• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភូមិបូរាណនៅលើវិថី

នៅ​ចម្ងាយ​ពីរដ្ឋធានី​ហាណូយ​១០គីឡូ​ម៉ែត្រ ភូមិ​បូរាណដុង​ង៉ាក ស្ថិត​នៅខណ្ឌបាក់​ទឺ​លិម ហា​ណូយ​ ជា​ភូមិដ្ឋាន​បូរាណ និង​ជាទីកន្លែង​រក្សា​នូវតម្លៃ​ប្រវត្តិសាស្រ្ត និង​បរិយាកាស​វប្បធម៌​បូរាណ​របស់​ភូមិនានា ដែលនៅ​ជាប់ជាយ​ក្រុង កំពុង​ប្រឈ​ម​មុខ​នឹង​និន្នាកាល​នគរូនិយកម្ម​ដូច​សព្វ​ថ្ងៃ​។

ទីកន្លែង​ដែលយើងខ្ញុំឈានជើងមក​ដល់ជាលើក​ដំបូង មកទស្សនា​ភូមិបូរាណ​ដុងង៉ាក គឺជា​ទីសក្ការ​បូជា​របស់​ភូមិ​។ តាម​លោកតា​ផាន​ត្រាក​ធ្វឹត (អាយុ​៩២ឆ្នាំ) មាន​ប្រសាសន៍​ថា៖ ទីសក្ការ​បូជា​នេះ​បាន​កសាង​ក្នុង​ឆ្នាំ​១៦៥៣ នៅទិស​ខាងជើង​ជាមួយ​នឹងស្ថាបត្យកម្ម​ប្រាំពីរ​ល្វែង  ២​ទី គោរព​បូជា​អ្នក​បង្ក​បង្កើត​ភូមិ​ទាំង​បី​ដូច​ជា​៖ មេឃា មនុស្ស ធរណី (ប្រៀបដូច មេឃាគឺ​អាទិទេព​ដុក​កឿក អាទិទេព​មនុស្ស គឺមេទ័ព​មួយ​រូប​បាន​តែង​តាំង​ឋានន្តរ​សក្តិ​ជាឧត្តមនា​វីឯក ដុង​ស្វៀន​ហូវ និង​អាទិទេព​ធរណី​គឺជាអារក្ស​អ្នកតាការ​ពារ​ថែរក្សា​ភូមិ​ស្រុក)។ ជារៀង​រាល់​ឆ្នាំ ឲ្យតែដល់​ថ្ងៃ៩ខែ១(តាមខែចន្ទគតិ) ប្រជា​ជន​រៀប​ចំពិ​ធី​ទទួល​បណ្តា​អាទិទេព​មក ​ដើម្បី​គោរព​បូជា​នៅក្នុង​ទីសក្ការ​បូជា​នេះ។

ទីសក្ការបូជា​ក៏ជាទីកន្លែងរក្សា​នូវកេរដំណែល ពីប្រពៃណី​ចូល​ចិត្ត​សិក្សា​រៀន​សូត្រ​របស់​អ្នក​ភូមិ​បូរាណ​ដុង​ង៉ាក​។ មកដល់​សព្វ​ថ្ងៃទី​សក្ការ​បូជា​ នៅរក្សាបាន​ផ្លាកបូជា​នៃបណ្ឌិត​ចំនួន​២០នាក់ ជា​កុលបុត្រ​ក្នុង​ភូមិ តាំង​ពីសម័យ​រាជ្យ​ការឡេ-​ង្វៀន នៅក្នុង​មណ្ឌល​គោរព​បូជាបញ្ញវ័ន​។

ដោយការណែនាំ​របស់លោកតាឡេវ៉ាន់ដូន ជាប្រ​ធានគណៈកម្មការ​គ្រប់គ្រង​កេរដំណែល​របស់ភូមិ​ដុង​ង៉ាក យើង​ខ្ញុំ​ធ្វើដំណើរ​ចូលទៅ​ក្នុងភូមិ​ស្វែង​យល់ អំពីច្រក​តូចៗកាល​ពីបូរាណ​បាន​ប្រជាជន ក្នុងភូមិ​ហៅថា​៖ “ច្រក​ដុង” “ច្រកង៉ាក” “ច្រកកែ” “ច្រកវែ” ។ល។ ស្ថិតនៅតាម​ច្រក​តូចៗ គឺ​បរិយាកាស​សកម្មភាព​សុខ​សាន្ត​របស់​ប្រជា​ជន ដែល​រស់នៅក្នុង​ផ្ទះបូរាណ​មានដំបូល​ប្រក់ក្បឿង​ពណ៌​ចំណាស់។


