• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភូមិផ្ទះស្លឹក

ភូមិ​ថា (Tha) និង​ភូមិ​ហាថាញ (Ha Thanh)  ​ក្នុងឃុំ​ភឿង​ដូ (Phuong Do) ទីក្រុង​ហាយ៉ាង (Ha Giang) ត្រូវបាន​ភ្ញៀវទេសចរណ៍​ហៅ​ដោយ​ឈ្មោះពិសេស​គឺភូមិ​ផ្ទះ​ស្លឹក។ ភូមិ​ទាំងពីរខាង​លើ​នេះស្ថិត​ក្បែរ​គ្នា​​និង​រួមមាន​ផ្ទះ​ស្លឹក​ចំនួន ២០០ ស្ថិតក្បែរ​ជ្រោះ​ទៀន (Tien) មានទឹកស្រស់ថ្លា ជីវភាព​ប្រចាំ​ថ្ងៃរបស់​ជន​ជាតិ​តៃ (Tay) បាន​បង្កើត​ចំណាត់​អារម្មណ៍​មិន​អាច​បំភ្លេច​បាន​ទេ នៅពេល​ភ្ញៀវទេសចរណ៍​មកទស្សនា​និង​ស្វែងយល់​តំបន់នេះ។

នៅក្នុងរដូវក្តៅ ព្រះអាទិត្យបញ្ចេញកំដៅខ្លាំង យើង​ខ្ញុំ​បាន​ជួប​កម្មាភិបាលម្នាក់​ធ្វើ​ការ ​នៅ​ការិយាល័យវប្បធម៌ខេត្ត​ហាយ៉ាង (Ha Giang)   លោក​​ថឹន (Thuan) បាននាំ​យើង​ខ្ញុំ​មកទស្សនា​ភូមិថា (Tha) និង​ភូមិ​ហាថាញ (Ha Thanh) ។ នៅពេល​មកដល់ ភូមិហាថាញ (Ha Thanh) យើង​ខ្ញុំ​បាន​ចាប់​ចិត្ត​ខ្លាំង​ចំពោះ​វាល​ស្រែ​កាំជណ្តើរ ​ដែល​មាន​រូបរាង​ដូចកាំ​ជណ្តើរ​​ឡើង​ដល់​កំពូលភ្នំ​ដែលគ្របដណ្តប់​ដោយ​ចំបើងពណ៌លឿង​ ​ បន្ទាប់ពី​រដូវ​ប្រមូលផលស្រូវ។

ភូមិទាំងពីរខាង​លើនេះ​ស្ថិត​​ក្បែរ​ជ្រោះ​​ទៀន (Tien) ដែល​ពោរពេញទឹក​ស្រស់​ថ្លា​​ពេញ​ឆ្នាំ​និង​ផ្គត់ផ្គង់​​ទឹក​ឲ្យ​វាល​ស្រែនិង​​ជីវភាព​ប្រចាំថ្ងៃរបស់​ប្រជាជន​រស់​ក្នុង​ភូមិ​ទាំងពីរ​នោះ ដូច្នេះ​គ្រួសារ​ណា​ក៏​មាន​ស្រះ។ ដើម្បីជីក​ស្រះ ជនជាតិ​តៃ (Tay) រស់​ក្នុងឃុំភឿង​ដូ (Phuong Do) ត្រឹម​តែ​ ជីកដីចេញ និង​ដាក់​ថ្ម ​ដើម្បីកសាង​ទំនប់​រាំង​ទឹក។ ស្រះ​របស់គ្រួសារ​ណា​ក៏​លែង​ត្រីបូង (Bong) ( ប្រភេទ​ត្រី​ក្នុងអំបូរ​ត្រី​ salmon) សមស្របនឹង​អាកាសធាតុ​នៅតំបន់និង​ផ្តល់​តំលៃសេដ្ឋកិច្ចខ្ពស់។

