• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភ្ញៀវទេសចរណ៍បរទេសសាកល្បងរៀនធ្វើជាកសិករវៀតណាម

ភ្ញៀវទេសចរណ៍បរទេសមកទស្សនាទីក្រុងហូជីមិញមិនត្រឹមតែចំណាយពេលរីករាយជាមួយរបៀបរស់នៅជាយុវវ័យ និងស្វាហាប់ តែប៉ុណ្ណោះទេ ថែមទាំងចំណាយពេលវេលាក្នុងជីវភាពសាមញ្ញនិងគួរឲ្យចាប់ចិត្តរបស់កសិករនៅភាគខាងត្បូងតាមរយៈចូលរួមទេសចរណ៍ស្វែងយល់ភូមិដាំបន្លែស្អាតគូជី។

នៅថ្ងៃមួយដែលបានមកទស្សនាភូមិដាំបន្លែស្អាតគូជី ភ្ញៀវទេសចរណ៍ត្រូវបានម្ចាស់កសិដ្ឋាននេះណែនាំរបៀប“ក្លាយទៅជាកសិករ”នៅភាគខាងត្បូងពិតប្រាកដលើវាលដាំបន្លែស្រស់ស្អាត។

នៅពេលព្រឹក ភ្ញៀវទេសចណ៍ត្រូវផ្តល់មួកធ្វើពីស្លឹកនិងធ្វើការនៅវាលដាំបន្លែ។ នៅទីនេះ ភ្ញៀវទេសចរណ៍បានមកទស្សនា ស្វែងយល់អំពីវាលដាំបន្លែជីរមានជាង ១០០ ប្រភេទ បន្លែយកស្លឹកនិងបណ្តាដំណាំកសិកម្មពិសេសរបស់ប្រទេសវៀតណាម។

ប្រការដ៏ចាប់ចិត្តរបស់ភ្ញៀវទេសចរណ៍មិនត្រឹមតែបានស្តាប់ការឧទេ្ទសនាមអំពីភាពពិសេស គុណសម្បត្តិរបស់បណ្តាប្រភេទបន្លែតែប៉ុណ្ណោះទេ ជាពិសេសបណ្តាប្រភេទជីរត្រូវបានប្រើប្រាស់ក្នុងការកែច្នៃបណ្តាមុខម្ហូបដ៏ល្បីឈ្មោះរបស់ជនជាតិវៀតណាម ថែមទាំងត្រូវបានដាំ ថែរក្សានិងប្រមូលផល  ដើម្បីរៀបចំអាហារពេលថ្ងៃត្រង់ពោរពេញដោយរសជាតិស្រុកសែនៅកសិដ្ឋាន។ នេះគឺជាប្រការមួយទាក់ទាញនិងការចាប់ចិត្តចំពោះភ្ញៀវបរទេស ប៉ុន្តែមានមនុស្សតិចណាស់មានឱកាសជិតស្និទនឹងធម្មជាតិបែបនេះ ដោយសារសម្ពាធការងារនៃជីវភាពទំនើបសព្វថ្ងៃ។


បណ្តារងបន្លែស្រស់ក្នុងភូមិដាំបន្លែស្អាតគូជីរបស់បងប្រុសឡឿងវៀតតឹន។ រូបថត៖ ថុងហាយ

ភ្ញៀវបរទេសមកពីបណ្តាប្រទេសអឺរ៉ុប អូស្ត្រាលី ហុងកុង និង សឹង្ហបុរី… ចូលចិត្តមកទស្សនាភូមិដាំបន្លែស្អាតនិងសាកល្បងរៀនធ្វើជាកសិករ។ រូបថត៖ ឯកសារ

សិស្សរៀននៅសាលាជាច្រើននៅទីក្រុងហូជីមិញក៏មកដល់ភូមិដាំបន្លែស្អាតនៅគូជី ដើម្បីសាកល្បងធ្វើការងាររបស់កសិករ។ រូបថត៖ ឯកសារ

ពាក់មួកធ្វើពីស្លឹក កាន់កញ្រ្ចែង និងកាំបិទទៅចំការ ស្វែងយល់ សាកល្បាងធ្វើការងាររបស់កសិករ និងប្រមូលផល នេះគឺជាការងារដ៏ចាប់ចិត្តរបស់ភ្ញៀវទេសចរណ៍។ រូបថត៖ ថុងហាយ

 បេះដោយដៃបណ្តាប្រភេទផ្លែក្នុងកសិដ្ឋាន។ រូបថត៖ ថុងហាយ

ម្ចាស់កសិដ្ឋានលឿងវៀតតឹនណែនាំរបៀបដាំផ្សិតស្អាតឲ្យភ្ញៀវទេសចរណ៍។ រូបថត៖ ថុងហាយ

កូនក្មេងបរទេសចាប់ចិត្តការស្វែងយល់របៀបដាំនិង បេះផ្សិតនៅផ្ទះដាំផ្សិត។ រូបថត៖ឯកសារ

ភ្ញៀវបរទេស ប្រមូលផលកសិកម្មដោយផ្ទាល់ដៃនៅភូមិដាំបន្លែស្អាតគូជី។ រូបថត៖ឯកសារ

បណ្តាប្រភេទបន្លែដែលបានប្រមូលផលនឹងធ្វើជាវត្ថុធាតុដើមក្នុងការកែច្នៃមុខម្ហូបវៀតណាម។ រូបថត៖ ថុងហាយ


ចុងភៅលឿងវៀតតឹនណែនាំរបៀបកែច្នៃមុខម្ហូបវៀតណាមធ្វើពីវត្ថុធាតុដើមដែលពួកគេទើបប្រមូលផល។
រូបថត៖ ថុងហាយ


