• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ភាគហ៊ុនភាវូបនិយកម្មដើម្បីការអភិវឌ្ឍន៍និងសមាហរណកម្ម

ភាគហ៊ុនភាវូបនិយកម្មនៃសហគ្រាសរដ្ឋ គឺជាគោលការណ៍ដ៏ធំមួយ របស់រដ្ឋាភិបាល​ដើម្បីលើក​កម្ព​ស់​​​ប្រ​​សិទ្ធ​​ភាព​សេដ្ឋ​កិច្ច របស់​​សហ​គ្រាស​រដ្ឋ​​ទាំង​ឡាយ​។ នេះគឺ​ជាចំ​ណុចសំខាន់ ​ក្នុងភារៈ​កិច្ច​រច​នា​​សម្ពន្ធ​​​​ស​ហ​គ្រាស​រដ្ឋសា​ឡើ​ងវិញ នៅ​វៀតណាម​ជាពិ​សេស​គឺក្នុង​ដំណាក់​កាល​វិស័យ​សេដ្ឋ​កិច្ច ​របស់​ប្រ​ទេស​​​ជាតិ បានចាប់​ផ្តើមធ្វើសមាហរណ​កម្ម ស៊ីជម្រៅចូលក្នុង​វិស័យសេដ្ឋកិច្ច​ពិភពលោក។

ដំណើរការភាគហ៊ុនភាវូបិយកម្ម នៃសហគ្រាសរដ្ឋទាំងឡាយ បានផ្តើមសាកល្បងនៅ​ក្នុង​ឆ្នាំ១៩៩២ ហើយ​ឆ្លង​កាត់​ជាច្រើនដំណាក់កាល។ គិតដល់សព្វថ្ងៃនេះ ក្រោយជាង២០ឆ្នាំដំណើរការ សមិទ្ធិផល​មូលដ្ឋាន​ចម្បង​បំផុត​នៃ​ដំណើរ​ការភាគហ៊ុនភាវូបនិយកម្មនេះ គឺបានរៀបចំ​បំប្រួញ​សហគ្រាស​រដ្ឋមួយ​ចំនួន ឆ្លងកាត់​នោះ​ជួយ​សហគ្រាស​​បង្កើនដើមទុន អភិវឌ្ឍន៍លំនឹង​កើនប្រាក់ចំណូល​កើនប្រាក់ចំណេញ...។

ក្នុងដំណើរការអនុវត្តន៍ភាគហ៊ុនភាវូបនិយកម្មនៃសហគ្រាសរដ្ឋ មិនទាន់មានសហគ្រាសរដ្ឋណា បញ្ឈប់​ការងារ​របស់​កម្ម​ករ។ ប្រាក់​ចំណូល​របស់កម្មករ​កើន​​ឡើង ​ក្រោយ​ពេល​សហគ្រាស​បាន​ធ្វើភាគ​ហ៊ុនភាវូបនិយ​កម្ម។ កម្មករ​កា្លយជាភាគទុនិក ក្នុងក្រុមហ៊ុនភាគហ៊ុន រាល់ឆ្នាំនៅទាំងបានទទួលប្រាក់ចំណេញ មាន​ន័យ​ថាបាន​មក​ពីចំ​ណែក​ទុនហ៊ុនដែលពួកគាត់មាន​នៅក្នុងក្រុមហ៊ុន។ ស្ទើតែ​ទាំងអស់​សហគ្រាស​រដ្ឋ ក្រោយ​ពីធ្វើភាគ​ហ៊ុន​ភា​វូប​និយ​កម្មសុទ្ធ​តែ​មានលទ្ធផល ដំណើរផលិតកម្ម ពាណិជ្ជកម្មល្អ ប្រាក់ចំណូលមធ្យម​កើន១,៩ដង ប្រាក់ចំណេញមធ្យមកើន៣,២ដង បង់ថវិការរដ្ឋកើន២,៥ដង។