​បងប្រុស ង្វៀន​វ៉ាន់​គ្វៀន (Nguyen Van Quyen) អ្នក​គ្រប់គ្រងសកម្មភាពទេសចរណ៍​នៅ​ភូមិ​ថា (Tha)​ បានសោកស្តាយ​និង​និយាយ​ថា៖  បើសិន​ជា​យើង​ខ្ញុំ​​មកទស្សនានៅទីនេះ​នា​ខែមុន យើង​ខ្ញុំ​​នឹង​មើលឃើញ​​រដូវប្រមូលផល​ស្រូវ​របស់​ជនជាតិតៃ (Tay)។ នៅពេល​មកដល់​ភូមិ ថា (Tha)​ យើង​ខ្ញុំ​បាន​ភ្លេច​ការណែនាំ​របស់បងប្រុសគ្វៀន ( Quyen ) ពីព្រោះ​ដំបូល​​ផ្ទះប្រក់​ស្លឹក​​ស្ថិតជិតៗគ្នា​និង​ត្រូវបាន​កសាង​តាម​រូបរាង​ក្រឡាចត្រង្គ ថែមទាំង​ស្នាម​ញញឹម​​ជា​ស្និទ្ធស្នាល​របស់​ប្រជាជនរស់នៅទីនោះ​ដែល​បាន​ទាក់​ទាញ​​​អ្នក​យកព័ត៌មាន​មិន​ភ្លេចការ​ថត​រូបបានទេ។


ជ្រុងមួយនៃភូមិថា (Tha) មើលពីចង្កេះភ្នំ។ ភូមិថា (Tha)មានផ្ទះស្លឹកចំនួន ១០០ ដែលជាទីស្នាក់
នៅរបស់ជនជាតិតៃ (Tay) ស្ថិតក្នុងបរិវេណដីធំនិងរាប នៅជើងភ្នំតូច ក្នុងភូមិសាស្ត្រឃុំ
ភឿងដូ (Phuong Do)។ រូបថត៖ វៀតគឿង


ផ្ទះកម្ពស់ពីដីធ្វើពីឈើរបស់ជនជាតិតៃ (Tay) ក្នុងភូមិថា (Tha) ដែលប្រក់ដោយស្លឹក  plam
និងមានស្រះចិញ្ចឹមត្រីបូង (Bong)។ រូបថត៖ ថុងថៀន


ភូមិថា (Tha) និងភូមិហាថាញ (Ha Thanh) ស្ថិតក្នុងភូមិសាស្ត្រឃុំភឿងដូ (Phuong Do) និងរួមមាន
ផ្ទះខ្ពស់ពីដីចំនួន ២០០ ដែលកសាងតាមរបៀបប្រពៃណីរបស់ជនជាតិតៃ (Tay)។
រូបថត៖ វៀតគឿង


ខាងក្នុងផ្ទះកម្ពស់ពីដីប្រក់ដោយស្លឹក plam របស់ជនជាតិតៃ (Tay)។
រូបថត៖ វៀតគឿង


វត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិតៃ (Tay) ត្រូវបានតម្បាញដោយឫស្សី និងបានព្យួរយូរជុំវិញផ្ទះ។
រូបថត៖ វៀតគឿង


ត្ថុពិសេសរបស់ជនជាតិតៃ (Tay) បានព្យួរនៅខាងមុខផ្ទះ។ ក្នុងវប្បធម៌របស់ជនជាតិតៃ (Tay)
វត្ថុនេះមិនត្រឹមតែជាគ្រឿងលេងក្នុងពិធីបុណ្យនានាតែប៉ុណ្ណោះ ថែមទាំងគឺវត្ថុពិសេសនិមិត្តរូបតំណាង
ឲ្យជីវភាពសុខសាន្តនិងរីកចំរើនរបស់បងប្អូនជនជាតិតៃ (Tay) ដោយឥតឈប់ឈរ។
រូបថត៖ ថុងថៀន


ទិដ្ឋភាពស្ងប់ស្ងាត់នៅពេលរសៀលនៅភូមិថា  (Tha)។
រូបថត៖ វៀតគឿង


មកទស្សនាភូមិថា (Tha) ឬភូមិហាថាញ (Ha Thanh) ក្រៅពីទេសភាពស្រស់ស្អាត ភ្ញៀវទេសចរណ៍ក៏បាន
ដើរក្នុងទីស្ថានស្ងប់ស្ងាត់ផងដែរ។
រូបថត៖ វៀតគឿង

