• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ភូមិម្រ័ក្សណ៍ខ្មុកតឿងប៊ិញហេប (Tuong Binh Hiep)

ភូមិម្រ័ក្សណ៍ខ្មុក​តឿងប៊ិញ​ហេប (Tuong Binh Hiep) (សង្កាត់​ទីតឿង​ប៊ិញ​ហេប​-Tuong Binh Hiep ទីក្រុង​ធូយុវ​ម៉ោក-Thu Dau Mot) ជាទី​កន្លែង​មួយ​បាន​ចាត់​ទុក​ជាឫស្សគល់​នៃ​វិស័យ​ម្រ័ក្សណ៍​​ខ្មុក​វិចិត្រ​សិល្បៈ មិនត្រឹមតែ​ជាកម្មសិទ្ធិ​ របស់ខេត្ត​ប៊ិញយឿង (Binh Duong) នៅ​ទាំង​​ជាកម្ម​សិទ្ធិ​របស់ទូទាំង​តំបន់​ណាម​បូ។ ជាមួយ​តម្លៃ​សិល្បៈ​ដែល​មាន​​លក្ខណៈ​វប្បធម៌​ប្រពៃណី សម្បូរ​សម្បត្តិ​ចរិត​អាស៊ីបូព៌ា ផលិតផល​ម្រ័ក្សណ៍​ខ្មុក​តឿង​ប៊ិញ​ហេប (Tuong Binh Hiep) សព្វ​​ថ្ងៃបាននាំ​ចេញ​ទៅកាន់​ប្រទេស​ជាច្រើន​​លើ​ពិភព​លោក​។

ប្រហែលជាពាក់កណ្តាល​សតវត្សទី១៨ សិប្បករម្រ័ក្សណ៍​ខ្មុក ពីតំបន់​ដី​ភូមិភាគ​កណ្តាល ក្នុង​ដំណើរ​ទេសន្តរ​ប្រវេសន៍ ពួក​គេបាននាំយក​មុខរបរ​ម្រ័ក្សណ៍​ខ្មុក ចុះមកតំបន់​ខេត្ត​ដុង​ណាយ (Dong Nai) យ៉ាឌិញ (Gia Dinh) ក្នុងនោះ​មាន​សង្កាត់​តឿង​ប៊ិញ​ហេប (Tuong Binh Hiep)។ ដំបូង ភូមិ​របរ​មាន​តែគ្រួសារ​មួយ​ចំនួន​ដែល​ប្រកប​មុខ​របរ​ម្រ័ក្សណ៍​ខ្មុក ស្រោប​មាស និង​លាយថ្នាំ​ពណ៍ខ្មៅ​ចិន។ ក្រោយ​មក ភូមិ​របរតឿង​ប៊ិញ​ហេប (Tuong Binh Hiep) កាន់តែរីក​ចម្រើន​ឡើងជា​សន្សឹមៗ សិប្បករ​ម្រ័ក្សណ៍ខ្មុ​ក​នៅទីនេះ បាន​ល្បីឈ្មោះ​រុន្ទឺ​ទូទាំង​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​។