តាម​ផែន​ការបានរៀបចំ ភាគហ៊ុនភាវូបនិយកម្មបាន​អនុម័ត​គឺ​នៅក្នុង​ពីរ​ឆ្នាំ ឆ្នាំ២០១៤និង​២០១៥ វៀត​​ណាម​​អនុ​វត្ត​ភាគហ៊ុនភាវូប​និយកម្មសហគ្រាស​ចំនួន​៤៣២ ។ ក្នុង​ចំណោម​សហ​គ្រាស​ភាគហ៊ុន​​ភាវូបនិយកម្ម​​ទាំង៤៣២ គិត​មកដល់ខែវិច្ឆិកាឆ្នាំ២០​១៤ មានសហគ្រាស​៣៤៨ បង្កើត​បានគណៈកម្មាធិការ​ចង្អុលការ សហ​​គ្រាស​​ទាំង​២៤៧, កំពុងវាយ​តម្លៃសហ​គ្រាស, បានប្រកាស​តម្លៃ១២៣សហគ្រាស។

ហើយរឿងដែល​ជោគ​ជ័យ របស់សហគ្រាសទាំងពី​រខាងក្រោម​នេះ​មិន​តិច​ច្រើន​ស​ឲ្យ​ឃើញមា​គ៌ា​ភាគហ៊ុន​​ភាវូប​និយ​​កម្ម របស់សហ​គ្រាសជាតិនៅវៀ​តណាម បាន​ធ្វើដំណើរចំ​ទិស​ដៅ។

សុង​កឹម ឆ្លង​កាត់ “ព្យុះ” ដោយភាពជឿជាក់
ក្នុងបរិបទមិនសូវភ្លឺស្រឡះ​នៃវិស័យធ្វើនាវាវៀតណាម ពិសេសគឺក្រោយពេល“ព្យុះក្រុមហ៊ុនVinashin” ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ធ្វើនាវាសុងកឹម (ក្រុមហ៊ុនសុងកឹម) សហគ្រាសធ្វើសកម្មភាពតាមទម្រង់រូបភាពភាគហ៊ុន តាំងពី​ឆ្នាំ២០០៨ ពង្រីកបានប្រៀបខ្លាំងរបស់អង្គភាពមួយ ដែលមាន​ប្រវត្តិធ្វើនាវាជាងពាក់កណ្តាលស​តវត្សរ៍ គួបផ្សំ​ជាមួយ​​ភាពសកម្ម ច្នៃប្រឌិត ដើម្បីឈានឡើង។

ក្រុមហ៊ុនសុងកឹមធ្វើដំណើរតាមទិសដៅធ្វើនាវាតូច ចំណុះ​បច្ចេកវិទ្យាខ្ពស់​និង ពិសេសគឺយកចិត្ត​ទុកដាក់​ជាសំ​ខាន់​​នូវ​គុណ​ភាពផលិតផល។ ទិសដៅធ្វើដំណើររបស់ក្រុមហ៊ុនសុងកឹមបាន  ក្រុមហ៊ុន Damenគ្រុប (ប្រទេស​ហូ​ឡង់​) ជា​គ្រុប​ក្រុមហ៊ុនចំណាប់ថ្នាក់លើពិភពលោក ក្នុងវិស័យធ្វើនាវាកត់សម្គាល់។

នាខែមិនាឆ្នាំ២០០២  ក្រុមហ៊ុន Damen​គ្រុប​បាន​ចុះកិច្ច​សន្យាជា​មួយក្រុម​ហ៊ុនសុង​កឹម ធ្វើថ្មី​នាវា​ស្វែងរក​សង្រ្គោះ​​​​​ជនរងគ្រោះលើសមុទ្រ៥គ្រឿង។ ក្រោយ៤ឆ្នាំអនុវត្តន៍ នាវា៥គ្រឿង បានផ្ទេរ​ឲ្យដោយ​គុណភាព​ប្រហាក់​ប្រ​ហែល នឹងផលិតផលដែលធ្វើនៅប្រទេសហូឡង់។ ជោគជ័យរបស់កិច្ចសន្យានេះ បាន​ក្លាយ​ជាមូល​ដ្ឋានដំ​បូង​ដ៏​សំ​ខាន់ គូសបញ្ជាក់ភាពពេញវ័យនៃជាង​ធ្វើនាវាសុងកឹម។

