• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ពិភពលោកវាយតម្លៃខ្ពស់អំពីកំណើនពាណិជ្ជកម្មរបស់វៀតណាម

ក្នុងបរិបទផ្ទាំង​គំនូរពាណិជ្ជកម្ម​ពិភពលោក កំពុងមានពណ៌ស្រអាប់ ដោយ​មាន​កម្រិត​កំណើន​ថយ​ចុះ​យ៉ាង​អាក្រក់  តែសមិទ្ធិ​ផល​កំណើនពាណិជ្ជកម្ម​ របស់វៀតណាម នៅ​តែបា​ន​អង្គ​ការ​ពាណិជ្ជ​កម្មធំៗ លើពិភពលោក​វាយ​តម្លៃខ្ពស់​។

ក្នុងសេចក្តី​របាយការណ៍ “ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ២០១៥ និង​អនាគត​ឆ្នាំ២០១៦” ទើប​ប្រកាសថ្មី​ៗ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បានបង្ហាញច្បាស់​លាស់​ថា វៀត​ណាម​ជាប្រទេស​តែមួយ​គត់​សម្រេច​បាន​សមិទ្ធិផល​កំណើន​ការ នាំចេញនិងនាំចូលគួរឲ្យចំណាប់​អារម្មណ៍​នៅ​ក្នុង​​ឆ្នាំ២០១៥។

លើមូលដ្ឋាន​វិភាគសមិទ្ធិផលនៃខឿនសេដ្ឋកិច្ច នាំចេញនិងនាំចូលលំដាប់ថា្នក់​ពិភពលោក​ទាំង​សាមសិប ដែល​ជាសមាជិក​របស់ WTO ដែលមានរបាយការណ៍ ដើម្បីសឲ្យឃើញ​ថាមិនមែន​ប្រទេស​ណា មាន​លទ្ធផល​កំណើន​តម្លៃ នាំចេញនិងនាំចូល​នៅឆ្នាំមុន​ខ្ពស់​​ដូចវៀតណាម។

តាមសេចក្តីរបាយការណ៍ តម្លៃនាំចេញរបស់​វៀត​ណាម ក្នុងឆ្នាំមុន សម្រេច១៦២​ពាន់លានដុល្លា​អាមេរិក កើន​៧,៩%។ ប្រហាក់​ប្រហែល តម្លៃនាំចូលរបស់​ប្រទេសអាស៊ី​អាគ្នេយ៍​នេះ កើន១២,៣% គឺកើនឡើង​១៦៦ពាន់​លាន​ដុល្លា​អាមេរិក។ ក្នុងពេលនោះ ខឿន​សេដ្ឋកិច្ច​នាំចេញ​និង​នាំ​ចូល​​ផ្សេងៗ ដូច​ជា៖ ចិន តួកគី និង​អីតាលី បែរ​​ជាមាន​​តម្លៃផ្លាស់​ប្តូរពាណិជ្ជកម្ម ជាមួយប្រទេសផ្សេងៗថយចុះ​​។ តាមការ​ជាក់​ស្តែង​សេចក្តី​របាយ​ការណ៍ បានគូរពង្រាងនូវផ្ទាំងគំនូរគួរ​ឲ្យអស់សង្ឃឹមមួយ ស្តីពីពាណិជ្ជកម្ម​សាកលលោកនៅ​ក្នុងឆ្នាំ​២០១៥ ជាមួយ​ពាណិជ្ជកម្ម​សាកល​លោកថយចុះ១៣,២% គឺចុះនៅតែ​១៦.៥០០ពាន់​លានដុល្លា​អាមេរិក។


