• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ពិសេសអុកមនុស្សក្បាច់គុន


 
ប្រៀបនឹងអុកមនុស្ស (យកមនុស្សជំនួសកូនអុកឈើ)របស់ភាគខាងជើង ក្រៅពីប្រើមនុស្សដើរជំនួសកូន
អុកនិងច្បាប់លេងដូចអុកតឿងដែរ អុកមនុស្សមានលក្ខណៈពិសេសដោយឡែក។ ក្នុងល្បែងលេងអុក
មនុស្សក្បាច់គុន បណ្តាកូនអុកសុទ្ធតែជាសេក្ខកម្មជន មិនបែងចែកប្រុសឬស្រីចំណុះក្រុមតឹនខាញ់ – បាត្រា ក្នុងឯកសណ្ឋានម្ខាងខៀវ និងម្ខាងក្រហមបម្រុងអង្គ។ កណ្តាលទ្រូង និងខាងក្រោយខ្នងអាវនៃសមាជិកទាំង
ឡាយសុទ្ធតែមានដេរភ្ជាប់ផ្ទាំងសំពត់សមួយ ដើម្បីសរសេរឈ្មោះកូនអុកតឿង។ បច្ចុប្បន្ននេះគ្រូបង្រៀន
គុនហូតឿង កំពុងទទូលបន្ទុកគ្រប់គ្រងក្រុមអុកមនុស្សក្បាច់គុន នៅអាគារវប្បធម៌យុវជនទីក្រុងហូជីមិញ
បានអោយដឹងថា៖ ល្បែងលេងនេះមានរបៀបលេងជាច្រើន តែនិយមច្រើនបំផុតគឺជ្រើសរើស មកនៅរប្រៀបដើរក្តារអុកឆ្នើមរបស់បណ្តាកីឡាករល្បីបានលេងមកហើយ។ តាមនោះ បណ្តាជើងអុករបស់ក្តារអុកសុទ្ធជាជើងអុកពូកែនិងពិសេស ទន្ទឹមនឹងនោះ សមាជិកទាំងឡាយ
ក្នុងក្រុមអុក នឹងមានពេលវេលាច្រើនដើម្បីហ្វឹកហ្វឺនជំនាញ បង្កើតបានទស្សនិយភាព ទាក់ទាញទស្សនិក
ជនជាច្រើននៅគ្រប់ជាន់ថ្នាក់។

ក្រុមអុកមនុស្សក្បាច់គុនខណ្ឌទី៤ទីក្រុងហជីមិញ។ រូបថត៖ ឯកសារ

ក្តារអុក​ជាមួយនឹង​កូន​អុក​ខៀវ​និង​កូន​អុក​ក្រហម​នៅ​សងខាង​។ រូបថត៖​ ឯកសារ

        ​      កូនអុកខៀវឈរដំរៀបចូល​ត្រង់ទី បំរង​ចាប់ផ្តើម​ការប្រ​កួត។ រូបថត​៖ ឯកសារ
 


អ្នកលេងអុកបញ្ចេញយោបល់ បណ្តាជើងអុកពូកែ ជើងអុកអន់។

 