ជាងសិបឆ្នាំកន្លងមក ក្រុមហ៊ុនសុងកឹមបានចុះកិច្ចសន្យា និងធ្វើថ្មីនាវាឯកទេសនាំចេញជាច្រើន ផ្តល់ឲ្យ​ក្រុម​ហ៊ុន Damen គ្រុបក្លាយជារោងចក្រជំនាញខាងធ្វើនាវាអូសទាញ នាវាដឹកអ្នកដំណើរ នាវាទេសចរណ៍ នាំ​ចេញ​ទៅ​ប្រទេស​ជាច្រើនលើពិភពលោក​ដូច៖ ប្រទេសហូឡង់, អង់គ្លេស, អាល្លឺម៉ង់, អូស្រ្តាលី ម៉ិកស៊ិក រុស្ស៊ី...។ តម្លៃ​បរិមាណ​ផល​របស់ក្រុមហ៊ុនសុងកឹម កើនឆ្លងឆ្នាំ​បន្តបន្ទាប់ដូចជាពី៨១៤,៥ពាន់លានដុង (ឆ្នាំ២០១០) ឡើង​ដល់​១.០០៤​ពាន់លានដុង (ឆ្នាំ២០១១) និង​១.៣០០ពាន់លានដុង (ឆ្នាំ២០១៣)។

ក្រុមហ៊ុនភាគហ៊ុនធ្វើនាវាសុងកឹមមានប្រៀបខ្លាំងក្នុងវិស័យធ្វើថ្មីបណ្តាប្រភេទនាវាសមុទ្រឯកទេសសម្រេចស្តង់ដារ
អន្តរជាតិដូចជា៖ នាវាអូសទាញ នាវាសង្គ្រោះ នាវាទេសចរណ៍...។ រូបថត៖ហ្វាងហា
 

 ក្រុមហ៊ុនសុងកឹមមានកងជួរវិស្វករវ័យក្មេង ពោរពេញដោយថាមពល និងមានថ្វីដៃ ខ្ពស់។ រូបថត៖ហ្វាងហា
 

កម្មករសុងកឹមសាងសង់និងដំឡើងវត្ថុផ្សេងៗលើជាន់នាវា។ រូបថត៖ហ្វាងហា


វិស្វករវ័យក្មេងរបស់សុងកឹមប្តូរយោបល់ជំនាញជាមួយអ្នកឯកទេសបរទេស។ រូបថត៖ហ្វាងហា


អនុវត្តដំណើរការខាត់រលីងនិងលាបពណ៌លើផ្ទៃខាងក្រៅនៃនាវាអូសទាញ។ រូបថត៖ហ្វាងហា


ហេដ្ឋារចនាសម្ពន្ធរោងចក្រធ្វើនាវាបានបណ្តាក់ព្រមគ្នា, ទំនើប, ឆ្លើយតបបានស្តង់ដារអន្តរជាតិ។ រូបថត៖ហ្វាងហា


 ផលិតផលរបស់ក្រុមហ៊ុនសុងកឹម សព្វថ្ងៃបាននាំចេញទៅប្រទេសជាច្រើនដូច៖ សិង្ហបុរី  អង់គ្លេស ស៊ុយអែត
ហូឡង់ កូរ៉េខាងត្បូង  រុស្ស៊ី ...។ រូបថត៖ហ្វាងហា

 

លោក ផាមម៉ាញ់ហា អគ្គនាយកក្រុមហ៊ុនសុងកឹមឲ្យដឹងថា៖ សុង​កឹមមាន​ជួរកម្មា​ភិបាល ​និងកម្មករ​មានចិត្ត​ស្រឡាញ់​ការ​ងារ សកម្ម ច្នៃប្រឌិត និងមានថ្វីដៃជំនាញខ្ពស់ មានវិន័យ ហ៊ានគិត ហ៊ានធ្វើ។ ជាពិ​សេសពេល​ដែល​​បាន​ប្តូរ​ទៅទម្រង់ក្រុមហ៊ុនភាគហ៊ុន សកម្មភាពរ​បស់ក្រុមហ៊ុ​នមួយថ្ងៃ​កាន់តែមាន​ប្រសិទ្ធ​ភាព​។ ដោយ​ហេតុ​នោះ ជីវភាពរស់នៅរបស់កម្មាភិបាល និងកម្មករធ្វើការងាររបស់ក្រុមហ៊ុន៧៥០នាក់ បាន​ធានាជា​និច្ច នូវ​ប្រាក់​​ចំណូលស្ថេរភាព  មិនទាន់ត្រូវ​សម្រាកការងារមួយថ្ងៃណា ឬស្រាកការងារ រង់ចាំការងារ។ ក្រុមហ៊ុនទើប “ទទួល” កម្មា​ភិបាល និងកម្មកររបស់ក្រុមហ៊ុនធ្វើនាវាបេនកៀន ជិត៥០០នាក់ មក "ផ្ទះរួមសុងកឹម"។ ការបូក​បញ្ចូល​នេះ​បានជួយ​ឲ្យក្រុមហ៊ុនសុងកឹម កាត់បន្ថយបានសម្ពាធអំពីទីកន្លែង មូលដ្ឋាន​សម្ភារៈបរិក្ខារ ចំណាយ​សម្ភារៈ​...។ ទន្ទឹមនោះ រក្សាបានសហ​គ្រាសធ្វើនាវាមួយ កំពុងនៅលើ​គែមក្ស័យ​ធន។