ភូមិដុងង៉ាកស្ថិតនៅខណ្ឌបាក់ទឺលិម ហាណូយ សព្វថ្ងៃជាភូមិបូរាណ នៅរក្សាបានលក្ខណៈស្ថាបត្យកម្ម វប្បធម៌ របស់ភូមិដែលនៅជាប់ជាយក្រុង កំពុងប្រឈមមុខនិន្នាកាលនគរូនិយកម្ម។

ភូមិដុងង៉ាកក៏ជាតំបន់មានជនល្បីឈ្មោះជាច្រើនចូលចិត្តរៀនសូត្រ និង បានរៀនបញ្ចប់ថ្នាក់។ ទីសក្ការបូជាវ៉ាកនៅក្នុងភូមិ គឺជាទីសក្ការបូជាមួយក្នុងចំណោមទីសក្ការបូជាដែលមានផ្លាក កំណាព្យឆ្លើយឆ្លង រូបគំនូរមានចារកំណាព្យ។ល។ច្រើនបំផុតនៅវៀតណាម។

ភូមិដុងង៉ាក បច្ចុប្បន្ននៅមានរាប់សិបផ្ទះបូរាណ បានកសាងតាមបែបប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍។

បូជនិយដ្ឋានវង្សត្រកូលមានអាយុកាលជាង៣០០ឆ្នាំ របស់វង្សត្រកូលឌូនៅភូមិដុងង៉ាក។

ស្វែងយល់ពីភូមិដុងង៉ាក ភ្ញៀវទេសចរណ៍នឹងបានឃើញនូវលក្ខណៈបូរាណលេចធ្លោនៅក្បែរខ្លួន មានរូបសំណាកអ្នកយាមថែរក្សាបូជនិយដ្ឋានមានអាយុកាលជាង៣០០ឆ្នាំ ក្នុងបូជនិយដ្ឋាននៃវង្សត្រកូលឌូ នៅភូមិដុងង៉ាក គឺជាឧទាហរណ៍មួយ។

ច្រកង៉ាក ជាច្រកមួយក្នុងចំណោមច្រកបូរាណទាំង៥ ជាផ្លូវចូលទៅកាន់ភូមិដុងង៉ាក។

ទីសក្ការបូជានៅភូមិដុងង៉ាក ស្ថិតនៅទិសខាងជើងរបស់ភូមិ ជាទីកន្លែងនៅរក្សាបានសភាពដើមនៃលក្ខណៈស្ថាបត្យកម្មបូរាណ ដែលបានកសាងតាំងពីសត្សវត្សរ៍ទី១៦។

បរិវេណទីសក្ការបូជាវ៉ាកនៅភូមិដុងង៉ាក។

ខ្លោងទ្វារទីសក្ការបូជាវ៉ាកនៅភូមិដុងង៉ាក។

ជ្រុងមួយនៃដំបូលទីសក្ការបូជានៅទិសខាងលិចរបស់ទីសក្ការបូជាវ៉ាក។

នេះជាបណ្តាស្ថាបត្យកម្មបូរាណនៅតាមច្រកតូចក្នុងភូមិដុងង៉ាក។

សកម្មភាពប្រចាំថ្ងៃក្នុងបរិវេណទីសក្ការបូជានៅភូមិវ៉ាក របស់កុមាររស់នៅជាប់ជាយក្រុង។

តាម​លោកង្វៀន​វ៉ាន់ភូ ជា​ប្រធាន​ភូមិដុង​ង៉ាក​ឲ្យ​ដឹងថា៖ ភូមិនៅរក្សាបាន​រាប់សិប​ផ្ទះបូរាណ​មាន​អាយុកាស១០០​ឆ្នាំ  ធ្លាប់​ជាផ្ទះឯក​ជន​នៃបញ្ញវ័ន​មានចំណេះ​វិជ្ជា​ពីលោក​ខាង​លិច ឬ​របស់​ពាណិជ្ជករ​រក​ស៊ីមាន​បាន​ម្នាក់​។ ក្នុងនោះ​មានផ្ទះបូរាណ​ជាច្រើន ដែល​ធ្វើពីឈើ​គ្រញូង បាន​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​បង្ហាញ​ភាព​ប៉ិន​ប្រស​ប​របស់​សិប្បករ​បូរាណ។

