• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

“ពិភពរថយន្ត” នៅហាង Wheel House Café

មានរចនាបថពិសេស Wheel House Café (នៅផ្លូវផាន​វ៉ានទ្រី ខណ្ឌ​ហ្គ័រវ៉ឹប ទីក្រុង​ហូជីមិញ​) ជា​ហាង​កាហ្វេ​ពិសេស​របស់​ក្រុង​សាយ​ហ្គន ជាមួយ​បរិយា​កាស​តុប​តែង​ទៅ​ដោយ​ទម្រង់​រូប​ភាព​​រថយន្ត គ្រឿង​តុកៅអីធ្វើ​ដោយ​កង់​រថយន្ត​យ៉ាង​ប្លែក​ភ្នែក ទាំង​គ្រឿង​ពិសារ​ក៏មាន​ពាក់​ព័ន្ធ​​ដល់ប្រភព​ប្រភេទ​រថយន្ត​ដែរ​។ល។

ហាង Wheel House Café ជាទីកន្លែងបង្ហាញភាព​រស់រវើកមួយចំណែក​នៅក្នុង​ភាពយន្ត “ពិភព​រថយន្ត” ពីព្រោះ​នៅទីនេះ​មាន​តាំងបង្ហាញ​រាប់​រយ​ទម្រង់​រថយន្ត​គ្រប់​ប្រភេទ ចាប់តាំង​ពីរថយន្ត​ដឹកជញ្ជូន​ធុន​ធំ រថយន្ត​គ្រប់​សម័យ​កាល រថយន្ត​ប្រណាំង​។ល។ នៅលើជញ្ជាំង លើ​ធ្នើរ និង​ក្នុង​ទូក​ញ្ចក់។ ភ្ញៀវ​អាច​គយគន់​នៅកម្រង​ទម្រង់​រូបភាព​រថយន្ត​ពិសេស ឬរថយន្តមាន​រូបរាង​គួរឲ្យ​អស់សំណើច បាន​បង្កើត​ឡើង​ពីវត្ថុ​សំណល់​ហាក់ដូច​ជាបោះចោល​ទៅហើយ​។ ម្ចាស់ហាង​ស្ម័គ្រចិត្តប្រគល់​ទម្រង់​រូបភាពរ​ថយន្ត ដល់អ្នក​ដែលមាន​បំណង​ចង់​ខ្ចី ដើម្បី​គយគន់ ស្វែង​យល់ ឬរត់សាក​នៅនឹងតុ។ ជាក់​ស្តែង ទម្រង់រូបភាពរថយន្តបាន​តាំងបង្ហាញ​នៅក្នុង Wheel House Café គឺជាលទ្ធផលនៃក្តីចំណូល​ចិត្តស្រឡាញ់​រថយន្ត របស់ម្ចាស់​ហាង គាត់​ត្រូវ​ចំណាយ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ដើម្បីទៅប្រមូលផ្តុំនៅតាមហាងទម្រង់​រូបភាព​រថយន្ត​ និង​បរទេស​ផង​ដែរ​។​



ជ្រុងមួយនៃការតាំងបង្ហាញទម្រង់រូបភាពនៃប្រភេទរថយន្តនៅ Wheel House Café។























កម្រងទម្រង់រូបភាពរថយន្ត រថយន្តប្រណាំងគ្រប់ប្រភេទបានតាំងតុបតែងនៅ Wheel House Café។ល។



ជាមួយរូបគំនូរគូរពីប្រភេទរថយន្តនៅដើមសតវត្សរ៍ទី២០។

ក្នុងបរិយាកាសពិសេស​របស់ Wheel House Café អ្នកស្រឡាញ់​រថយន្ត ឬចូលចិត្ត​ភាពច្នៃប្រឌិត គឺអាច​មក​ទីនេះ​ស្វែង​យល់​ នៅរបៀបបែបបទវិសេសក្នុង​ការតុប​តែង។ ប្រាកដ​បំផុត គឺរបៀប​រចនាតុកៅ​អីរបស់​ហាង សុទ្ធ​តែបាន​ធ្វើដោយ​វត្ថុធាតុ និងច្នៃតាមទម្រង់​រូបភាព​រថយន្ត។ នោះគឺកៅអីផ្អែ​ក​ដ៏ស្រទន់ ផ្សំដោយ​កង់​រថយន្ត​ពីរ រីឯ​តុធ្វើដោយ​កង់រថយន្ត​មួយ​មានបិត​ដាក់​កញ្ចក់ស្តើង​ពីលើ។ ទាំងអស់​សុទ្ធតែសម្រប់​ស្រប់​ ជាមួយ​គ្នា បង្កើត​បានភាព​ងាយ​ស្រួល​ស្រស់​សាយ សម្រាប់​ភ្ញៀវមក​ពិសោធន៍​នៅទីនេះ។​