តាំងពី​ពេល​ធ្វើភាគហ៊ុនភាវូបនិយកម្មកម​ដល់សព្វថ្ងៃ សុងកឹមបណ្តាក់​ទុនលើកកម្ពស់​លទ្ធភាព ធ្វើ​នាវា​របស់​ខ្លួន​​​បាន​​៣លើក ដើម្បីពង្រីកសហប្រតិបត្តិការ​អន្តរជាតិ។ នៅឆ្នាំ២០១៤, ១០០% ផលិតផលធ្វើ​ថ្មីរបស់​ក្រុមហ៊ុន​សុង​កឹម សុទ្ធ​តែ​នាំចេញ។ ក្នុងបញ្ជី​ប្រទេសទាំងឡាយ​ ដែលមានការទំនាក់​ទំនងសហការ​ ជាមួយ​សុង​កឹម អំពី​ការ​​ធ្វើ​នា​វាមាន ប្រទេសសិង្ហ​បុរី អង់គ្លេស, ស៊ុយអែត, ហូឡង់, កូរ៉េខាងត្បូង, ប្រទេសរុស្ស៊ី...។ ហើយ​ពេល​និយាយ​​​ដល់ប្រភេទ​នាវាសមុទ្រ​ចំណាប់ថ្នាក់ក​ម្រិតខ្ពស់ សព្វ​ថ្ងៃនេះ ដូចនាវា​សង្រ្គោះ៖ SAR27, SAR41...។ ប្រ​ភេទ​​​នា​វាអូសទាញលើ​សមុទ្រ 5000, 7000 CV...។ ពួកគាត់មិនអាចមិន​រំលឹកដល់ឈ្មោះសុងកឹម។

PLC - អះអាងពាណិជ្ជសញ្ញា
ឆ្លងកាត់ដំណាក់កាល២០ឆ្នាំកកើតនិងអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ អគ្គក្រុមហ៊ុន គីមីឥន្ធនៈ Petrolimex (PLC) មិនគ្រាន់តែអះអាងបានតួនាទី ក្នុងវិស័យ​ផលិតកម្ម-ពាណិជ្ជកម្មប្រេង​ខ្លាញ់រំអិល នៅថែម​ទាំងរួម​ចំណែក​បង្គួរ ចូលក្នុងលទ្ធផលពាណិជ្ជ​កម្ម រួម របស់ក្រុមហ៊ុនប្រេងឥន្ធនៈ​គ្រុបវៀតណាម (Petrolimex) នាំពាណិជ្ជ​​សញ្ញា “ប្រេងរំអិល Petrolimex” របស់វៀតណាមមួយថ្ងៃកាន់តែរីកចម្រើនទៅឆ្ងាយ លើ​មាគ៌ា​សមាហរ​ណ​កម្ម។ គឺជាមួយក្នុងចំណោម​ពីរសមាជិករបស់ Petrolimex ដែលនាំមុខពីភាគ​ហ៊ុនភាវូបនិយកម្ម​នៅចុង​ឆ្នាំ២០០៣។ មក​ដល់ឆ្នាំ​២០០៥ PLC​បន្តបោះជំហានមានលក្ខណៈជាប្រវត្តិសាស្រ្ត ពេលអនុវត្តន៍ប្តូរ​ទៅទម្រង់ “ ក្រុមហ៊ុន​មេ - ក្រុមហ៊ុនរណប ” ជាមួយការបង្កើតពីរក្រុមហ៊ុនរណប គឺក្រុម​ហ៊ុនទទួល​ខុសត្រូវ​មានកម្រិត​កៅស៊ូ​ក្រាល​​ផ្លូវ Petrolimex និងក្រុមហ៊ុន​ទទួលខុសត្រូវមានក​ម្រិតជាតិគីមី Petrolimex។