                              កូនអុកទាំងពីរក្រុមរៀបក្បួន ចាប់ផ្តើមប្រយុទ្ធ។ រូបថត៖ ឯកសារ

                                                            កូន​អុក​ក្រហមរង់ចាំការបញ្ជា​។ រូបថត៖ ឯកសារ


ចាប់ផ្តើមក្តារអុកមួយ កូនរបស់ភាគីទាំងពីរខៀវនិងក្រហម រត់ពីជ្រុងនៃទីលានចូលទៅ បង្កើតជារង្វង់មូល
ជំវិញក្តារអុក ក្រោយមក រត់ចូលទៅទីកន្លែងរបស់ខ្លួន ហើយឈរឱនក្បាលគោរពគ្នា។ បន្ទាប់ពីនោះកូនអុក
ទាំងសាមសិបពីរនាក់ រួមគ្នាដើរក្បាច់គុនជាលក្ខណៈពិសេសរបស់ក្រុម ដើម្បីគោរពទស្សនិកជនផង និង
កំដៅបា្រណផង។ មនុស្សម្នាក់អង្គុយខាងក្រៅ តាមធម្មតាគេជាកីឡាករល្បីឈ្មោះ ម្នាក់បានអញ្ជើញចូលមក
រួមប្រាស្រ័យ ដើម្បីនឹងហៅនូវជើងអុកនីមួយៗនៃការប្រកួត ដើម្បីកូនអុកមនុស្សទាំងឡាយក្នុងទីលាន
អនុវត្តន៍តាម។ ក្រោយពីដំណើរ បានមួយចំនួនជើងអុក អ្នកនោះមានយោបល់លើអុកបន្ថែម ដើម្បីទស្សនិក
ជនដឹងបានដំណើរជើងអុកពូកែ និងដំណើរជើងអុកអន់។ កូនអុកទាំងឡាយនឹងផ្លាស់ប្តូរដោយ សម្តែងក្បាច់
គុនឬអាវុធ។ ក្នុងនោះដំបងនិងដំបងវែងជាអាវុធអាទិភាពបានប្រើប្រាស់ ពីព្រោះនេះគឺជាបណ្តាអាវុធ
ពិសេសបស់បក្សតឹនខាញ់ – បាត្រា។ ដោយឡែកកូនអុកតូកនូវមានកាន់ខែល ដើម្បីធ្វើរបាំង។ ពេលម្ខាង
អុកត្រូវស៊ីកូនអុក កូនអុកមនុស្សទាំងពីរខាងនឹងចេញទៅទីកន្លែងស្រឡះនៅកណ្តាលក្តារអុក (ហៅថាព្រែក) ដើម្បីប្រយុទ្ធដោយការសម្តែងនៅបណ្ដាក្បាច់គុន ពិសេសរបស់សិល្បៈគុនតឹនខាញ់–បាត្រា ក្នុងសម្លេងស្គរ
ញាប់ ដើម្បីបង្កើននៅកម្លាំងចិត្តអោយកូនអុក។ បញ្ចប់ក្តារអុក មេទ័ពអុកទាំងពីរខាងចេញប្រយុទ្ធជាមួយគ្នា មេទ័ពខាងណាចាញ់ ទ័លច្រកគឺខាងនោះត្រូវចាញ់ក្នុងការប្រកួត។ ខាងឈ្នះនឹងហ៊ោកញ្ជៀវ នៅឯខាងចាញ់
ឱនមុខចុះ។ តាមធម្មតា រាល់ក្តារអុកមានពេលវេលាប្រយុទ្ធប្រមាណមួយម៉ោងម្លោះ ហើយកូនអុកទាំងឡាយ
ត្រូវសហការយ៉ាងវាងវៃនិងមានការប្រមូលផ្ដុំស្មារតីខ្ពស់។ គ្រូបង្រៀនគុន ឡេវ៉ាំងត្រុង ទទួលបន្ទុកក្រុមអុក
មនុស្សក្បាច់គុនអង្គភាពខណ្ឌទី៤ទីក្រុងហូជីមិញនិយាយថា៖ សមាជិកទាំងឡាយក្នុងក្រុមអុកមនុស្ស សុទ្ធ
តែបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ក្នុងចំណោមសេក្ខកម្មជនរាប់ពាន់នាក់របស់បក្ស គឺពីកំរិតខ្សែក្រវាត់
ពណ៌ផ្កាឈូកឡើងទៅ (ហាត់គុនពី៣ដល់៥ឆ្នាំ)ទើបនឹងបានជ្រើសយក។
បណ្តាក្បាច់វាយសាហាវបានកូនអុកអនុវត្តន៍យ៉ាងជំនាញ។ រូបថត៖ ឯកសារ                                        

ក្បាច់ប្រហារជក់ចិត្តរបស់កូនអុកខៀវទៅលើកូនអុកដៃគូ។ រូបថត៖ ឯកសារ

 

