• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពិធីស្រង់ព្រះរបស់ជនជាតិខ្មែរ

ជាពិធីសំខាន់​និង​ពិសេស​​បំផុត​ក្នុង​ឱកាស​​បុណ្យ​​ចូល​​ឆ្នាំថ្មី​ របស់​បង​ប្អូន​ខ្មែរ​នៅ​​តំ​បន់​​ណាម​​បូ ពិធី​​ស្រង់​​​​ព្រះ​​បង្ហាញ​​​នូវ​​ក្តី​ជំនឿ​​ របស់ជន​ជាតិខ្មែរ​ពីធម៌​ព្រះ​ពុទ្ធ ទន្ទឹម​នោះ​ប្រាថ្នា​សុំនូវ​សេចក្តី​​សុខ​​ចម្រើន​​​មក​ដល់​​ខ្លួន​​និង​​សង្គម​​គ្រូសារ​​ក្នុង​ឆ្នាំថ្មី។

ដើម្បីចាប់ផ្តើមពិធី វត្តនិមួយៗ​នឹងរោទ៍ស្គរ​បីចប់​ដើម្បីប្រកាស​ជូន​ពុទ្ធបរិស័ទ​ ឲ្យបាន​ដឹងនិង​ត្រៀម​បំរុង​នៅគ្រឿង​បរិក្ខារ​ដែលចាំ​បាច់។ ពុទ្ធរូបដែល​នៅក្នុងវត្ត​បាននិមន្តចេញ​ដាក់​តម្កល់ ក្នុងទីលាន​ទូលាយ​មួយ ដើម្បី​ងាយ​ស្រួល​អនុវត្ត​ពិធី​ស្រង់​ព្រះ។ ពុទ្ធបរិស័ទ​ខ្មែរមកវត្ត​ជាមួយ​ដបទឹក​អប់កាន់​ជាប់ នឹងដៃ សម្តែង​ភាព​គោរព​របស់​ខ្លួន​ដល់​ព្រះ​ពុទ្ធ។

បឋមគ​ណៈកម្មការ​វត្តដឹកនាំ​ក្រុមពុទ្ធបរិស័ទ​ ធ្វើពិធីដង្ហែ​ទិក្សិណ​ជុំវិញ​ព្រះវិហារ​ដើម្បី​គោរព​ និង​អំណរ​បុណ្យចូ​ល​ឆ្នាំ​ថ្មី។​ ក្រោយ​នោះ​ពុទ្ធបរិស័ទ​​នឹង​ប្រជុំគ្នាសូត្រ​ធម៌​បង្សុកូល និងបួង​សួង​សុំសេចក្តី​​សុខនៅក្នុង​ព្រះវិហារ។ បន្ទាប់​ទៀត​ ពុទ្ធបរិស័ទ​ទាំងអស់គ្នាប្រមូល​ផ្តុំនៅមុខ​ពុទ្ធរូប ព្រះចៅអធិការ​វត្ត​ធ្វើពិធីបង្សុកូល​និងស្រង់​ព្រះ។ តាម​លំដាប់​ភិក្ខុ​ដល់សាម​ណេគង់​នៅ ក្នុងវត្ត​ស្រង់​រួចស្រេច​ទើបដល់ពុទ្ធបរិស័ទ​ស្រង់ព្រះ។ ពុទ្ធបរិស័ទ​យក​ទឹក​អប់​ស្រោច​ស្រង់​លើ​ពុទ្ធរូប។ ប្រសិន​បើវត្តណាដែលមាន​ពុទ្ធរូបអង្គធំ​នៅខាងក្រៅ ពុទ្ធបរិស័ទ​អាចស្រង់​តែអវយវៈ​ណាមួយ​លើ​​ពុទ្ធរូប។


ទិដ្ឋភាពត្រៀមបំរុងឲ្យពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ)។

ពុទ្ធបរិស័ទខ្មែរកាន់ដបទឹកអប់ក្នុងដៃធ្វើដំណើរតាមផ្លូវចូលវត្តដើម្បីធ្វើពិធីស្រង់ព្រះ។

ដបទឹកអប់សម្រាប់ប្រើក្នុងពិធីស្រង់ព្រះ។

ព្រះសង្ឃធ្វើពិធីសាសនានិយមកិច្ចនិងពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ)