លោកអគ្គនាយក WTO Roberto Azevêdo សន្ទនាជាមួយសហគមន៍សហគ្រាសវៀតណាម។
រូបថត៖ តឹនអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបលោកអគ្គនាយក WTO Roberto Azevêdo។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបលោកអគ្គនាយក WTO Roberto Azevêdo។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រៀប​ខ្លាំងទាំងឡាយ​ជួយ​​សេដ្ឋកិច្ច​​វៀត​​ណាម​រីក​ចម្រើន គឺទី​តាំង​ភូមិ​សាស្រ្ត​​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍  ប្រជា​ជន​វ័យក្មេង​វៀត​ណាម ច្នៃប្រ​ឌិត និង​មានកម្រិត​ចំណេះវិជ្ជា​ខ្ពស់។ ទាំង​នេះ​ជា​កក្តា​ដែល​​ជម្រុញ​ឧស្សាហកម្ម​​អភិវឌ្ឍន៍ ជា​ពិសេស​គឺវិស័យ​ឧស្សាហកម្ម​​កែច្នៃ​។
លោក Nabil Jijakli ជាអ្នក​ឯកទេស​សេដ្ឋកិច្ច​នៅចំណុះ​សម្ព័ន្ធ​ក្រុម​ហ៊ុន ធានារ៉ាប់​រង CREDENDOរបស់ បែល​ហ្ស៊ិក។

នៅឆ្នាំ២០១៦ វៀត​ណាមដាក់គោលដៅនាំចេញ១៧​៣ពាន់លានដុល្លា​អាមេរិក កើន១០% បើ​ប្រៀបជាមួយឆ្នាំ២០១៥។ លក្ខណៈវិច្ឆ័យ​នេះ មិនមែនមិន​បានការ ប៉ុន្តែ​មាន​ភាព​លោភលន់។ ក្រៅពីនេះ វៀតណាម​ក៏ចង់​ទប់​ស្កាត់​ឱន​ភាព​ពាណិជ្ជ​កម្ម​ថយ​ចុះនៅត្រឹម​កម្រិត​៥%។​

អ្នកឯកទេសសេ​ដ្ឋកិច្ច​បរទេសមួយ​ចំនួន សង្ឃឹមថា​វៀត​ណាម​នឹង​កំពុង​នៅលើ​ផ្លូវ​សម្រេច​នៅគោល​ដៅខាង​លើ (ដែល​ពួកគេ​ហៅថា​លោភ​លន់) ដោយ​សារ​វៀត​ណាម កំពុង​តែចូលរួម​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មួយ​ចំនួន។ កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ​នេះ នឹង​នាំមក​នូវ​ប្រភព​ទុន​បន្ថែម​មួយ​ចំនួន​សម្រាប់​វៀត​ណាម ទន្ទឹម​នោះ បើក​ចេញ​នូវឱកាស​ពាណិជ្ជ​កម្ម​នាំចេញ​និង​នាំចូល​ដោយ​សេរី​ច្រើន​ជាង​។

វៀតណា​ម​កំពុងស្វែង​រក វិធីពង្រីក​អតិបរិមា​ប្រៀប​ខ្លាំង​ក្នុងវិស័យ​ឧស្សាហកម្ម​មួយ​ចំនួន និងវិស័យផលិត​កម្មស្នូល​បានយកចិត្ត​ទុក​ដាក់​ពិសេសដូច​ជា៖ អេឡិក​ត្រូនិក ស្បែកជើង វាយនភណ្ឌ និងគ្រឿង​អលង្ការ។ ក្នុងពេល​តម្រូវ​ការ​សាកល​លោក មានចំណុច​ខ្សោយជាង​ធម្មតា ដោយ​លក្ខណៈ​សេដ្ឋកិច្ច​លើពិភព​លោក​ថយ​ចុះ គឺកំណើនក្នុង​ទីផ្សារ​ ដែលនិយាយ​ខាងលើ នៅតែ​ខ្លាំង​ជាង​បើប្រៀប​ជាមួយ​ទីផ្សារ​ផ្សេងៗ បង្កើត​ចេញ​ឱកាស​ល្អ​សម្រាប់វៀ​តណាម ដើម្បី​សម្រេច​​គោលដៅ ដែលពោរពេញទៅ​ដោយភាពលោភ​លន់​ខាង​លើ។

