• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ភាពទាក់ទាញថ្មីសម្រាប់វិស័យកសិកម្ម

ក្រោយ​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ ឆ្នាំរកា​​នព្វស័ក​​២០១៧ លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​​ផ្សព្វ​ផ្សាយ​​សារ​យ៉ាង​ច្បាស់​លាស់​​​​ ចំពោះ​វិស័យ​​កសិកម្ម​​វៀតណាម ​នោះ​គឺ​៖​ “រដ្ឋាភិបាល​​​នឹង ធ្វើដំណើររួម​​ជាមួយ​​​សហគ្រាស​ បង្ក​លក្ខណៈ​​​ឲ្យ​សហគ្រា​ស​​​និង​​សហករណ៍ អនុវត្ត​​​​​ក​សិកម្ម​​បច្ចេក​វិទ្យា​​​ខ្ពស់” និង​ “រូប​លោក​​នាយក​រដ្ឋ​​មន្រ្តី ​នឹងឧទ្ទេសនាម​ផ្ទាស់​នូវគ្រប់​​​​វិស័យ​​​​​ផលិត​​ផល​​​​បច្ចេក​​វិទ្យា​​​ខ្ពស់​ គុណភាព​​ខ្ពស់​ កសិកម្ម​​ស្អាត​ របស់​​វៀត​ណាម​ ចេញ​​ទៅ​ទី​ផ្សារ​​ពិភពលោក​”​...។ល។​

​ចំថ្ងៃ​ដើម​ឆ្នាំថ្មី​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ បានអញ្ជើញទៅ​ទស្សនា​ និង​ចុច​ប៉ោតុង​​បើក​ដំណើរការ​គម្រោង​ការ​​ផលិត​កសិកម្ម​​បច្ចេកវិទ្យា​ខ្ពស់​​មួយ​ ដោយ​សម្ពន្ធ​​ក្រុម​ហ៊ុន​សេដ្ឋកិច្ច​​ឯកជន​​លំដាប់​ថ្នាក់​របស់​​វៀតណាម​ បាន​វិនិយោគ​ផលិត​កម្ម​ ​នៅ​​​ខេត្ត​​ហាណាម​ (Ha Nam) សឲ្យ​ឃើញនូវ​ទឹក​​ប្តេជ្ញា​ជា​ខ្លាំង​ របស់​រដ្ឋាភិបាល​ ក្នុង​ការងារ​ជម្រុញ​ស្រាយ​ចំណង​ បង្ក​អភិវឌ្ឍ​ន៍​កសិកម្ម​​តាម​ទិសដៅ​ខឿន​​កសិកម្ម​វៀង​​វៃ​ កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​...។ល។​
 
បាន​ដឹង​ថា គម្រោង​ការ​ផលិត​​កសិកម្ម​​បច្ចេកវិទ្យា​ខ្ពស់​ ដោយ​សម្ពន្ធ​​​ក្រុម​ហ៊ុន ​​Vingroup វិនិយោគ​​ផលិតកម្ម​ ​នៅ​ឃុំ​ស្វឹន​ខេ​ (Xuân kKhe) និង​ឃុំ​ញ៉ឹន​ប៊ិញ (Nhan Binh)​ ស្រុក​លី​ញ៉ឹន (Ly Nhan)​ ខេត្ត​ហា​ណាម​ (Ha Nam) មាន​ផ្ទៃ​ដី​១៨០​ហិកតា​ ដោយ​សរុបដើម​​​ទុន​វិនិយោគ​​ជិត​៣០០​ពាន់​លាន​​ដុង​ ក្នុង​​នោះ​មាន​​តំបន់​វាល​ស្រែ​ធំទូលាយ​ជិត​១៣០​​ហិកតា​ តំបន់​ផ្ទះ​កញ្ចក់​ Israel បច្ចេក​​វិទ្យា​​ខ្ពស់​ មាន​ ទំហំ​​៥​​ហិកតា​ និង​តំបន់​​ឧបត្ថម្ភជំនួយផលិត​កម្ម​​។ នេះ​ជា​​កសិដ្ឋានមួយ​ក្នុង​​ចំណោម​កសិដ្ឋាន​ទាំង​១៤​​ របស់​ VinEco ចំណុះ​សម្ពន្ធ​ក្រុមហ៊ុន​ Vingroup។
 
ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ដំណើរ​ការ​គម្រោងការ​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​នេះ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc)​ មាន​ប្រសាសន៍​ជាក់​ស្តែង​ថា​ កសិកម្ម​វៀតណាម​​​ជានិច្ច​ជាកាល​ជា​ “សសរទ្រូង​​ទ្រទ្រង់ខឿន​សេដ្ឋកិច្ច​​" របស់​​ប្រទេសជា​តិ​​។ ដោយ​សារ​ស្មារតី​ស្រាយ​ចំណង​​បើក​ជំហ​ឲ្យ​ផលិត​កម្ម​ ពី​ប្រទេសមួយ​តែងតែ​​កង្វះខាត​​អត់​ឃ្លាន​ រៀង​រាល់​ឆ្នាំ​​​ត្រូវ​​នាំស្បៀង​ចូល​​រាប់​លាន​តោន​​ វៀតណាម​មិន​ត្រឹម​តែ​ធានាបាន​សន្តិសុខស្បៀង​​ ​​ប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជា​ប្រទេសនាំចេញ​អង្ករ​​ធំ​លេខ​បី​​លើពិភពលោក​។​
 
ទន្ទឹម​​នោះ កសិកម្ម​របស់​វៀតណាម​ បច្ចុប្បន្ន​​រងទទួល​​ឥទ្ធិ​ពល​ខ្លាំងពី​ការ​បម្រែ​បម្រួល​​អាកាស​​ធាតុ​ ហើយ​នៅ​ជា​ខឿន​កសិកម្ម​មួយ​ដែលត្រូវ​​​​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​​ ជីវភាព​​ប្រជា​កសិករ​​មិនទាន់បាន​​ខ្ពស់។ នៅ​មាន​ស្ថាន​ភាព​កង្វះ​សុវត្ថិភាព​ស្បៀងអាហារ​​ វប្បកម្ម​ហួស​សម័យ​ ស្រូវ​នៅ​តែ​ស្រូប​យក​ភា​ព​ចម្បង​ នាំចេញ​​អង្ករ​​ជានិច្ច​ជួប​ការ​លំបាក​ ប្រសិទ្ធភាព​មិន​ទាន់បាន​​ខ្ពស់​។​
 
លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា​ កសិកម្ម​វិវត្ត​ន៍​​ត្រូវ​ជា​កសិកម្ម​សារីរាង្គ​ កសិកម្ម​​ស្អាត​ ឈ្លាស​វៃ​តាម​តម្រូវ​ការ​ទីផ្សារ​ ឆ្ពោះ​ទៅ​រក​ប្រជាជន​​និង​​ នាំចេញធំបំផុត​​គឺ​ បន្លែ បន្លែមើម​ សត្វចិញ្ចឹម​​។​



លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញទៅចូលរួមពិធីបើកដំណើរការផលិតកសិកម្ម
អនុវត្តបច្ចេកវិទ្យាខ្ពស់ នៅកសិដ្ឋាន VinEco ហាណាម (Ha Nam) នៅឃុំស្វឹនខេ (Xuan Khe) ស្រុកលីញ៉ឹន (Ly Nhan)
ខេត្តហាណាម (Ha Nam)។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ទស្សនាតំបន់ដាំបន្លែបច្ចេកវិទ្យាខ្ពស់ របស់កសិដ្ឋាន VinEco ហាណាម (Ha Nam)។
រូបថត៖ ថុងញ៉ាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ទស្សនាក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្តហាណាម (Ha Nam)។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដើម្បី​​ដោះ​ស្រាយបញ្ហា​​​កសិកម្ម​វៀតណាម​ តាមលោក​​​នាយក​រដ្ឋ​មន្រ្តី​​ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សហគ្រាស​​​ឯកជន​ ក្រុម​សហករណ៍​​។ ហេតុនេះ​ហើយ​​ លោក​​នាយក​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍ថា​ ត្រូវ​លើកទឹក​ចិត្ត​​ជាង​នេះទៅទៀត​ ដើម្បី​​​ផ្តើម​អាជីវកសិកម្ម​​ អនុវត្តពពក​​គណិតូបករណ៍វិទ្យា​ ក្នុង​​វប្បកម្ម​បច្ចេកវិទ្យា​ខ្ពស់​​។​
 