ខណៈពេល​នោះ មុខរបរម្រ័ក្សណ៍ខ្មុកនៅសង្កាត់​តឿង​ប៊ិញ​ហេប (Tuong Binh Hiep) បាន​បន្តគ្រប់​ជំនាន់  សិប្បករ​ស្រឡាញ់​មុខ​របរ នៅបើកថ្នាក់​បណ្តុះ​បណ្តាល​មុខ​របរទៀត​ផង។ ការ​កកើត​ឡើង​នៃ​រោង​ចក្រ​ម្រ័ក្សណ៍​ខ្មុក​ថាញ​ឡែ (Thanh Le) នៅទស្សវត្ស៥០​​នៃសតវត្ស​មុន​ៗ បាន​គូស​បញ្ជាក់​ជំហាន​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ភូមិម្រ័ក្សណ៍ខ្មុក​តឿង​ប៊ិញ​ហេប (Tuong Binh Hiep)។ តាំងពីនេះទៅ ភូមិ​របរ​ប្រសូត្រ​ចេញ​សិប្បករ​មាន​ថ្វី​ដៃឆ្នើម​ៗដូច​ជា៖ ថៃវ៉ាន់ង៉ោន (Thai Van Ngon) ង៉ោទឺសឹម (Ngo Tu Sam) ត្រឿងវ៉ាន់កាង (Truong Van Cang) ត្រឹន​វ៉ាន់ណាម (Tran Van Nam) និងគ្រួប​ង្រៀន​មួយ​ចំនួន ក្នុងសាលាវិចិត្រសិល្បៈ​អនុវត្ត ធូយុវ​ម៉ោក (Thu Dau Mot) ដូច​ជា៖ ចូវវ៉ាន់ទ្រី (Chau Van Tri) ង្វៀនវ៉ាន់អៀន (Nguyen Van Yen) ង្វៀនវ៉ាន់តៀន (Nguyen Van Tuyen) ជាអ្នកបានរួមចំណែកយ៉ាងច្រើន​ ក្នុងការងារជម្រុញភាពរីកចម្រើន របស់​ភូមិរបរ។ មាន​មូលដ្ឋាន​ម្រ័ក្សណ៍ខ្មុកជា​ច្រើន បានកសាងឡើង ផលិតផល​ម្រ័ក្សណ៍ខ្មុក​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​សម្បូរ​បែប ឆ្លើយតបបានកែវ​ភ្នែក​វិចិត្រ តម្រូវការប្រើប្រាស់របស់​អតិថិជន ហើយសង្កាត់តឿងប៊ិញ​ហេប (Tuong Binh Hiep) បានក្លាយ​ជាពាណិជ្ជសញ្ញា​ម្រ័ក្សណ៍​ខ្មុក​ដ៏ល្បី​ឈ្មោះ។​



ពណ៌ប្រើប្រាស់សម្រាប់ច្នៃប្រឌិតនូវផលិតផលម្រ័ក្សណ៍ខ្មុក នៅភូមិរបរតឿងប៊ិញហេប (Tuong Binh Hiep)។

ដាំសម្បកខ្យងលើផលិតផលម្រ័ក្សណ៍ខ្មុកសិល្បៈ។

ផលិតផលម្រ័ក្សណ៍ខ្មុកតឿងប៊ិញហេប (Tuong Binh Hiep) មានលក្ខណៈវិចិត្រប្រណិតខ្ពស់។

សិប្បករគូរលយលើផលិផលម្រ័ក្សណ៍ខ្មុកតឿងប៊ិញហេប (Tuong Binh Hiep) ។

គូរឆ្លាក់លឹបលើផលិផលម្រ័ក្សណ៍ខ្មុកតឿងប៊ិញហេប (Tuong Binh Hiep)។

ដើម្បីធ្វើចេញផលិផលម្រ័ក្សណ៍ខ្មុកមួយ ដែលមានតម្លៃវិចិត្រសិល្បៈ ត្រូវឆ្លងកាត់ដំណាក់កាលផ្សេងគ្នាជាច្រើន។

ដំណាក់កាលខាត់ម្រ័ក្សណ៍ខ្មុកឲ្យរលើប ។

ភូមិរបរម្រ័ក្សណ៍ខ្មុកតឿងប៊ិញហេប (Tuong Binh Hiep) ក៏ជាកន្លែងធានាបានការងាររកស៊ីឲ្យពលកររាប់រយនាក់
នៅក្នុងតំបន់និងតំបន់នៅជិតខាង។


ដើម្បីច្នៃបានផលិតផលម្រ័ក្សណ៍ខ្មុកមួយ ទាមទារមានភាពផ្ចិតផ្ចង់និងកម្រិតប៉ិនប្រសប់យ៉ាងខ្ពស់។