មកទស្សនា​ភូមិដុងង៉ាក ភ្ញៀវទេសចរណ៍​បានឧទ្ទេសនាម​ទៅកាន់បូជានិយដ្ឋាន​នៃវង្សត្រកូល ផាន ផាម ហ្វាង ឌូ ង្វៀន បាន​កូនចៅ​រក្សាទុកនៅ​វត្ថុជាកេរដ៏មាន​តម្លៃ។ ក្នុងនោះ​គួរកត់សម្គាល់​បំផុត គឺបូជនិយដ្ឋាន​ត្រកូល​ឌូមាន​អាយុកាលជាង​៣០០ឆ្នាំ គោរពបូជាលោកឌូថេ​យ៉ាយ ធ្លាប់​បាន​តែង​តាំង​ជាស្តេច​ក្រាញ់​នៅ​សម័យ​ឡេ-ទ្រីញ ហើយ​បានលើក​តម្កើង​ជាអាទិទេព​ជាន់ខ្ពស់​បំផុត ក្រោយ​ពេល​អនិច្ចកម្ម​ទៅ។

បូជនិយដ្ឋាន​វង្សត្រកូល​ឌូ បាន​ប្រៀបដូច​ទីសក្ការបូជា​ទី២​របស់​ភូមិ​ដុង​ង៉ាក ខណៈ​មាន​លំហំ​ទូលាយ​នៅ​ចំ​កណ្តាល នៃល្វែង​បូជា​និង​ល្វែង​កណ្តាល​(វិហារ)។ ជុំវិញ​បូជនិយដ្ឋាន​គឺសួនមាន​ដើម​ឈើខៀវ​ស្រស់ និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើប្រាស់​ដូច​ជា៖ ពាងទឹក ត្បាលកិន ឃ្មោះស្ពាន់ ផ្លាក​សរសេរ​កំណាព្យឆ្លើយ​ឆ្លង អាសនៈ គ្រែ​ស្នែង​មួយគូ និង​ប្រដាប់​ប្រដាសម្រាប់​បូជា​ពិធីកាល​ពីបូរាណ។ល។ ជា​ពិសេស តម្លៃ​របស់​បូជនិយដ្ឋាន គឹសត្វ​ក្រៀល​មួយគូមាន​កម្ពស់​ប្រមាណ២​ម៉ែត្រ ឈរ​នៅពីលើកូន​អណ្តើក​ធ្វើពី​ឈើ​កម្រ និង​ផ្លាក​មួយ​គូនៅ​ផ្ទះ​មុខ។

តាមលោក​​តាឌូក្វឹក​ហៀន ជាម្ចាស់​បូជនិយដ្ឋាន​វង្សត្រកូល​ឌូឲ្យ​ដឹង​ថា៖ ឆ្លង​កាត់​ស្ថាន​ភាព​ផ្លាស់​ប្តូរ​នៃ​ប្រ​វត្តិ​សាស្រ្ត ប៉ុន្តែកូន​ចៅត្រកូលឌូនៅតែរក្សា​បាន​សភាពដើម នៃតម្លៃស្ថាបត្យកម្ម​បូជនិយដ្ឋាននេះ។ ដូច្នេះ​ហើយ ក្រុម​ភាពយន្ត​ជាច្រើន​បានជ្រើស​រើសបូជនិយដ្ឋាន​នេះ ធ្វើជា​បរិយាកាស​បង្វិល​កាំមេរ៉ា​ភាព​យន្ត ស្តីពី​សកម្មភាព​រស់នៅ​សម័យបូរាណ​កាល​ របស់ប្រជាជនវៀត​ណាម។

បញ្ចប់​មួយថ្ងៃស្វែងយល់​និងស្រាវជ្រាវ​ភូមិបូរាណ​ដុងង៉ាក យើងខ្ញុំចាប់អារម្មណ៍​បានតម្លៃ​វប្បធម៌ បាន​ប្រជា​ជន​នៅទី​នេះរក្សាទុក​ដូចជា “វត្ថុដ៏មាន​តម្លៃ” ដើម្បី​អប់រំ​ប្រពៃណីឲ្យ​កូនចៅ​ជំនាន់​ក្រោយ៕

 

អត្ថបទ៖ ង៉ឹនហា  រូបថត៖ វៀតកឿង
 

thachdicon

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top