រួមជាមួយតុកៅអី គម្រប់អំពូល​ភ្លើងព្យួរលើ​ជញ្ជាំង​ដែលធ្វើ អំពីស្លាក​លេខ​រថយន្ត អំពូល​ភ្លើង​តុប​តែង​នៅតាម​ជ្រុង​បន្ទប់ ចាប់​ពីគ្រឿងបន្លាស់​របស់​រថយន្ត កម្រង​ស្លាកលេខរថយន្ត​ទាំង៥១​រដ្ឋ នៃសហអាមេរិក។ល។ ធ្វើឲ្យភ្ញៀវ​ភ្ញាក់ផ្អើរ​ដោយ​ភាព​ចំណូល​ចិត្ត ចំពោះ​ស្នាដៃ​ដ៏ប៉ិន​ប្រសប់​និង​ផ្ចិតផ្ចង់​ដើម្បី​បង្កើត​បាន​រចនា​ពិសេស​ដូច​នេះ​។

ឡើងទៅ​លើជាន់​ទីពីរ Wheel House Café បរិយាកាស​នៅទីនេះ​ប្រែក្លាយ​ផ្ទុយ​បន្តិច​បន្តួច​បើប្រៀប​នៅនឹង​ជាន់​ទីមួយ ដោយសារ​មានពន្លឺ​ស្រទន់ល្មម ដើម្បីភ្ញៀវមាន​អារម្មណ៍ដូច​ជា​ កំពុងនៅ​ក្នុងយាន្ត​ដ្ឋាន​មួយ។ នោះគឺ​ជាបរិយា​កាស​មួយ ដែលមានម៉ា​ឡេត ខ្ចៅ ស្ពឺធ្មេញ ម៉ាស៊ីនបូម​ខ្យល់ និង​គ្រឿង​កែច្នៃរ​ថយន្ត​ផ្សេង​ៗទៀត​។ល។ កំពុង​បង្ហាញយ៉ាង​ប្រណិត​នៅតាមជ្រុង​បន្ទប់​។

សំឡឹងមើល​បរិយាកាសដែលផ្សាភ្ជាប់ ទៅដោយរថយន្ត​មួយរំពេច ឥឡូវភ្ញៀវ​អាចដាក់​ខ្លួន​បណ្តែត​អារម្មណ៍​នៅលើ​កៅអី​ “កង់រថ​យន្ត” ពិសេស ដើម្បីជ្រើសរើសគ្រឿងពិសារ​វិសេស​សម្រាប់ខ្លួន។ តារាងមុ​ខ​ម្ហូប(menu) របស់ Wheel House Café យ៉ាងសម្បូរបែបនិង​រចនាទៅតាមក្រុម ជាពិសេសត្រូវ​និយាយ​ដល់ W.H Drink ក្រុម​ទឹក​ពិសារដែល​បានច្នៃទៅតាម​ ពាណិជ្ជ​សញ្ញារថយន្តល្បីឈ្មោះផ្សាភ្ជាប់ ជាមួយ​សារ​ជាតិ​នៃប្រភេទ​រថយន្ត​នីមួយៗ​។ ឧទាហរណ៍ដូច​ជាភាពទាក់​ទាញ​របស់ រថយន្ត Mercedes អាច​សមស្រប់​ជាមួយ​រសជាតិ​ប្លែក​អស្ចារ្យ​នៃទឹក​ផ្លែឈើមួយ​កែវ កម្រិតស្វិតនិងមាំមួន​របស់ប្រភេទ​រថយន្ត BMW ត្រូវនឹងទឹក​ផ្លែឈើ ឬកាហ្វេត្រូវ​ជាមួយ​ Lamborghini មុខម្ហូប milkshare ត្រូវនឹង Ferrari ល្បីឈ្មោះ​ពីល្បឿន​។ល។



តុកៅអីរបស់ Wheel House Café ធ្វើពីគ្រឿងបន្លាស់និងតាមទម្រង់រូបភាពរថយន្ត ។

បរិយាកាសនៅជាន់ទីពីរនៃ Wheel House Café បានតុបតែងដូចយន្តដ្ឋាន។

កៅអី “កង់រថយន្ត” ពិសេស។





បរិយាកាសបានតុបតែងដោយម៉ាឡេត ខ្ចៅ ស្ពឺធ្មេញ ម៉ាស៊ីនបូមខ្យល់ និងគ្រឿងបន្លាស់ជាច្រើនទៀត។ល។

អំពូលភ្លើងមួយបានតុបតែងដោយគ្រឿងបន្លាស់របស់រថយន្ត។


ផ្សាយពាណិជ្ជកម្មភាពយន្តទូរទស្សន៍ល្បីឈ្មោះនៅទស្សវត្សរ៍ទី៥០ នៃសតវត្សរ៍មុន - “I Love Lucy”។

ក្រៅពី ពេលទំនេរនៅក្បែរ​កែវកាហ្វេក្នុង​បរិយាកាស​ពិសេសរបស់ Wheel House Café ភ្ញៀវអាច​ស្វែង​យល់ កំសាន្ត តាម​​រយៈ​ទស្សនា​វដី្ត​ដែល​សរសេរ ពី​ប្រភេទ​​រថយន្តល្បី​ឈ្មោះ​លើពិភព​​លោក។ល។

Wheel House Café ពិតជា​ពិភពរថយន្ត​ត្រូវន័យ តែងស្វាគមន៍ទទួលមិត្តយុវវ័យ​ក្រុងសាយ​ហ្គន ដែល​ចូល​ចិត្ត​ស្វែង​រក​ នូវបរិយាកាស​ប្លែកថ្មី ដើម្បីពិសារ​កាហ្វេ៕

 

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ឡេមិញ
 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top