នៅភូមិហាថាញ (Ha Thanh) មាន​ ៧ គ្រួសារ​​ឲ្យភ្ញៀវទេសចរណ៍​ស្នាក់នៅ​និង​ហូបចុក ៩ គ្រួសារ​លក់​វត្ថុអនុស្សាវរីយ៍​និង​សេវាកម្មផ្សេងៗ ទៀត ​១ ក្រុម​សម្តែង​​សិល្បៈប្រពៃណី​តែងតែ​សម្តែង​បណ្តា​សកម្មភាព​វប្បធម៌​របស់​ជនជាតិ​តៃ (Tay)។

យើង​ខ្ញុំ​​មកទស្សនា​ផ្ទះ​លោកតា​ ង្វៀន​ឌឹក​ធីន (Nguyen Duc Thin) និង​ឈប់​សម្រាក​នៅ​ទី​ហ្នឹង​បន្តិច​។ ផ្ទះ​ខ្ពស់ពី​ដី​ធំ​មាន​ ៥ បន្ទប់ ត្រូវបាន​កសាង​ដោយឈើ​​ដែលមាន​តំលៃ​និងមាន​អាយុ​រាប់រយឆ្នាំ​ហើយ​។​ “ជនជាតិ​តៃ (Tay) រស់​ក្នុងភូមិ​ហាថាញ (Ha Thanh) ពីយូរលង់ណាស់មក​នេះ​​ហើយ។ ផ្ទះ​របស់​ខ្ញុំត្រូវបាន​កសាង​កាលពី​ពេល​ដែល ឳពុក​របស់​ខ្ញុំនៅរស់ រហូតដល់​ជំនាន់​ខ្ញុំ គិតដល់​នា បច្ចុប្បន្ននេះ​ ផ្ទះ​ត្រូវបាន​​ប្រក់​ដំបូល​លើកទី ៥ ហើយ​” លោកតា​ ធីន  (Thin) បាន​និយាយ។ តាម​ឲ្យ​ដឹង​ថា ដំបូល​របស់​ផ្ទះ​ខ្ពស់​ពីដី​នេះ​បាន​ប្រក់​ដោយ plam កម្រាស់ពី ២០ ដល់ ៤០ សង្ទីម៉ែត្រ​និង​អាច​ប្រើប្រាស់​ក្នុងរយៈពេល ៥​ ដល់ ១០ ឆ្នាំ។

ផ្ទះ​របស់​លោកតាធីន  (Thin) ជាទីកន្លែង​ homestay ដ៏​ចាប់​ចិត្ត​​ចំពោះ​ភ្ញៀវទេសចរណ៍​ចូលចិត្ត​ស្វែងយល់​វប្បធម៌។ តាម​ទំនៀម​ទំលាប់​របស់​ជនជាតិ​តៃ (Tay)  ចង្ក្រាន​ភ្លើង​បាន​កសាង​នៅ​ចំកណ្តាលផ្ទះ​ ដែល​ជាកន្លែង​ចំអិន​ម្ហូប ជួបជុំនិងនិយាយជាមួយគ្នា​ ថែមទាំងកំដៅ​ក្នុង​បណ្តា​ថ្ងៃ​រងារ។ នៅ​របៀង​ផ្ទះ​ខ្ពស់​ពី​ដី បណ្តា​ពូក​ត្រូវ​តម្រូតឡើង​គ្នាឲ្យ​រៀបរយ ដើម្បី​បំរើ​ភ្ញៀវ​ទេសចរណ៍​សាក់​នៅពេល​យប់។ លោកតា​ធីន (Thin) បាន​និយាយឲ្យ​ដឹង​ថា​ ជនជាតិតៃ (Tay) មាន​ទំនៀម​ទំលាប់​ទទួលស្វាគមន៍​​ភ្ញៀវ​មកទស្សនា​​ផ្ទះ​ប្រកបដោយ​កក់ក្តៅ។ ម្ចាស់​ផ្ទះ​នឹង​រៀបចំ​បណ្តា​វត្ថុល្អបំផុត​និង​ម្ហូបអាហារឆ្ងាញ់​បំផុត ​ដើម្បី​ទទួល​ស្វាគមន៍ភ្ញៀវ។


យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​លើ​បណ្តា​វត្ថុ​គ្រប់ពណ៌​និងបាន​ព្យួរខាងមុខបណ្តា​ផ្ទះ ដែល​ស្ថិតក្នុង​ភូមិ​ថា (Tha) ភូមិ​ហាថាញ (Ha Thanh)។ យើង​ខ្ញុំ​បានសួរ​បងប្រុស ង្វៀន​វ៉ាន់​គ្វៀន (Nguyen Van Quyen) និងលោក បាន​ពន្យល់​ជាមួយ​យើង​ខ្ញុំ​ថា វត្ថុនេះ​ក្នុង​គំនិត​របស់​ជនជាតិ​តៃ (Tay) និមិត្តរូបតំណាងឲ្យ​​ការ​រីកចំរើន​។ ក្នុងវត្ថុនេះ​​បន្ទុក អង្ករ ពោត សណ្តែតដី ល្ងនិងសណ្តែតខៀវ ហើយបាន​ដេរឲ្យជិត​ដោយក្រណាត់ចរបាប់។ បើសិនជាភ្ញៀវទេសចរណ៍​ចូលចិត្ត កូនកំលោះ​និង​កូនក្រមុំ រស់​ក្នុងភូមិ​នឹង​បង្កើត​ក្រុម​បោះ ​ភ្លាម។

ប្រហែល​ជា​ដូច​អញ្ចឹង ​វិស័យទេសចរណ៍​បាន​ផ្តល់​​ប្រាក់​ចំណាយ​​​​ឲ្យ​ប្រជាជន​តៃ (Tay) រស់​នៅ​ទីនេះ ដូច្នេះមាន​ភ្ញៀវ​ទេសចរណ៍​ក៏​មាន​ន័យថា​ភូមិ​ផ្ទះ​ស្លឹក​មាន​បុណ្យ “បាយដំណើប ដែល​ដាំ​ពី​អង្ករដាំនៅស្រែ​កាំជណ្តើរ​ ត្រី​បូង (Bong) ចិញ្ចឹម និង​សម្ល​ម្ជូរដាំ​តាម​​របៀប​របស់ជនជាតិតៃ (Tay) មាន់​​​​ធ្វើ​ញាំ ជ្រូក​ព្រៃ​អាំង​ក្នុង​បំពង់​ឫស្សី​និង​ពិសាជាមួយ​​ស្លឹក​ព្រៃ អ្វីៗ​ទាំងនោះ​គឺ​​បាយមួយ​ពេល ​ដើម្បី​អញ្ជើញ​ភ្ញៀវ​នៅ​ពេល​មកទស្សនា​ភូមិយើង”។ លោក​ង្វៀន​ឌឹក​ធីន (Nguyen Duc Thin) ​បាន​និយាយឲ្យ​ដឹង​ថា។


ប្រជាជនរស់នៅពីរភូមិនៅទីនេះដាំស្រូវទឹកនិងគ្រួសារណាក៏មានបរិវេណធំ ដើម្បីហាលស្រូវ។
រូបថត៖ ថុងថៀន


ពោតមានគ្រាប់ធំត្រូវបានជនជាតិតៃតាវ (Tay) រស់នៅឃុំភឿងដូ (Phuong Do) ត្រូវបានព្យួរនៅ
ខាងក្រោមផ្ទះ ដើម្បីទុកធ្វើជាគ្រាប់ពូជសំរាប់រដូវក្រោយ។
រូបថត៖ ថុងថៀន


ស្លឹក plam ហាលនៅក្បែររបង ដើម្បីជួលជុលដំបូលផ្ទះខ្ពស់ពីដី បើសិនជាដំបូលខូច។
រូបថត៖ វៀតគឿង


បន្ទាប់ពីរដូវច្រូតស្រូវ ជនជាតិតៃ (Tay) រស់នៅភូមិថា (Tha) ដាក់ចំបើងក្រោមផ្ទះ ដើម្បីចំអិនម្ហូប
និងធ្វើចំណីអាហារសំរាប់បសុសត្វ។ រូបថត៖ វៀតគឿង


