាន់​បណ្តា​គម្រោង ដែល​បង្កើត​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាជាង​ទៀត”។

ដូច្នេះលោក​សាស្ត្រាចារ្យរង- បណ្ឌិត ត្រឹនឌីញ​ធៀន (Tran Dinh Thien)​   ក្នុងនាម​​ដៃគូ​​សកម្ម វៀតណាម​​មាន​សិទ្ធិជ្រើស​រើស មាន​សិទ្ធិផ្អែត​ទៅលើ​ការ​កំណត់​ទិស​ដៅ​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​ជ្រើស​រើស​បណ្តា​គម្រោង​វិនិយោគ​ណា​ ដែល​ទទួល​ប្រសិទ្ធិភាព​បំផុត។ ក្នុង​ដំណើរ​ការ​ធ្វើ​អាជីវកម្ម សហគ្រាស​ FDI មួយ​ចំនួន​​បាន​ឆ្លៀត​យក​ច្រលោះប្រហោង​ក្នុង​ការ​គ្រប់​គ្រង​នៅប្រទេស​វៀតណាម ដើម្បី​​អនុវត្តន៍​បណ្តាអំពើ​​ខុស​ច្បាប់ គំរូ​គឺ​ការ​ដែល​ក្រុមហ៊ុន Formosa ហាទិញ​ (Ha Tinh) បាន​បញ្ចូលសំណល់កខ្វក់ទៅកាន់​សមុទ្រ​និង​បង្ក​គ្រោះមហន្តរាយ​នូវត្រី​ស្លាប់ជា​ច្រើន​នៅ​ ៤ ខេត្ត​នៃ​ភាគ​កណ្តាល។


ក្នុងរូបថត៖ ក្រុមត្រួតពិនិត្យការប្រមូលនិងបោះចោលត្រីស្លាប់នៅខេត្តក្វាងទ្រី (Quang Tri)។
រូបថត៖ ត្រឹនទិញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ស្ថានប័នមានសមត្ថភាពយកគំរូ ដើម្បីស្វែងយល់នូវមូលហេតុត្រីស្លាប់នៅខេត្តក្វាងទ្រី (Quang Tri)។
រូបថត៖ ត្រឹនទិញ/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចំពោះមុខបណ្តាភ័ស្តុតាងជាក់ស្តែង លោកត្រឹនង្វៀនថាញ់ (Tran Nguyen Thanh) ប្រធានក្រុមប្រឹក្សាគ្រប់គ្រង
នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកថែបហ៊ឹងងៀប Formosa (Hung Nghiep) ហាទិញ (Ha Tinh)
បានទទួលខុសត្រូវអំពីការបង្កគ្រោះថ្នាក់បរិស្ថាននៅ ៤ ខេត្តនៃភាគកណ្តាល។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ថ្នាក់ដឹននាំនៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកថែបហ៊ឹងងៀបហាទិញ (Hung Nghiep Ha Tinh)
ឱនមុខ សូមទោស ហើយទទួលខុសត្រូវនិងបង់ការខូចខាតដើម្បីជំនះផលវិបាកនេះ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងរយៈពេល ៦​ ខែ​ដើមឆ្នាំ ២០១៦ វិនិយោគិន​បរទេស​បាន​ដាក់​ទុន​ចូល ៥៣ ខេត្ត ទីក្រុង ក្នុងនោះ​មាន​ខេត្ត​ហាផុង  (Hai Phong) គឺជា​តំបន់​ដែល​ទាក់​ទាញ​ដើមទុន FDI ជា​ច្រើន​បំផុត​ រួម​មាន​គម្រោង​​ថ្មី​ចំ​នួន ២២ ​និង​គម្រោង​​ត្រូវ​ប្រែប្រួល​ដើមទុន ១៧ ដើមទុន​សរុបបាន​​ចុះ​បញ្ជី​ថ្មី​និង​កើនឡើង​បន្ថែម ១,៧៤២ ពាន់​លាន​ដុល្លារអាមេរិក ស្មើនឹង ១៥,៤ នៃ​ដើមទុន​វិនិយោគ។ រដ្ឋធានី​ហាណូយ (Ha Noi)  ឈរ​លំដាប់​លេខពីរដែលមាន​ដើមទុន​វិនិយោគសរុប​បាន​ចុះបញ្ជី​ថ្មី​និង​កើន​ឡើង​បន្ថែម ១,៦៣ ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង ១៤,៤៥%។ បន្តនេះគឺ​ខេត្ត​ប៊ីញ​យឿង (Binh Duong) ខេត្ត​ដុង​ណាយ (Dong Nai)​ ដែល​មាន​ដើមទុន​ចុះ​បញ្ជី​ថ្មី​និង​កើន​ឡើង​បន្ថែម ១,០៧ ពាន់​លាន​ដុល្លារអាមេរិកនិង​ ៩២៨,៩ លាន​ដុល្លារអាមេរិក។
 

(ប្រភព៖ នាយកដ្ឋាន​វិនិយោគ​បរទេស នៃក្រសួងផែនការ​និងវិនិយោគ)

 
 

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាព​វៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top