ក្តីសប្បាយរីករាយ​​នៅពេល​​ត្រូវបានធ្វើបណ្តាមុខម្ហូប​វៀតណាម​របស់​ភ្ញៀវ​បរទេស។ រូបថត៖ ថុងហាយ
 
ភូមិដាំបន្លែស្អាតគូជីគឺជា
កសិដ្ឋានដាំបន្លែនិងចិញ្ចឹមសត្វ បានបង្កើតនាខែមេសា​ ឆ្នាំ២០១៤ ដោយចុង​ភៅ​លឿងវៀតតឹន (អាយុ​​​ ៤០ ឆ្នាំ) លើទំហំដៃ ១៥ ហិច​តា ស្ថិតនៅឃុំភឿកវិញ​អាន ស្រុកគូជី ទី​ក្រុង​ហូ​ជី​មិញ។

 
Chị Sant Tan, du khách người Singapore hào hứng cho biết: “Thật là thú vị khi được tận tay đi thu hái các loại rau, củ, quả, nấm, thảo mộc… và tham quan những cánh đồng lúa, ao cá… giữa một khung cảnh đồng quê tuyệt đẹp như thế này.”.

បងស្រី Sant Tan ភ្ញៀវមកពីប្រទេសសឹង្ហបុរីសប្បាយរីករាយឲ្យដឹងថា“ពិតជាចាប់ចិត្តណាស់នៅពេលបានប្រមូលបណ្តាបន្លែ មើម ផ្សិតនិងរុក្ខាជាតិ និងមកទស្សនាបណ្តាវាលស្រែ អាងចញ្ចឹមត្រីនៅទិដ្ឋភាពជនបទស្អាតអស្ចារ្យដូចអញ្ចឹង!”

រីឯបងស្រី Cami Louise ភ្ញៀវទេសចរណ៍មកពីតៃវ៉ាន់ចាប់ចិត្តភូមិដាំបន្លែស្អាត ដើម្បីស្វែងយល់អំពីមុខម្ហូបវៀតណាមនិងរបៀបធ្វើមុខម្ហូបពីបណ្តា​ចុង​ភៅ​វៀត​ណាម​។ ហេតុនេះ ក្រោយរយៈពេលមកទស្សនាកសិដ្ឋាន បងស្រីសប្បាយរីករាយបង្ហាញកញ្ច្រែងពោរពេញដោយបណ្តាជីរ  ស្ពៃជូរ ផ្សិត ឆៃចាវ ការ៉ុត ដែលគាត់ទើបបេះ ដើម្បីរៀបចំអាហារពេលថ្ងៃត្រង់។ Louise ឲ្យដឹងថា៖  “ខ្ញុំចូលចិត្ត្ធ្វើម្ហូបណាស់ នៅពេលរៀបចំផែនការទេសចរណ៍នៅប្រទេសវៀតណាម ខ្ញុំបានជ្រើសរើសកសិដ្ឋាននេះ។ ពិតជាភ្ញាក់ផ្អើល ក្រៅពីរៀនធ្វើមុខម្ហូប ខ្ញុំក៏ទទួលអារម្មណ៍ថ្មី ប្លែកៗអំពីមុខរបរកសិកម្មប្រពៃណីរបស់ប្រជាជនវៀតណាម។”

ក្រោយពីចំណាយពេលពេញមូយព្រឹក បានពេញចិត្តស្វែងយល់អំពីការងារនៅវាលស្រែ រហូតដល់ពេលថ្ងៃត្រង់ពួកគេបង្ហាញថ្វីដៃក្នុងការធ្វើម្ហូបដោយបណ្តាប្រភេទបន្លែ មើម ផ្លែឈើដែលទើបបេះនៅចំការក្រោមការណែនាំរបស់ចុងភៅលឿងវៀតតឹន និងជាម្ចាស់កសិដ្ឋានភូមិដាំបន្លែស្អាតគូជី។

ភ្ញៀវទេសចរណ៍ជាច្រើននាក់ចាប់ចិត្តនឹងបណ្តាមុខម្ហូបធ្វើដោយខ្លូនដូចជា៖ បបរផ្សិត បន្លែឆា ញ៉ាំបន្លែគ្រប់មុខនឹងបង្កងសាច់ សម្លម្ជូរ … ពីព្រោះមុខម្ហូបទាំងនោះស្រួលធ្វើនិងពោរពេញរសជាតិ និងឈ្ងុយឆ្ងាញ់។

ក្រោយពីពិសាអាហារពេលថ្ងៃត្រង់ បញ្ចប់វគ្គរៀនធ្វើមុខម្ហូបបណ្តាចុងភៅមិនជំនាញនឹងម្ចាស់កសិដ្ឋានផ្តល់លិខិតបញ្ជាក់និងណែនាំបន្ថែមអំពីរបៀបធ្វើមុខម្ហូបវៀតណាមផ្សេងៗទៀត ដែលពួកគេចូលចិត្ត។

បងលឿងវៀតតឹនឲ្យដឹងថា នាសព្វថ្ងៃនេះរាល់ខែ តាមការប៉ាន់ស្មានមានភ្ញៀវទេសចរណ៍មកដល់កសិដ្ឋាននេះ ជាង ១០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨០%។ នៅពេលខាងមុខឆាប់ៗនេះកសិដ្ឋាននឹងបន្តបើកដើម្បីទទួលភ្ញៀវទេសចរណ៍និងឃោសនាបន្ថែមអំពីវប្បធម៌មុខម្ហូបប្រពៃណីវៀតណាមទៅដល់មិត្តភក្តិអន្តរជាតិ៕

អត្ថបទ៖សើនងៀ រូបថត៖ ថុងហាយនិងឯកសារ


nguyenhuonggiang

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top