• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មកទស្សនាភាគកណ្តាលនិងពិសាញាំខ្នុរខ្ចី

ញាំ​ខ្នុរ​ខ្ចី​គឺជា​ប្រភេទ​ម្ហូប​អាហារ​ ដែលធ្លាប់​ស្គាល់​របស់​ប្រជាជន​ភាគ​កណ្តាលនិងតភ្ជាប់​ជាមួយ​​ជីវភាព​​ក្រីក្រ​នៅ​អតីតកាល។ នា​បច្ចុប្បន្ន​នេះ ញាំ​ខ្នុរ​ខ្ចី​​បាន​កែច្នៃ​ដោយ​​ការដាក់​បន្ថែម​គ្រឿង​ផ្សំ​ផ្សេងៗទៀត​​ ដើម្បី​ក្លាយទៅ​ជា​មុខ​ម្ហូប​ពិសេស ដែល​ពិសា​ម្តង​ហើយ​ចង់ចាំ​ជានិច្ច។

មុខ​ម្ហូប​ញាំ​ខ្នុរខ្ចី​ដ៏ប្រពៃណី​មាន​គ្រឿងផ្សំ​ ​រួម​មាន៖ ​ខ្នុរ​ខ្ចី​ សណ្តែត​ដី​និង​ជី​គ្រប់មុខតែ​ប៉ុណ្ណោះ។ នា​បច្ចុប្បន្ននេះ គេ​​ប្រើ​បណ្តា​គ្រឿង​ផ្សំ​ផ្សេង​ៗទៀត​ដូចជា៖ សាច់បង្គា មឹក តៅហ៊ូ​ក្នុង​វិធីធ្វើ​មុខ​ម្ហូបនេះ ដែល​ធ្វើឲ្យ​កាន់​តែ​ឈ្ងុយឆ្ងាញ់និងសំបូរគ្រឿង​ផ្សំជាងពេល​មុន ។

ទោះ​បីវិធីធ្វើ​មុខម្ហូបញាំ​ខ្នុរ​ខ្ចី​ស្រួល​កែច្នៃក៏ដោយ ប៉ុន្តែយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណាក់​កាល​កែច្នៃ​គ្រឿង​ផ្សំបំផុត ជាដំបូងត្រូវ​ជ្រើសរើស​ផ្លែខ្នុរ​មាន​បន្លាស្មើគ្នា។ ជម្រើសផ្លែ​ខ្នុរ​មិនចាស់ពេក ពីព្រោះ​​ផ្លែ​ខ្នុរ​ចាស់ គ្រាប់​ខ្នុរ​នឹង​រឹង រីឯ​ផ្លែ​ខ្នុរ​ខ្ចីពេក ញាំ​ខ្នុរខ្ចី​នឹង​បន្ថយភាព​ឈ្ងុយឆ្ងាញ់។


ពីផ្លែខ្នុរខ្ចី ប្រជាជនរស់នៅតំបន់ក្វាង ស្ថិតនៅភាគកណ្តាល បានកែច្នៃក្លាយទៅជាមុខម្ហូបជាច្រើន ក្នុងនោះមានមុខម្ហូប "ញាំខ្នុរខ្ចី"

ញាំខ្នុរខ្ចីពិសាជាមួយទឹកត្រីដាក់ម្ទេសជាច្រើន

យកចិត្តទុកដាក់ក្នុងការកែច្នៃគ្រឿងផ្សំ ដើម្បីជៀសវាងសាច់ខ្នុរប្រឡាក់ជ័រ ឬផ្លាស់ប្តូរពណ៌

គ្រឿងផ្សំមួយចំនួនប្រើប្រាស់ក្នុងការកែច្នៃញាំខ្នុរខ្ចី
\
ញាំខ្នុរខ្ចីមួយចានទាបត្រូវបានចុងភៅរៀបចំតាមរូបភាពឈូងសមុទ្រហាឡុង (Ha Long )ស្អាតណាស់