ផលិផលម្រ័ក្សណ៍ខ្មុក របស់ភូមិរបរ​តឿងប៊ិញហេប (Tuong Binh Hiep)  មានច្រើន​ប្រភេទ​ដូច​ជា៖ ម្រ័ក្សណ៍​ខ្មុក​​លាបជាផ្ទាំង​មានពណ៌​ខុស​ពីគ្នា ម្រ័ក្សណ៍ខ្មុកគូរឆ្លាក់​លឹប គូរស្មើ  គូរលយ ស្រោបមាស ដាំសម្បក​ខ្យង ដាំសម្បកស៊ុត និងដាំចម្លាក់​។ល។ ដោយ​ឡែក​ថ្នាំពណ៌​ប្រពៃណី​សម្រាប់​ប្រើប្រាស់​ក្នុង​ម្រ័ក្សណ៍​ខ្មុកតឿង​ប៊ិញ​ហេប (Tuong Binh Hiep) ជាថ្នាំពណ៌បាន​លាយ​ចម្រុះ រវាង​ថ្នាំពណ៌​ណាម​វ៉ាង (Nam Vang) និងថ្នាំ​ពណ៌​ភូថ័រ (Phu Tho) បានលាយផ្សេង​ដោយ​ឡែក​ពីតំបន់​ផ្សេងៗ​នៅក្នុង​ប្រទេស។ តាម​សិប្បករ​ឡេ​បា​ឡិញ (Le Ba Linh) ម្ចាស់សហគ្រាសម្រ័ក្សណ៍​ខ្មុកទឺ​បោន (Tu Bon) ក្នុងដំណាក់​កាលលាយ​ថ្នាំពណ៌ កូរពណ៌​ឲ្យឆ្អឹន បាន​ចាត់​ទុកជា​ដំណាក់​កាល​សំខាន់ ទាមទារ​មាន​ថ្វី​ដៃ បទដ្ឋាន​ដកស្រង់​បទ​ពិសោធន៍​យូរឆ្នាំ​របស់​សិប្បករ​ម្រ័ក្សណ៍​​ខ្មុក។

ដើម្បីបង្កើតបាន​ស្នាដៃម្រ័ក្សណ៍ខ្មុក​មួយ ផលិតតាម​បែបប្រ​ពៃណី ត្រូវឆ្លងកាត់២៥ដំណាក់​កាល​ផ្សេង​គ្នា។ ដំណាក់​​កាល​មួយ​អាចធ្វើ​សាចុះសាឡើង​ដល់៦លើក​ឯណោះ ទើប​សម្រេច​តាម​សំណូមពរ​ដូច​ជាខាត់​ឲ្យ​រលីង​បន្តិច លាបពណ៌​ទ្រ​នាប់​ដំបូង​។ល។ ដោយឡែកដំណាក់​កាល​លាបពណ៌ ផលិផល​នីមួយៗ​ត្រូវ ប្រើ​ពេល​​វេលាពី៣ដល់​៦ខែ ទើបធានាបានតម្រូវ​ការគុណ​ភាព។ នេះគឺជាការផ្ចិត​ផ្ចង់​ដ៍អស្ចារ្យ ដើម្បី​រាល់​ផលិផល​ម្រ័ក្សណ៍ខ្មុក​តឿង​ប៊ិញ​ហេប (Tuong Binh Hiep) មានតម្លៃ​សិល្បៈខ្ពស់ សិប្បករ​ត្រូវ​ឆ្លង​កាត់​ភាព​ហ្មត់​ចត់ ច្នៃ​ប្រឌិតដោយ​អស់ពីចិត្ត​ពីថ្លើម ទៅលើរាល់ស្នាម​គំនូស​លម្អិត។

វត្ថុធាតុ​សម្រាប់ធ្វើម្រ័ក្សណ៍ខ្មុក យោងទៅតាមរាល់​ប្រភេទ​ផលិត​ផល ដែល​មាន​ការប្រើ​ប្រាស់​ពណ៌​ផ្សេង​ពីគ្នា​ដូច​​ជា៖ ឈើសម្រាប់​ធ្វើតុ​កៅ​អី ថូ ក្តារបន្ទះឧស្សាហកម្ម​សម្រាប់​ធ្វើគំនូរ ប្រ​អប់ ថូសេរាមិច រូប​សំណាក, សំពត់​​ឬក្រដាស​សម្រាប់​ធ្វើជាស្នូល​ឲ្យផលិផល តែងមានលក្ខណៈ​ស្រាល ស្តើង ដូចជាចាន​ទាប ថូផ្កា​ជាដើម​។ សព្វ​ថ្ងៃ​ផលិតផល​ម្រ័ក្សណ៍ខ្មុក ដាំឫស្សី ពក សម្បកឈើ។ល។ ជំនួសឲ្យសម្បក​លៀស ខ្យង សម្បក​ស៊ុត​ប្រពៃណី​​របស់ភូមិ​របរ តាំងពីយូរមក បានទីផ្សារ​ក្នុង​និងក្រៅប្រទេស​ទទួល​ស្គាល់ ជាពិសេស ទីផ្សារ​វិចិត្រ​សិល្បៈ​ពិបាក​ដូចជា៖ អាមេរិក បារាំង ហូឡង់។

