• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

មាន់ដុងតាវ - អំណោយនៃពិធីបុណ្យចូលឆ្នាំថ្មី

ល្បីឈ្មោះតាំងពីយូរលង់មកហើយ ពួជមាន់ដុងតាវដែលគេចាត់ទុកដូចជាអំណោយសំរាប់ពិធីបុណ្យធំៗនិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  ដែលមានសាច់រសជាតិឆ្ងុយឆ្ងាញ់ ដោយមានរាងកាយចំឡែកពីជើងដល់ក្បាល។ នាសព្វថ្ងៃនេះគ្រួសារជាច្រើនក្នុងឃុំដុងតាវ (ស្រុកខោវចូវ ខេត្តហ៊ឹងអៀន) បានអភិវឌ្ឃន៍ទម្រង់រូបភាពចិញ្ចឹមមាន់ដុងតាវក្នុងចំការ ហើយអាចផ្តល់ប្រាក់ចំណូលឲ្យសេដ្ឋកិច្ចគ្រួសារ។

យើងខ្ញុំមកទស្សនាកសិដ្ឋានចិញ្ចឹមមាន់ដុងតាវហាក្វឹន នាខណៈពេលបណ្តាថ្ងៃជិតឈានមកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០១៦ ។ តាមបងង្វៀនវ៉ាន់ក្វឹន ជាម្ចាស់កសិដ្ឋាននេះ នៅពេលដំបូងបងគ្រាន់តែចង់ទិញពូជមាន់នេះចំនួន ១៧ ក្បាលតែប៉ុណ្ណោះ ដើម្បីចិញ្ចឹមដោយការចូលចិត្ត ប៉ុន្តែបន្ទាប់មកបងបានដើរ​រក​ទិញ​ពូជមាន់នេះជាច្រើន បងមានគំនិតធ្វើសេដ្ឋកិច្ចដោយទម្រង់រូបភាពចិញ្ចឹមពូជមាន់នេះ។ នាឆ្នាំ ២០០៨ គ្រួសារបងក្វឹនចាប់ផ្តើមធ្វើសេដ្ឋកិច្ចចិញ្ចឹមមាន់ដុងតាវ ហើយទទួលប្រាក់ចំណូលលើកដំបូងចំនួន ៣០ លានវៀតណាមដុង។ 

នាំយើងខ្ញុំទៅទស្សនាកសិដ្ឋានចិញ្ជឹមមាន់ដុងតាវរាប់សិបទ្រុងចិញ្ចឹមនៅផ្ទះ បងក្វឹនបានចែករំលែកពីបច្ចេក​ទេសចិញ្ចឹមមាន់និងទ្រុងមាន់ដុងតាវ។ ទ្រុងសំរាប់ពូជមាន់នេះមានកម្ពស់ល្អបំផុតចាប់ពី ២,៥ ដល់ ៣,៥ ម៉ែត្រ  ខឿននៃទ្រុងមានកម្ពស់ប្រមាណ ៣០- ៥០សង់ទីម៉ែត្រ ដើម្បីរក្សាកំដៅសំរាប់មាន់នាពេលអាកាស​ធាតុត្រជាក់។


បណ្តាស៊ុតមាន់ដុងតាវត្រូវគូសសញ្ញាសំគាល់តាមឈ្មោះនៃគ្រួសារដែលកក់ទិញមុនពេលដាក់ចូលឡភ្ញាស់

ដោយចរិតរបស់មាន់ដុងតាវគឺមាន់ញីក្រាបស៊ុតមិនប្រសប់ ដោយជើងវាធំអាចជាន់ស៊ុតបែក ដូច្នេះបណ្តាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅឃុំដុងតាវភាគច្រើនជ្រើសរើសរបៀបភ្ញាស់ស៊ុតដោយឡដែលមនុស្សធ្វើ

មាន់ដុងតាវមួយក្បាលទើបញាស់ មានរូបរាងខាងក្រៅដូចមាន់ពូជផ្សេងៗទៀតដែរ

បណ្តា​មាន់​ដុង​តាវ​តូច​ទើប​ញាស់​ពី​ឡ​ភ្ញាស់ស៊ុត

បណ្តាមាន់​ដុងតាវ​មានអាយុ​ ១ ខែ

លោក​ឡេ​ហ៊ុង​គឿង​កំពុង​ពិនិត្យ​តាម​កាល​កំណត់មាន់​ដុង​តាវ​នៅ​កសិដ្ឋាន​របស់​គ្រួសារ​គាត់​នៅ​ភូមិ​ដុង​តាវ​ណាម
(​ដុង​តាវ ខោយ​ចូវ ខេត្ត​ហ៊ឹង​អៀន)

ទ្រុងកូនមាន់​ដុង​តាវ​ ពី ១​ ដល់ ២​ខែ តែងតែ​បើក​ភ្លើង​​ដើម្បី​រក្សា​កំដៅ​សំរាប់មាន់