ដើរ​ទន្ទឹមនោះ គឺ​បើកទូលាយការ​កំណត់ដីស្រែ​​​ក្នុង​កសិកម្ម​ ប្រមូល​​ផ្តុំ​ដី​ស្រែកាន់តែ​ខ្លាំង​​ បង្កើន​ការ​បង្វែ​វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​ ​និង​ត្រូវ​មាន​ដើមទុន​សម្រាប់​កសិកម្ម​បច្ចេកវិទ្យា​​ខ្ពស់​ ពី​ប្រភព​កម្លាំង​សង្គម​។ លោក​​នាយក​​​រដ្ឋមន្រ្តី​ ដាក់​ឲ្យ​​ធនា​គារដ្ឋ​ ធ្វើ​ចលនា​​ធនាគារ​ពាណិជ្ជកម្ម ​បង្កើត​រូបភាពឧបត្ថម្ភ​ជាច្រើន​ដើម្បី​លើក​​កម្ពស់​​​ក្រុម​​ឧបត្ថម្ភឲ្យ​កសិកម្ម​​បច្ចេកវិទ្យា​​ខ្ពស់​ ដោយ​មាន​យន្តការជា​អាទិ៍​ចាប់ពី​​៦០.០០០​ រហូត​ដល់​១០០.០០០ពាន់​លាន​​ដុង​។​



ដាឡាត (Da Lat) មជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកសិកម្មបច្ចេកវិទ្យាលំដាប់ថ្នាក់នៅវៀតណាម។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


អ្នកឯកទេសជប៉ុន បានសង្កេតពិនិត្យបច្ចេកទេសដាំបន្លែបច្ចេកវិទ្យាខ្ពស់ នៅដាឡាត (Da Lat)។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


អនុវត្តបច្ចេកទេសដាំបន្សាំ (invitro) បម្រើផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់នៅដាឡាត (Da Lat)។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ដើមបន្លែពូជ បានផលិតតាមវិធីសាស្រ្តវប្បកម្មជលសាស្រ្ត ទំនើប។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

ប្រជាកសិករដាឡាត (Da Lat) អនុវត្តវិធីសាស្រ្តវប្បកម្មជលសាស្រ្តដាំបន្លែស្អាត។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ចម្ការបន្លែស្អាតធានាគុណភាព ដោយសារបន្លែបានដាំតាមបែបវិធីវប្បកម្មជលសាស្រ្ត។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ពូជមើមស្ពៃ ស កូរ៉េខាងត្បូង បានដាំសាកល្បងនៅដាឡាត (Da Lat)។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ដើរទន្ទឹមជាមួយផលិតកម្ម វៀតណាមក៏កំពុងយកចិត្តទុកដាក់ដល់បញ្ហារក្សាទុក ក្រោយរដូវប្រមូលផល។
រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម


ការអនុវត្តបច្ចេកវិទ្យាខ្ពស់ ក្នុងផលិតកម្មនិងរក្សាទុកជួយផលិតផលកសិកម្មរបស់វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ
មានតម្លៃសេដ្ឋកិច្ចខ្ពស់។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