ជនជាតិតៃ (Tay) រស់នៅភូមិភឿងដូ (Phuong Do) ទុកអង្ករដំណើបឆ្ងាញ់បំផុត នៅក្រោមផ្ទះ
នៅពេលណាមានពិធីបុណ្យពិសេសប្រជាជននឹងកិននិងដាំបាយដំណើប ដើម្បីអញ្ជើញភ្ញៀវ។
រូបថត៖ វៀតគឿង


ទីកន្លែងហាលស្រូវ បន្ទាប់ពីការច្រូត ដើម្បីបង្ហាញជីវភាពធូរធារបស់ជនជាតិតៃ  (Tay) រ
ស់នៅឃុំភឿងដូ (Phuong Do)។ រូបថត៖ ថុងថៀន


ទិដ្ឋភាពពិសេស បន្ទាប់ពីការច្រូតស្រូវនៅភូមិហាថាញ (Ha Thanh)។
រូបថត៖ វៀតគឿង


ក្រៅពីការដាំស្រូវទឹក ជនជាតិតៃ (Tay) រស់នៅឃុំភឿងដូ (Phuong Do) ក៏ចិញ្ចឹមពពែ
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដែរ។ រូបថត៖ ថុងថៀន


បណ្តាផ្លូវតូចៗ បានតភ្ជាប់ពីភូមិដល់វាលស្រែរបស់ជនជាតិតៃ (Tay) រស់នៅភូមិហាថាញ (Ha Thanh) ។
រូបថត៖ វៀតគឿង


ជនជាតិតៃ (Tay) រស់នៅឃុំភឿងដូ (Phuong Do) កែច្នៃដំឡូងមី ដើម្បីហាលឲ្យស្ងួត បន្ទាប់ពីប្រមូលផល។
រូបថត៖ វៀតគឿង


ភ្ញៀវទេសចរណ៍មកទស្សនាជុំវិញភូមិហាថាញ (Ha Thanh) ។ នាបច្ចុប្បន្ននេះ ទីនេះជាទីកន្លែងចាប់ចិត្តចំពោះអ្នកណាដែលចូលចិត្តទេសចរណ៍ទេសភាពស្រស់ស្អាតនិងស្វែងយល់វប្បធម៌របស់ជនជាតិតៃ (Tay)
រស់នៅខេត្តហាយ៉ាង (Ha Giang)។ រូបថត៖ វៀតគឿង

សេវាកម្ម homestay រស់​នៅភូមិ​ថា (Tha) និង​ភូមិ​ហាថាញ (Ha Thanh) មានលក្ខណៈ​ងាយស្រួល​ខ្លាំងណាស់​ ភ្ញៀវ​គេង​លើ​កំរាលផ្ទៃ​ឈើ ធំ​និង​ស្អាត ថែមទាំង​ងូតទឹក​ក្តៅនិង​ត្រជាក់ផង​ដែរ មុង​និង​ភួយ​​បំរើ​ភ្ញៀវ​ពិតជាស្អាត​ណាស់។ សម្លឹង​​តាម​បង្អួច​ ភ្ញៀវទេសចរណ៍​អាចមើល​ឃើញ​​ភ្នំ​ plam និង​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ។ សេវាកម្ម​ homestay នៅភូមិថា (Tha) និង​ភូមិ​ហាថាញ (Ha Thanh) ក៏​មាន​ wifi និង​ការណែនាំ​របៀបធ្វើ​ម្ហូប​ប្រពៃណី​របស់ជនជាតិតៃ (Tay)​  នៅពេល​ភ្ញៀវ​ចង់​​​ដឹង​ពីវិធី​ធ្វើ។ នៅរាត្រី ភ្ញៀវទេសចរណ៍​ក៏​មាន​ឱកាស​​ចូលរួម​ក្នុង​ក្រុម​សិល្ប​ស្តែង​ច្រៀងនិង​រាំផង​ដែរ។ អ្វីៗទាំងនោះ​សុទ្ធតែ​​​សំនៀង​ប្រពៃណី​ដែល​រក្សា​និង​បន្តពី​ជំនាន់មុន​ដល់​ជំនាន់​ក្រោយ​ដែរ./.

អត្ថបទ៖ ថុង​ថៀន រូបថត៖ វៀតគឿង​ -ថុង​ថៀន

 
 

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top