ពុទ្ធរូបក្នុងវត្តបាននិមន្តចេញដាក់តម្កល់នៅទីលានទូលាយមួយ ដើម្បីអនុវត្តពិធីស្រង់ព្រះ។

ពិធីស្រង់ព្រះបានប្រព្រឹត្តទៅយ៉ាងមហោឡារិក និងពោរពេញដោយភាពគោរព។

ដបទឹកអប់ដែលពុទ្ធបរិស័ទយកទៅវត្តដើម្បីធ្វើពិធីស្រង់ព្រះ។

ព្រះសង្ឃអនុវត្តពិធីស្រង់ព្រះមុន បន្ទាប់នោះដល់ពុទ្ធបរិស័ទ។

ពុទ្ធបរិស័ទយកដបទឹកអប់ដើម្បីស្រង់ពុទ្ធរូប។

ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃក្នុងវត្តបន្តធ្វើពិធីស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត។ 

ពុទ្ធបរិស័ទស្ងៀមស្ងាត់ស្តាប់ព្រះចៅអធិការវត្តនិងព្រះសង្ឃសូត្រធម៌បង្សុកូលនៅខាងមុខពុទ្ធរូបនៅវត្តជំនីក (ស្រុកថ្កូវខេត្តត្រាវិញ) មុនពេលស្រង់ព្រះ។

ទឹកមន្តដែលនៅសល់ នឹងបានពុទ្ធបរិស័ទយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនលោកយាយលោកតា ឪពុកម្តាយ។

ពុទ្ធបរិស័ទទៅអុជធូបលើផ្នូរក្នុងពិធីស្រង់ព្រះ

ទីបញ្ចប់ គ្រួសារ​នីមួយៗ​នឹងនិ​មន្ត​ព្រះសង្ឃ​ធ្វើពិធី​បង្សុកូល​និងសុំ​សេចក្តី​សុខ​នៅតាម​ចេតិយដាក់​ធាតុ​ដើម្បី​រំលឹកគុណ​ដល់អ្នក​ដែលបានចែកស្ថានទៅលោកខាងមុខ។

ពិធីស្រង់ព្រះ​នៅមានន័យ គឺដើម្បី​ពុទ្ធបរិស័ទ​ជម្រះ​នូវមន្ទិល​សៅហ្មង​ ក្នុងឆ្នាំ​ចាស់ដើម្បី​ឆ្លងចូល​ឆ្នាំថ្មីប្រកប​ដោយ​ខ្លួន​ថ្មីបរិសុទ្ធ​ជាង។ បងស្រី ថាច់​ធីតូង្វៀន (អាយុ២២ឆ្នាំ) ធ្វើពិធី​ស្រង់ព្រះនៅវត្ត​ស្វាយសៀម​ថ្មី (ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ) ឲ្យដឹង​ថា៖ “ខ្ញុំតែង​ប្រាថ្នាសុំឲ្យឪពុកម្តាយ​ ខ្ញុំមានសុខភាព​បរិបូរណ៍ ក្រុម​គ្រួសារ​ខ្ញុំបាន​សុខ​ដុម​រម្យ​នា​និង​សុភ​មង្គល”។

ក្រោយ​ពិធីស្រង់​ព្រះរួច​ស្រេច ព្រះសង្ឃបន្តស្រង់​ឬលាងដៃជើង​ជូនព្រះចៅអធិការវត្ត ដែលបាន​បំបួស បង្រៀន​អក្សរ និង​ធម៌ដល់​ខ្លួន។ បន្ទាប់​ទៀតទឹក​មន្តដែល​នៅសល់ ពុទ្ធបរិស័ទ​នាំយក​ទៅផ្ទះ​ធ្វើពិធី​លាង​ដៃ​ជើង​ជូន​យាយ​តា ឪពុក​ម្តាយ​សម្តែង​ពីទឹកចិត្ត​ដឹងនូវគុណូបការ​ ដែលលោក​បានបីបាច់​ថែរក្សា​ខ្លួន​ជូន​ដល់អ្នកដ៏មាន​គុណ។

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

thachdicon

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top