​​លោក​​នាយក​​រដ្ឋមន្រ្តី​ ស្នើ​​សុំ​ប្រមូល​ផ្តុំ​​វិនិយោគ​អភិវឌ្ឍន៍​​ប្រភព​ធនធាន​មនុស្ស​ ពី​ប្រជាកសិករ​​បម្រើ​ឲ្យ​កសិកម្ម​បច្ចេកវិទ្យា​​ខ្ពស់​ បើក​ទូលាយ​ទីផ្សារ​ លើក​ខ្ពស់​គុណភាព​វិចខ្ចប់ កសាង​ពាណិជ្ជសញ្ញា​ដើម្បី​បម្រើដល់ការនាំចេញ​ធានាឲ្យ​បាន​ល្អ ​ប្រភព​​ប្រើប្រាស់​​​សម្រាប់​កសិផល​។​
 
លើ​ស្មារតី​នោះ​ លោក​នាយក​រដ្ឋមន្រ្តី​ សំណូម​ពរ​មូលដ្ឋាន​ឡើង​ផែន​ការ​ប្រើ​ប្រាស់​​ដី​ ទៅ​តាម​ទិស​ដៅ​បើក​ទូលាយ​ការ​​​​កំណត់ដីស្រែ​​ ស្រប​តាម​នោះ​ ត្រូវ​មាន​​លក្ខណៈ​ងាយ​ស្រួល​ឧបត្ថម្ភ អំ​​​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​អគ្គិសនី​​ ទឹក​ សម្រាប់​​កសិកម្ម​​បច្ចេកវិទ្យា​​ខ្ពស់​ លើកទឹក​ចិត្ត​អនុវត្ត​ពូជថ្មី​ វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​ថ្មី​ជឿន​លឿន​ មាន​​ប្រសិទ្ធ​ភាព​។​
 
ជា​ពិសេស​ ចំពោះ​ក្រសួង​វិស័យ​និង​សហគ្រា​ស​ ថ្នាក់​​ដឹក​នាំ​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​សារ​​យ៉ាង​ច្បាស់លាស់​​​និង​ហ្មឹង​ម៉ាត់​ នោះ​គឺ៖ “​រដ្ឋាភិបាល​នឹង ធ្វើដំណើរ​រួម​​​ជាមួយ​​សហគ្រាស​ បង្ក​​លក្ខណៈ​សម្រាប់​សហគ្រាស ​និង​សហករណ៍​ ​ប្រកប​​ធ្វើ​កសិកម្ម​​បច្ចេកវិទ្យា​​ខ្ពស់​” “រដ្ឋាភិបាល​នឹងប្តេជ្ញា​ចិត្ត​​ការពារ​​នូវ​ពាណិជ្ជសញ្ញា​ សិទ្ធិ​ផល​ប្រយោជន៍​​​ត្រឹម​ត្រូវ​របស់​សហគ្រាស​ សហករណ៍ ប្រកប​​ធ្វើ​កសិកម្ម​​បច្ចេកវិទ្យា​ខ្ពស់​​និង​ ”​រូប​លោក​នាយក​រដ្ឋមន្រ្តី​នឹ​ង​​​ឧទ្ទេសនាម​ផ្ទាស់​ នូវគ្រប់​វិស័យ​​​​ផលិត​ផល​បច្ចេកវិទ្យា​ខ្ពស់​ គុណភាព​ខ្ពស់ កសិកម្ម​ស្អាត របស់​វៀតណាម​ ចេញ​​ទី​ផ្សារ​ពិភពលោក”។​
 
ភាព​ទាក់ទាញ​នេះ វិស័យ​កសិកម្ម​វៀតណាម​ សន្យា​ឆាប់​រហ័ស​​មាន​ការ​​បង្វែ​​ខ្លួន​​​​ និង​គ្រប់​វិស័យ​ទាំង​អស់​ ទាំង​​ការ​ត្រិះ​រិះផង ​ទាំង​វិធីសាស្រ្ត​ផលិត​​កម្មផង​​៕​
 

 

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​/កាសែត​រូបភាព​វៀតណាម​

 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top