សម្រស់ប្រពៃណី​របស់ម្រ័ក្សណ៍​ខ្មុក​តឿង​ប៊ិញ​ហេប (Tuong Binh Hiep)  នៅ​តែរក្សា​និង​ឆ្លង​កាត់​ជាច្រើន​ជំនាន់ គឺ​ដោយសារ​មានភាព​ប្រណិត​ឥតខ្ចោះ ស្រស់ស្រាយ សាមញ្ញា នៅរាល់​ស្នាម​គំនូស។ ជាពិសេស ផលិផល​​ម្រ័ក្សណ៍ខ្មុក​តឿង​ប៊ិញ​ហេប (Tuong Binh Hiep)  បានអ្នកជំនាញ​មួយចំនួន វាយតម្លៃថា មានគុណ​ភាព​​ទ្រាំបាន​ទាំងអាកាសធាតុ​ត្រជាក់នៅទ្វីប​អឺរុប មិនបែករ​ហែង ឬប្រែ​រូប​ស​ណ្ឋាន។

មុខរបរម្រ័ក្សណ៍ខ្មុក​តឿងប៊ិញ​ហេប (Tuong Binh Hiep) បានរក្សានិង​ស្នងបន្តឆ្លង​កាត់​ជាច្រើន​ជំនាន់  ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ មុខរបរកំពុង​មានការ​រីកចម្រើន​រហ័ស។ ដោយតម្លៃរបស់ខ្លួន ផលិត​ផល​ម្រ័ក្សណ៍ខ្មុ​ក​ប្រពៃ​ណីតឿង​​ប៊ិញ​ហេប (Tuong Binh Hiep) ត្រូវឆ្លងកាត់ការ​អភិរក្ស និងរីកចម្រើន​កន្លង​រាប់​រយ​ឆ្នាំ មិន​ត្រឹម​ជាក្តី​មោទនភាព​របស់​ភូមិ​របរ នៅទាំងជាកេរដំណែល​វប្បធម៌គួរ​ឲ្យគោរព លើកតម្កើង​របស់​ជន​ជាតិ។ មក​ដល់​ខេត្តប៊ិញ​យឿង (Binh Duong) ក្រៅពីទី​កន្លែង​វប្បធម៌-ទេសចរណ៍ កេរដំណែល​ប្រវត្តិសាស្រ្ត​ដ៏ល្បី​ឈ្មោះ ភូមិ​របរម្រ័ក្សណ៍ខ្មុ​ក​ប្រពៃណី​តឿងប៊ិញ​ហេប (Tuong Binh Hiep)  សព្វថ្ងៃជាទីកន្លែង​កំសាន្ត​សប្បាយ សម្រាប់​ភ្ញៀវទេសចរណ៍​និងស្វែង​យល់ ពីមុខរបរម្រ័ក្សណ៍ខ្មុក​ប្រពៃណី ហើយ​ជ្រើសរើស​ទិញ​ផលិត​ផល​ម្រ័ក្សណ៍​ខ្មុក ធ្វើ​ជា​វត្ថុអនុស្សាវរីយ៍ - អំណោយដែលពោរ​ពេញ​ទៅលក្ខណៈ​វប្បធម៌​មូលដ្ឋាន​ផង មាន​តម្លៃ​សិល្បៈ​ល្អប្រសើរ​ផង​៕


ផលិតផលម្រ័ក្សណ៍ខ្មុកមួយចំនួន របស់ភូមិរបរតឿងប៊ិញហេប(Tuong Binh Hiep)  ៖ 











 

អត្ថបទ៖ ង្វៀនភូថាញដាត  រូបថត៖ ថុងហាយ

 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top