អាច​និយាយថា ដំណើរការភាគហ៊ុនភាវូបនិយកម្មនិងប្តូរទៅទម្រង់ “ម្តាយ-កូន” បង្កើតបាន​បុព្វបទ ឲ្យរាល់​ជំ​ហាន​​​អភិវឌ្ឍន៍​ដ៏ចំណាប់អារម្មណ៍ នូវពេលខាងក្រោយនេះ របស់ PLC។  គំរូបំផុតគឺ​ដល់ឆ្នាំ២០០៦ PLC បាន​បិទ​​ប័ណ្ណប្រកាសភាគ​ហ៊ុនជាផ្លូវការ នៅលើទីផ្សារដោះដូរភាគហ៊ុន​ហាណូយ (HNX)ជាមួយ​លេខកូដ​​ភាគ​ហ៊ុន PLC។ ឆ្នាំ២​០០៧ PLC ហៅលក់ភាគ​ហ៊ុន មានលក្ខខ័​ណ្ឌទុនកើន ពី១៥០ពាន់លានដុងទៅ​ដល់១៦១ពាន់លាន​ដុង​។ ហើយតពីនោះ លក្ខខ័ណ្ឌទុ​នរបស់ PLCកើនស្មើជារៀ​ងរាល់ឆ្នាំ។ មកដល់សព្វថ្ងៃ​កើនឡើង ៧០២,៦០៨ពាន់​លាន​ដុង ក្នុងនោះ​ក្រុមហ៊ុនប្រេងឥន្ធនៈគ្រុបក្តាប់យក៧៩,០៧% សរុបទុនដែលមានក្នុងលក្ខខ័ណ្ឌ​ទុន ភាគ​​ទុនិកផ្សេងៗក្តាប់យកតែ២០,៩៣%។ បូកសរុបប្រាក់ចំណូលរ​បស់ PLC នៅឆ្នាំ២០០៩ គឺ៣,៧៦៩ពាន់លាន​ដុង និង​មកដល់ឆ្នាំ២​០១៣​ បានកើនឡើង៦,២២៣ពាន់លានដុង។

អគ្គឃ្លាំងប្រេងឥន្ធនៈ ញ៉ាបែ នៅស្រុកញ៉ាបែ ទីក្រុងហូជីមិញ។ រូបថត៖ ហ្វាងហា
 

ត្រួតពិនិត្យដំណើរការសាងសង់ក្នុងរោងចក្រប្រេងរំអិលញ៉ាបែនៅទីក្រុងហូជីមិញ។ រូបថត៖ ហ្វាងហា


ប្រព័ន្ធកំពង់ផែនិងផ្លូវបំពង់នាំចេញនិងនាំចូលប្រេងរំអិលរបស់អគ្គឃ្លាំងប្រេង ឥន្ធនៈ ញ៉ាបែ។ រូបថត៖ ហ្វាងហា

ខ្សែសង្វាក់ច្រកប្រេងរំអិល Petrolimex ចូលធុងក្នុងអគ្គឃ្លាំងប្រេងឥន្ធនៈ ញ៉ាបែ នៅស្រុកញ៉ាបែ ទីក្រុងហូជីមិញ។
រូបថត៖ ហ្វាងហា


បន្ទប់បញ្ជាសកម្មភាពលាយប្រេងរំអិលក្នុងរោងចក្រប្រេងរំអិលធឿងលី នៅទីក្រុងហាយផុង។ រូបថត៖ ហ្វាងហា


សម្ភារៈកំណត់ចំណុះទឹក Karl – Fischer របស់ក្រុមហ៊ុន Metrohm (ប្រទេសស្វីស)នៅក្នុងរោងចក្រប្រេងរំអិល
ធឿងលីនៅទីក្រុងហាយផុង។ រូបថត៖ ហ្វាងហា



ខ្សែសង្វាក់ច្រកប្រេងរំអិល Petrolimex ចូលប្រអប់នៅក្នុងរោងចក្រប្រេងរំអិលធឿងលី នៅទីក្រុងហាយផុង។ រូបថត៖ ហ្វាងហា


កម្មកររោងចក្រប្រេងរំអិលធឿងលី (ហាយផុង) ត្រួតពិនិត្យដំណាក់កាលផ្សារភ្ជាប់នៅលើខ្សែសង្វាក់ផលិតកម្ម
ដោយផ្ទាល់។ រូបថត៖ ហ្វាងហា


ឃ្លាំងផ្ទុកផលិតផលប្រេងរំអិល ផលិតផលសម្រេចរបស់រោងចក្រប្រេងរំអិលធឿងលី។ រូបថត៖ ហ្វាងហា