សម្លេង​ស្គរ​ញាប់​ធ្វើអោយ​បរិយាកាស​របស់ក្តារ​អុក​​មនុស្ស​​​កាន់​​តែ​​ខ្លាំង​និង​ជក់ចិត្ត​។ រូបថត៖ ឯកសារ

កូន​អុក​សែទាំង​ពី​សង​ខាង​បញ្ចេញ​កស្នៀត​ពូកែ​សាហាវ​សម្រេច​ចិត្ត​យកចាញ់​ឈ្នះ។ រូបថត៖ ឯកសារ

 
 

 

                  ការប្រយុទ្ធដោយអាវុធរបស់កូនអុកខៀវនិងកូនអុកក្រហមទាំងពីរ ។ រូបថត៖ ឯកសារ
ក្នុងប៉ុន្មានឆ្នាំជិតៗនេះ អុកមនុស្សក្បាច់គុនបានមនុស្សម្នាដឹងឮជាច្រើន ។ ល្បែងនេះទាក់ទាញបាន ទស្សនិកជនគ្រប់ជាន់ថ្នាក់ជាច្រើន។ មានអ្នកខ្លះចូលចិត្តមើលអុក អ្នកខ្លះចូលចិត្តមើលការសម្តែង ក្បាច់គុនប្រពៃណី ខ្លះទៀតចូលចិត្តភាពអូអរនៃការលេងអុកនេះនាំមក។ បងឡេហុង ជាទស្សនិកជនម្នាក់
ចូលចិត្តប្រភេទអុកពិសេសនេះឲ្យដឹងថា៖ “ហាក់ដូចជាពេលណាក៏ដោយ ឲ្យតែមានការសម្តែងអុកក្បាច់គុន
ពេលនោះមានខ្ញុំមកមើលទាំងអស់។ ខ្ញុំពេញចិត្តបំផុតរបៀបកូនផាវស៊ីកូនអុក ព្រោះក្បាច់វាយរបស់វាស្អាត
ណាស់។ សម្លេងស្គរញាប់សន្ទុះរួមជាមួយសម្លេងទះដៃរបស់ទស្សនិកជន បាននាំមកនូវបរិយាកាសសែន
ពុះកញ្ជ្រោល”។

បច្ចុប្បន្ននេះ, អុកមនុស្សក្បាច់គុនអភិវឌ្ឍនិងរីកចម្រើនបានបីក្រុមនៅក្នុងទីក្រុងហូជីមិញ។ ក្រុមអុកទាំង
ឡាយ បានអញ្ជើញទៅសម្តែងជាច្រើនកន្លែងពីភាគខាងត្បូងទៅភាគខាងជើង សុទ្ធតែទទួលបានការ
ស្វាគមន៍ ដោយអស់ពីចិត្តនៃទស្សនិកជន។ ល្បែងលេងនេះច្រើនបំរើទស្សនិកជនក្នុងបណ្តាឱកាសបុណ្យ
ទានធំៗ តេតប្រពៃណី បណ្តាមហាសន្និបាតគីឡា ព្រឹត្តិការណ៍វប្បធម៌ក្នុងប្រទេស ក្នុងមណ្ឌលទេសចរណ៍
ទាំងឡាយ ឬតាមតម្រូវការរបស់អតិថិជន។ តំបន់ជាច្រើនបានបង្កើតក្រុមអុកមនុស្សក្បាច់គុនដូច៖ ខាញ
ហ្វា​វ ហូយអាន។ល។

អុកមនុស្សក្បាច់គុនជាល្បែងលេងមួយគួរជាទីពេញចិត្តផង រួមវិភាគក្នុងការអភិរក្ស ពង្រឹងនិងពង្រីក នៅភាពល្អប្រសើរនៃក្បាច់គុនប្រពៃណីវៀតណាម៕

អនុវត្តន៍៖ សើនងៀ ង្វៀនវូថាញ់ដាត - រូបថត៖ឯកសារ


 

nguyenhuonggiang

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top