ដើម្បី​ចិញ្ចឹម​​ពូជមាន់​ដុង​តាវ​សុទ្ធ​​​និង​ធំមួយ​ក្បាល​ កសិករ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។
នា​រដូវ​​ត្រជាក់​​ត្រូវ​រក្សា​កំដៅ នា​រដូវ​ក្តៅ​ត្រូវ​រក្សាភាពត្រជាក់


មាន់​ល្អត្រូវមាន​សិរ ពូជ​មាន់​ដុង​តាវ​​គឺ​ជា​ពូជ​ដែល​មាន​ក្បាល​ធំ ភ្នែក​កាច់ ​ចំពុះ​​ខ្លី​និង​ ខុបចូល​ក្នុង

ជា​មធ្យម​ដើម្បី​ចិញ្ចឹម​មាន់​ដុង​តាវ​ឲ្យធំ​មួយ​ក្បាល​​ដែល​មាន​ទម្ងន់​ពី ២ ,​៥ ដល់​ ៣ គីឡូ​ក្រាម ត្រូវ​ចំណាយ​ពេល​វេលាចិញ្ចឹមតិច​បំផុត​គឺ​មួយ​ឆ្នាំ​​





មាន់​ដុង​តាវ​គឺ​ជា​ពូជ​មាន់​ពិសេស​និង​កម្រមាន​នៅប្រទេស​វៀតណាម។ ភាព​ពិសាល​ពិសេស​បំផុត​​នៃ​ពូជ​មាន់​នេះ​គឺ​ជើង​អាក្រក់ ធំ ​មួយ​គូនៅ​ពេល​មាន់​ធំ មាន់ឈ្មោល​មាន​ទម្ងន់​ ៦ គីឡូ​ក្រាម។ មាន់​ដុង​តាវ​គឺ​ជា​ផល​ពិសេស​របស់​ឃុំ​ដុង​តាវ​ស្ថិត​​នៅ​ស្រុក​ខោវ​ចូវ​ ខេត្ត​ហ៊ឹង​អៀន
 

មាន់​ដុង​តាវ (​ស្ថិត​នៅ​ឃុំ​ដុង​តាវ ​ស្រុក​ខោវ​ចូវ ខេត្ត​ហ៊ឹង​អៀន) គឺ​ជា​ពូជមាន់​កម្រមាន​ ដែល​​បាន​មនុស្ស​ជា​ច្រើន​នាក់​​ស្គាល់​និង​ចង់​ទិញ​ ដើម្បី​ធ្វើ​ពូជ គ្រឿង​សំណែន​ ឬ​អំណោយ

របៀប​ចិញ្ជឹម​មាន់​ដុង​តាវ​ភាគ​ច្រើន​ក៏​ដូច​​​បណ្តា​ពូជមាន់​ផ្សេង​ទៀត ចំណី​អាហារ​ភាគ​ច្រើន​​​​គឺអង្កាម ម្សៅ​ពោត ត្រូវ​ដាក់​​បន្ថែម​បណ្តា​វិតាមីននិង​សារធាតុ​រ៉ែ។ ទន្ទឹម​នឹង​នោះ កសិករ​តែង​តែ​យក​​សណ្តែត​បណ្តុះ​ឲ្យ​មាន់​ស៊ី​ ដើម្បី​​​​មាន់​​ធំ​ឡើងឆាប់​រហ័ស។ ជាការពិតណាស់ដោយមាន់​ដុង​តាវ​មាន​ការស៊ូ​ទ្រាំខ្សោយ​ ដូច្នេះ​​កសិករ​តែង​តែ​យកចិត្ត​ទុក​ដាក់​ បើសិន​ជា​មាន់​មាន​ហៀរសំបោរ​និងទឹកភ្នែក ​រោមតម្លើងប្រែងឡើង …ដែល​ត្រូវ​ក្រុង​មាន់​​នេះ​ជា​ដោយ​ឡែក​និង​ព្យាបាល មិន​ឲ្យ​ឆ្លង​ជម្ងឺ​ដល់​មាន់​ផ្សេង​ទៀតផង។​​ ហេតុ​នេះ​ក្នុង​​ខណៈ​ពេល​ចិញ្ចឹម​មាន់មិនត្រូវយកមាន​អាយុ​ខុស​គ្នា​ដាក់ទ្រុងជាមួយ​គ្នាទេ និង​ធ្វើ​អានាម័យ​​ទ្រុង​​ឲ្យ​ស្អាត​ ដើម្បី​ជៀស​វាង​ឆ្លងជម្ងឺ