ជាដំបូង ត្រាំ​ផ្លែ​ខ្នុរ​ក្នុង​ទឹកដែល​រលាយ​អំបិល​បន្តិច ចិតសំបក​ខ្នុរ​​ក្នុងទឹកនឹង​រក្សា​ពណ៌ស​និង​មិន​ប្រឡាក់​ជ័រ។ នៅ​ពេល​ចិត​សំបក​រួច​ហើយ ​កាត់​ផ្លែ​ខ្នុរ​ទៅ​ជា​ចំរៀកៗ​ យក​សាច់​ខ្នុរចេញនិង​លាងឲ្យស្អាត បន្ទាប់មក​​យកទៅ​ស្ងោរ ​ហើយ​ស្រង់ចេញ​ ​ទុក​ឲ្យ​ស្ងួត​និង​ហាន់​សាច់ខ្នុរ​​​ជា​សរសៃ ។

បើ​សិន​ជា​ញាំខ្នុរ​​មាន​ស្នូលបង្គា​​និង​សាច់​ជ្រូក យើង​គួរតែជ្រើសរើសយកបង្គាមានទំហំប៉ិនម្រាមដៃនិងស្មើៗគ្នា​។ រីឯ​សាច់​ជ្រូក យើង​គួរតែ​ជ្រើសរើស​សាច់​បី​ជាន់ដែល​ធ្វើ​ញាំ​ខ្នុរ​មិនគោក​ទេ។

បង្គាបក​សំបក លាងឲ្យស្អាត​ ហើយ​ដាក់គ្រឿង​ទេសបន្តិចនិង​ឆាបង្គាឲ្យ​ឆ្អិន។ សាច់​បីជាន់​ស្ងោរ​និង​ហាន់ជា​សរសៃ បន្ទាប់​ពី​ឆា​ជាមួយ​ខ្ទឹម​ស និងទុក​ឲ្យ​ត្រជាក់។

ដំណាក់កាល​សំខាន់​បំផុតគឺ​ការច្របល់​ចូលគ្នារវាង​ខ្នុរខ្ចី បង្គា ទឹក​ត្រី ស្ករស ក្រូចឆ្មា ជី​ពង​ទាកូន ជីវ៉ាន់​ស៊ូយ​និង​​ដាក់​គ្រឿង​ទេស​ឲ្យ​ត្រូវមាត់។ បន្ទាប់​ពី​ ដាក់​​​ម្រេច ១ ស្លាប​ព្រា​កាហ្វេ ហើយ​រោយ​សណ្តែតពីលើដែល​បាន​បុក​ឲ្យ​ម៉ដ្ឋ​។ ញាំ​ខ្នុរ​នេះ​ពិសា​ជាមួយ​​នំ​បាញ់​ត្រាញ់​អាំង​គួរ​ឲ្យ​ចាប់​ចិត្ត​ណាស់។

ខ្នុរ​ខ្ចី​​​ស្វិត​ផង​និង​ឈ្ងុយ​ឆ្ងាញ់​ផង ពីព្រោះជាតិ​ខ្លាញ់​និង​ផ្អែម​ពីបង្គា និងសាច់បីជាន់បូក​នឹង​ភាព​ឆ្ងាញ់​ពីសណ្តែតដី ហិរ​ពី​ម្ទេស​រួម​ផ្សំនឹងភាព​ឈ្ងុយ​ពី​ជីគ្រប់មុខហើយ​នំ​បាញ់​ត្រាំង​ស្រួយ ដែល​ពិតជា​ឆ្ងាញ់​ខ្លាំង​ណាស់។
​ប្រជាជន​ភាគ​​កណ្តាល​​ទៅ​ឆ្ងាយ​ស្រុក​កំណើត នៅពេលដែល​គេ​មាន​ឱកាស​ទៅ​ស្រុក​កំណើត​វិញ គេ​ចង់​​ពិសា​​ម្ហូបអាហារ​ប្រពៃណីជា​ច្រើន​ប្រភេទ​ ក្នុងនោះ​មិនអាច​ខ្វះ​មុខ​ម្ហូប “ញាំ​ខ្នុរ​ខ្ចី”./.

អត្ថបទ៖ សើន​ងា រូបថត៖ ង្វៀន​ឡឹន
 


Top