• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

"ភីហ្សាវៀតណាម" នៅទីក្រុងដាឡាត

ទីក្រុងដាឡាត (ខេត្តឡឹមដុង) ត្រូវជនជាតិបារាំងកាប់ឆ្ការពីរាប់រយឆ្នាំមុន ដូច្នេះវប្បធម៌ម្ហូបអាហារនៅទីនេះ ទោះតិច ទោះច្រើនមានរសជាតិដូចម្ហូបអាហាររបស់លោកខាងលិច។ ប៉ុន្តែដូចជាចម្លែកៗ ណាស់ ប្រជាជននៅទីនេះបាន“ច្នៃប្រឌិត” ប្រកបដោយប៉ិនប្រសប់ ដើម្បីធ្វើបណ្តានំបាញ់ត្រាងអាំងសុទ្ធតែគឺជាមុខម្ហូបប្រពៃណីរបស់ប្រជាជននៅទីនេះ ដែលក្លាយទៅជានំភីហ្សាដើម្បីបំរើភ្ញៀវទេសចរណ៍។ 
នំបាញ់ត្រាងអាំងដែលចាត់ទុកដូចជាភីហ្សារបស់វៀតណាម ពីព្រោះរូបភាពនិងគ្រឿងផ្សំគ្របដណ្តប់នៅខាងលើនំនេះស្រដៀងនឹងនំភីហ្សាមកពីប្រទេសអ៊ីតាលីដ៏ឆ្ងាយ។ រីឯភាពខុសគ្នាច្បាស់លាស់បំផុតគឺសំ​បក​នំ​។ នំភីហ្សាវៀតណាមមានសំបកគឺជាបណ្តានំត្រាងសាមញ្ញានិងស្តើង។ នំបាញ់ត្រាងត្រូវដាក់នៅលើប្រទាស​អាំង​​ក្រោមធ្យូងឆេះក្រហមឆ្អៅ ហើយលាបស៊ុតមាន់ បន្តរោយគ្រឿងផ្សំផ្សេងៗទៀតពីលើ។


សាច់និងស្លឹកខ្ទឹមបានរោយពីលើនំបាញ់ត្រាង

បន្ទាប់មកគេអាំងនំបាញ់ត្រាងឲ្យឆ្អិនលើធ្យូងឆេះក្រហមឆ្អៅ

ទឹកម្ទេសពណ៌ក្រហមធ្វើរសជាតិនំនេះហឹរនិងចាប់ចិត្តជាង

ភ្ញៀវប្រើកន្ត្រៃកាត់នំក្លាយជាចំណិតតូចដើម្បីពិសា

នំត្រូវបានអាំងជាបន្តបន្ទាប់ដើម្បីបំរើភ្ញៀវ
រសជាតិភីហ្សាវៀតណាមជាពិសេសនៅទីក្រុងដាឡាតបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសនៅពេលមកទស្សនាតំបន់ពោរពេញដោយផ្កាគ្រប់ប្រភេទនេះ។ មកទស្សនាបណ្តាវិថីឡេដាយហាញ់ វិថីហ៊ុងវឿង វិថីត្រឹនហ៊ឹងដាវ វិថីទឿងភូ វិថីហាយបាទ្រឹង ជុំវិញបឹងស្វឹនហឿង យើងងាយស្រួលជួបប្រទះបណ្តា“ហាងលក់​នំ​ភីហ្សា​ចល័ត”របស់អ្នកម្តាយ របស់បណ្តាបងស្រី ដើម្បីបំរើភ្ញៀវទេសចរណ៍នៅចិញ្ចើមផ្លូវ។  លើចង្រ្កានធ្យូង​ឆេះ​ក្រហមឆ្អៅ ចំណាយតែ ៥ នាទីអាំង យើងក៏មាននំក្តៅៗមួយ។ ប្រហែលជាគ្មានអ្វីចាប់ចិត្តជាងនៅពេលដក​ដង្ហើមស្រូបយកអាកាសធាតុបរិសុទ្ធ ទស្សនាបណ្តាផ្ការីកនៅក្បែរបឹងស្វឹនហឿងនិងពិសាប្រភេទនំមាន​រស​​ជាតិឈ្ងុយឆ្ងាញ់នេះ៕

របៀបធ្វើនំភីហ្សាវៀតណាមងាយស្រួលធ្វើ គ្រឿងផ្សំគឺនំត្រាង ស្លឹកខ្ទឹម សាច់ចិញ្ច្រាំ សាច់គោងៀតនិងស៊ុតមាន់។ បណ្តាគ្រឿងផ្សំសាច់ចិញ្ច្រាំ ស្លឹកខ្ទឹមលាយនឹងស៊ុតមាន់ ហើយលាបពីខាងលើមុខនំត្រាងបន្ទាប់មកយកទៅអាំង។ ប្រហែល ៥ នាទីក្រោយមក នំឆ្អិនដាក់សាច់គោងៀត ទឹកម្ទេសពីលើ ដែលអាចក្រេបរសជាតិនំភីហ្សាវៀតណាមនៅទីក្រុងខ្ពង់រាប។
 

 
អត្ថបទនិងរូបថត៖ត្រឹនថាញ់យ៉ាង

nguyenhuonggiang


Top