ឃ្លាំងខ្លាញ់រំអិល ផលិតផលសម្រេចរបស់ក្រុមហ៊ុនប្រេងរំអិលធឿងលី។ រូបថត៖ ហ្វាងហា


សកម្មភាព ប្រគល់-ទទួលទំនិញក្នុងអគ្គឃ្លាំងឥន្ធនៈ ធឿងលីនៅខេត្តហាយផុង។ រូបថត៖ ហ្វាងហា
 
ក្រោយ​ពីច្រើនឆ្នាំកសាងពាណិជ្ជសញ្ញាប្រេងខ្លាញ់រំអិល ពីពាណិជ្ជសញ្ញា PLC​ដំបូង, នៅឆ្នាំ១០១០, PLC បាន​ក្រុម​ហ៊ុន​ប្រេងឥន្ធនៈ​គ្រុបអនុញ្ញាត្តប្រើប្រាស់ផ្ទាល់ នូវពាណិជ្ជសញ្ញា Petrolimex ឲ្យផលិត​ផលប្រេង​ខ្លាញ់​រំអិល​ដែល PLC ផលិត។ ជាមួយយុទ្ធសាស្រ្តពាណិជ្ជកម្មតាមក្បួនខ្នាត ដែលបាន​កសាង​លើខឿន​របស់ពាណិជ្ជ​សញ្ញា​ខ្លាំង​មួ​យ មកដល់​សព្វថ្ងៃនេះបណ្តា​ប្រភេទផលិតផល​ ប្រេងខ្លាញ់រំអិល​ពាក់ផ្លាក​ពាណិជ្ជ​សញ្ញា Petrolimex របស់ PLC បានក្លាយ​ជាផលិតផលជិតដិត ចំពោះ​អ្នកប្រើ​ប្រាស់នៅ​​ទូទាំងប្រទេស។ ផលិតផល​ប្រេងរំអិលរបស់PLC បាន​ប្រើ​ប្រាស់​ទូលាយនៅច្រើនវិស័យ តាំងពីម៉ាស៊ីនឧស្សហកម្មធ្ងន់ ដល់នាវាសមុទ្រ ម៉ូតូ រថយន្ត...។

វិស័យនាំចេញស្រូបយក ១៣-១៨% សរុបបរិមាណផលរបស់ PLC។ ផលិតផលប្រេងរំអិលរបស់ PLC បាន​នាំ​ទៅ​ទីផ្សារ​ ហុងកុង តៃវ៉ាន់ ម៉ាកាវ ចិន ឡាវ កម្ពុជា...។ PLC កំពុងពិនិត្យស្រាវជ្រាវ និង​បន្តសិក្សា​ពង្រីក​ទៅទីផ្សារ​ថ្មីមួយ​ចំនួន។ ក្រៅពី​នេះ PLC បានចុះកិច្ចសន្យា​ជាមួយ  ក្រុមហ៊ុន JX Nippon Oil គ្រុប នៃប្រទេសជប៉ុន ដើម្បី​លាយ​ច្នៃប្រភេទ​ប្រេងរំអិលឲ្យផលិតផល របស់ក្រុមហ៊ុនជាច្រើនដូចជា៖ Honda, Yamaha, Suzuki, Kubota, Lexus...។

បច្ចុប្បន្ននេះ ជាមួយពាណិជ្ជសញ្ញា​ប្រេងរំអិល Petrolimex បានអះអាងនៅ​លើទីផ្សារពាណិជ្ជកម្ម, PLC ជឿទុក​ចិត្ត​ទាំង​ស្រុង ដើម្បីមាន​ជំហានដើរដ៏រឹង​​មាំក្នុងមាគ៌ាស​មាហរណកម្ម ​មួយថ្ងៃកាន់​តែស៊ីជម្រៅ​ទូលាយ​ចូល​​ក្នុង​វិស័យ​សេដ្ឋកិច្ចពិភពលោក។ នេះក៏ជាជោគជ័យរបស់សហគ្រាសរដ្ឋមួយ ក្រោយ​ពេលដំណើរ​ការរចនា​សម្ពន្ធ​សា​ឡើង​​វិញ ​តាមមាគ៌ាភាគហ៊ុនភាវូបនិយកម្ម៕

 

អត្ថបទនិងរូបថត៖ហ្វាងគ្វាងហា
 

thachdicon

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top