ដើម្បី​​ឆ្លើយ​តប​តំរូវការ​របស់​ទី​ផ្សា​ទិញ​​មាន់​ដុង​តាវ​​នា​បច្ចុប្បន្ននេះ រាល់​ខែ​ កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​បង​ក្វឹន​លក់​មាន់​ធ្វើ​ជា​ម្ហូប​ប្រមាណ ៩០ ក្បាល​និង​មាន់​ធ្វើ​​​ជា​ពូជ​​ចំនួន ៣០​ ក្បាល។ ជា​មធ្យម​ តំលៃ​លក់​​មាន់​ធ្វើ​ជា​ម្ហូប​ចាប់ពី ២៥ ម៉ឺន ដល់ ៣៥ ម៉ឺន​មួយ​គីឡូ​ក្រាម​ និង​​តំលៃ​មាន់​ធ្វើ​ពូជ​​ចាប់​ពី ២០ ម៉ឺន​ ដល់​ ៣០ ម៉ឺន​​​ មួយ​ក្បាល។ ​ក្នុង​ខណៈពេលបណ្តា​ថ្ងៃជិត​​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ ២០១៦ កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​បង​ក្វឹន​បាន​ទទួល​ប្រាក់​ចំណូល ១៥០ លាន​ដុង​​ក្នុង​រយៈ ១០ ថ្ងៃ ដោយ​ការ​លក់​នៅ​ទី​ផ្សារ​បំរើឲ្យ​ភោជ្ជនីយដ្ឋាន និង​ប្រជាជន​ ​ដែល​ទិញ​មាន់​ ដើម្បី​សែន​ជីដូន​ជី​តា​ក្នុងបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​វៀតណាម។

បន្ត​មក​ទស្សនា​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដុង​តាវ​​ថាយ​ធូយ​របស់​លោក​ឡេ​ហុង​គឿង មួយ​ក្នុងចំណោម​អ្នក​រក្សា​​​ពូជ​មាន់​ដុង​តាវ​សុទ្ធ។ មុន​នេះ​ លោក​បាន​ចិញ្ចឹម​មាន់​ឈ្មោលតែ​មួយ​ក្បាល​តែ​ប៉ុណ្ណោះ ​និង​មាន់​ញី​ពូជ​ដុង​តាវ​សុទ្ធ​ ៦ ក្បាល​។ ចំណាយពេល ៥​ ឆ្នាំ​ លោក​អាច​បន្ត​ពូជ​និង​​ចិញ្ចឹម​​បណ្តា​មាន់​​ ដែល​រក្សា​បាន​ពូជ​ដុង​តាវ​សុទ្ធ​ ​លក់​នៅ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ មាន​តំលៃ​ចាប់​ពី ៣ លាន ដល់ ៧លាន​មួយ​ក្បាល តាម​រូប​រាង​​របស់​មាន់។

ក្រៅ​ពីនេះ គ្រួសារ​បង​គឿង​ក៏​​វិនិយោគ​​លើ​ឡភ្ញាស់ស៊ុត​ ដើម្បី​ផ្គត់​ផ្គង់​​មាន់​​ញាស់ឲ្យ​ទី​ផ្សារ​​ និងមាន​តំលៃ​លក់​ចាប់​ពី ១២ម៉ឺន ​ដល់ ២០ ម៉ឺន​មួយ​ក្បាល។ នៅ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​បង​គឿង​ទទួល​ប្រាក់​ចំណូល​ពី ៣០០ ដល់ ៤០០ លាន​ដុង។

​តាម​ស្ថិតិ​របស់​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ដុង​តាវ នា​សព្វថ្ងៃនេះ​​ឃុំ​មាន​គ្រួសារ​ធ្វើ​សេដ្ឋកិច្ច​​ដោយ​ទម្រង់​រូបភាព​ចិញ្ចឹម​មាន់​ដុង​តាវ​ចំនួន ១០០ គ្រួសារ ហើយ​ទទួល​ប្រាក់​ចំ​ណូល​​រាប់​​រយ​​ពាន់​លាន​ដុង។ នៅ​បច្ចុប្បន្ននេះ​​ទន្ទឹម​នឹង​​​ការ​អភិវឌ្ឍន៍​ទម្រង់​រូបភាព​​សេដ្ឋកិច្ច​​របស់​គ្រួសារ​និមួយៗ ​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ដុង​តាវ​​​បាន​​​ជួយ​​ប្រាក់​ដើមទុនឲ្យ​មាន់​ធ្វើ​ពួជ​គឺ​ ២ ម៉ឺន​ដុង​មួយ​ក្បាល និង​បើក​ថ្នាក់​បណ្តុះ​បណ្តាល​នូវ​បច្ចេកទេស​ចិញ្ចឹមមាន់​​​​សំរាប់​គ្រួសារ​ចិញ្ចឹមពូជមាន់​នេះ។ ដូច្នេះ​​​​​បាន​រួម​ចំ​ណែក​​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​​តំបន់​កាន់​តែ​អភិវឌ្ឍន៍​​​ថែម​ទៀត៕

អត្ថបទ៖ង៉ឹន​ហា រូបថត៖​ត្រឹន​កុង​ដាត


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top