ថ្លែង​ការក្នុងឱកាសអញ្ជើញមកបំពេញទស្សន​កិច្ចនៅវៀត​ណាម នៅពាក់​កណ្តា​លខែ​មេសាកន្លង​ហើយ លោក​​អគ្គនាយក​អង្គការ​ពាណិជ្ជ​កម្មពិភពលោក (WTO) Roberto Azevêdo បាន​ឲ្យដឹង​ថា៖ “វៀតណាមកំពុង​ដើរចំទិស​ដៅ” ក្នុង​ដំណើរ​សមាហរណកម្ម​អន្តរជាតិ និង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​។

“វៀតណាម​សម្រេចបានភាពជឿនលឿនច្រើនបង្គួរ ទាំងក្នុងវិស័យសេដ្ឋកិច្ច​និងវិស័​យសង្គម។ រាប់លាន​នាក់​បាន​រួចចាក់​ពីភាពអត់ឃ្លាន។ វៀតណាមបានក្លាយជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​នាំចេញ កសិផល​លំដាប់​ថ្នាក់​ពិភពលោក ជាប្រទេសមួយដែលទាក់ទាញ ចំពោះ​វិនិយោគិន​​នៅ​ទ្វីបអាស៊ី។ ខឿនសេដ្ឋកិច្ច​វៀត​ណាម​ កំពុងមានតួនាទីនៅក្នុងតំបន់និងពិភពលោក” លោក Roberto Azevêdo មានប្រសាសន៍។

ទន្ទឹមនោះ ថ្មីៗនេះ របាយការណ៍ទាន់ពេលពីស្ថានភាព​សេដ្ឋកិច្ច​ តំបន់អាស៊ី​និងប៉ាស៊ីហ្វិក របស់​ធានាគារ​ពិភពលោក (WB) ក៏វាយតម្លៃថា ខឿន​សេដ្ឋកិច្ចវៀត​ណាម បាន​ឆ្លងកាត់ការប្រែប្រួល​ទាំងសកល​លោក ដោយ​របៀបមួយ​មិនអាចស្មាន​បាន គឺ​ដោយ​សារ​តម្រូវការក្នុង​ប្រទេសកើន និងខឿន​ឧស្សាហកម្ម​កែច្នៃ ឆ្ពោះ​ទៅ​កាន់​​ការ​នាំចេញសម្រេច​សមិទ្ធផល​ល្អ។ តាម​នោះ​ក្រោយ​ដំណាក់​កាល​​អន់ថយឆ្នាំ​២០១២និង២០១៣ ខឿន​សេដ្ឋកិច្ច​វៀត​ណាម បានកើន​ឡើងវិញ​សម្រេចកម្រិត៦%នៅឆ្នាំ២​០១៤ និង​បន្ត​កើន​ឡើង​កម្រិត​៦,៧%​នៅឆ្នាំ​២០១៥។

 


វៀតណាមសព្វថ្ងៃជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកសិផលលំដាប់ថ្នាក់ពិភពលោក ក្នុងនោះមានស្រូវអង្ករ។ រូបថត៖ អានហ៊ី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាមកំពុងស្វែងរកវិធីពង្រីកអតិបរិមាបៀបខ្លាំង ក្នុងវិស័យផលិតកម្មស្នូល ក្នុងនោះមានវិស័យវាយនភណ្ឌ។ រូបថត៖ យាញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយដាក់ចេញសកម្មភាពមជ្ឈមណ្ឌលវិភាគ បែងចែកទំនិញនាំចេញ បានរួមចំណែកសកម្មក្នុងការងារប្រឆាំងបន្លំពាណិជ្ជកម្ម បង្កើតបរិស្ថានសមភាពក្នុងសកម្មភាពនាំចេញនិងនាំចូល។ រូបថត៖ ហ្វាងហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

រោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិកនាំចេញ របស់ក្រុមហ៊ុន RFTECH Thai Nguyen (១០០%ដើមទុនកូរេខាងត្បូង) នៅតំបន់ឧស្សាហកម្ម ដេមធ្វី (Diem Thuy) (ភូប៊ិញ ថៃង្វៀន - Phu Binh, Thay Nguyen )។ រូបថត៖ ហ្វាងង្វៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ច្នៃត្រីប្រានាំចេញនៅក្រុមហ៊ុន Bianfishcoទីក្រុងកឹនធើ (Can Tho)។​ រូបថត៖ ហ្វីហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ច្នៃគ្រាប់ស្វាយចន្ទីនាំចេញនៅក្រុមហ៊ុនភាគហ៊ុនញឹតហ្វី (Nhat huy) ខេត្តប៊ិញយឿង (Binh Duong)។
រូបថត៖ ឌិញហ្វេ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជាមួយទស្សនៈរួម លោក Nabil Jijakli ជាអ្នកឯកទេស​សេដ្ឋកិច្ចចំណុះ សម្ព័ន្ធក្រុមហ៊ុនធានា​រាប់រង CREDENDO របស់បែលហ្ស៊ិក បានបញ្ចេញយោបល់ថា សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍​យ៉ាង​សកម្ម ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង កម្រិតកំណើនសេដ្ឋកិច្ច រ​បស់វៀត​ណាមលើ៦% ជាក្តី​បំណង​ប្រាថ្នា​នៃប្រទេស​ជាច្រើន​នៅទិស​ខាង​លិច​។

តាម​អ្នកឯកទេសនេះ ប្រៀបខ្លាំងបានជួយសេដ្ឋកិច្ចវៀតណាម រីកចម្រើន គឺដោយ​សារ​ទីតាំង​ភូមិសាស្រ្ត​យ៉ាង​សកម្មក្នុង​តំបន់អាស៊ី​អាគ្នេយ៍  ប្រជាជនវ័យក្មេងវៀតណាម ច្នៃប្រឌិត និងមានកម្រិតចំណេះវិជ្ជាខ្ពស់​។ ទាំងនេះ​គឺជាកក្តា ដែលជម្រុញឧស្សាហកម្ម​អភិវឌ្ឍន៍  ជាពិសេសវិស័យឧស្សាហកម្ម​កែច្នៃ។ លោក Nabil Jijakli ក៏ឲ្យដឹង​ថា បរិស្ថានវិនិយោគចូលវៀតណាម​មានភាពទាក់ទាញ ដោយសារ សហគ្រាសអឺរុប​ត្រូវការ “ក្តាប់​យក” ឱកាសនេះ ពីព្រោះប្រទេសនៅជិតខាង​របស់វៀតណាម គឺចិន​ក៏កំពុង​វិនិយោគ​ខ្លាំង​ចូល​មក​ទីនេះ​៕​


“វៀតណាម​សម្រេចបានភាពជឿនលឿនច្រើនបង្គួរ ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច​និងវិស័យ​សង្គម​។ ប្រជាជនរាប់លាននាក់បានរួចចាក់ពីភាពអត់ឃ្លាន។ វៀត​ណាម​បានក្លាយ​ជាប្រទេស​មួយក្នុង​ចំណោមប្រទេស​នាំចេញ កសិផលលំដាប់ថ្នាក់​ពិភពលោក ជាប្រទេស​មួយ​ដែល​ទាក់ទាញ ចំពោះវិនិយោគិន​នៅទីប​អាស៊ី។ ខឿន​សេដ្ឋកិច្ច​វៀត​ណាម​កំពុង​មានតួនា​ទីក្នុងតំបន់​និងពិភព​លោក”។ លោក Roberto Azevêdoមានប្រសាសន៍។


 

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top