មិត្តភក្តិជាមួយនឹងវៀតណាម ពិធីសែនភូមិស្រុករបស់ជនជាតិម្នោង( M'Nong) 25/07/2016 ពិធីសែនភូមិស្រុករបស់ជនជាតិម្នោង (M'Nong) គឺជាពិធីបួងសួងអង្វរសុំព្រះអាទិទេព ប្រោសប្រទាននូវ ធាតុអាកាសអំណោយផល ជៀសវាងគ្រោះថ្នាក់ ឧបទ្រពចង្រៃ មកលើភូមិស្រុកក្នុងមួយឆ្នាំ។ តាមធម្មតា ពិធីសែនភូមិស្រុកបានប្រព្រឹត្តទៅនៅចុងខែ៣ ដើមខែ៤ ច័ន្ទគតិ ហើយនេះក៏ជាពិធីមួយក្នុងចំណោមពិធីដ៏សំខាន់បំផុត របស់ជនជាតិម្នោង ( M'Nong) ក្នុងមួយឆ្នាំ។ ពិធីសែនប្រព្រឹត្តទៅនៅពេលព្រឹក ប្រជាជនក្នុងភូមិស្រុកប្រមូលគ្នីគ្នាព្រមទាំងលោកអាចារ្យត្រៀមគ្រឿងសំណែន។ គ្រឿងសំណែនថ្វាលដល់ព្រះអាទិទេព គឺអង្ករ នំដំណើប ផ្លែឈើ សាច់ និងស្រាអេក។ ក្រៅពីនោះពួកគេក៏បានត្រៀមបម្រុងគ្រឿងបូជាសម្រាប់ធ្វើពិធីដូចជា ទៀន សត្វខ្លាមួយក្បាល ភ្លុកដំរីមួយគូ ស្នែងរមាសមួយ បានធ្វើអំពីឈើ។ ការងារត្រៀមបម្រុងរួចស្រេច លោកអាចារ្យនឹងផ្លុំត្រែមួយដង្ហើមវែង ប្រៀបដូចជាសញ្ញាប្រកាសថា ចាប់ផ្តើមពិធីសែនភូមិស្រុកហើយ។ ចាប់ពីទីលានធំនៅក្នុងភូមិស្រុក លោកអាចារ្យកៀរគរនាំក្រុមអ្នកស្រុកចេញទៅមាត់ផ្លូវចូលភូមិស្រុក ធ្វើពិធីដ៏សំខាន់បំផុត។ នៅទីនេះ ចំពោះមុខទីសក្ការៈបូជា មានដាក់គ្រឿងសំណែនថ្វាយដល់ព្រះអាទិទេព លោកអាចារ្យតំណាងជំនួសអ្នកស្រុកទាំងអស់គ្នា ធ្វើពិធីបួងសួងបន់ស្រន់។ ពិធីសែនភូមិស្រុកបានប្រព្រឹត្តទៅ ក្រោយពីបញ្ចប់ សូរសម្លេងត្រែ របស់លោកអាចារ្យ។ បន្តបន្ទាប់ លោកអាចារ្យត្រៀមធ្វើពិធីសែននៅមាត់ផ្លូវចូលភូមិស្រុក។ ជនជាតិម្នោង (M'Nong) ត្រៀមធ្វើពិធីសំខាន់បំផុតក្នុងពិធីសែននៅទីកន្លែងមាត់ស្រុក ។ លោកអាចារ្យនាំក្រុមគងឃ្មោះសម្តែងបើកឆាកឲ្យពិធីសែនភូមិស្រុក។ ថ្លើមជ្រូកសម្រាប់ដោតដាក់ពីលើចានស្រាថ្វាយដល់ព្រះអាទិទេព។ អ្នកស្រុកត្រៀមបម្រុងឲ្យពិធីសែនភូមិស្រុក តែងបានប្រព្រឹត្តទៅនៅចុងខែ៣ ដើមខែ៤ ចន្ទគតិ។ ក្រៅពីគ្រឿងសំណែនថ្វាយដល់ព្រះអាទិទេព គ្រឿងប្រើសម្រាប់ធ្វើពិធីនេះ ក៏បានជនជាតិម្នោង( M'Nong) ត្រៀមជាស្រេចហើយនាំយកទៅទីកន្លែងធ្វើពិធី។ សត្វខ្លាឈើសម្រាប់ប្រើក្នុងពិធីសែន ដែលមានអត្ថន័យប្រដេញឧបទ្រពចង្រៃចេញពីភូមិស្រុក។ ពិធីសែននៅចំពោះមុខដើមស្លាធម៌ដាក់ក្នុងទីលាន របស់ជនជាតិម្នោង ( M'Nong) ក្នុងពិធីនេះ។ ស្រីក្រមុំជនជាតិម្នោង( M'Nong)សម្តែងរបាំបួងស្រួងសុំក្តីសុខសាន្ត។ ឧបករណ៍តន្ត្រីរបស់នារីជនជាតិម្នោង(M'Nong)ក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយក្រោយពីពិធីសែនរួច។ អ្នកស្រុករួមគ្នាពិសាស្រាអេកក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយ។ ជាបឋមលោកអាចារ្យនឹងរលាយឈាមជ្រូក ជាមួយស្រា ហើយកាត់បីបន្ទះថ្លើមជ្រូកយកឈើដោតក្រងដាក់ពីលើពីងស្រា។ ក្នុងនាទីសំខាន់ អ្នកស្រុកទាំងអស់គ្នាលើកដៃឡើងខ្ពស់ ក្រោមសម្លេងបួងស្រួងបន់ស្រន់របស់លោកអាចារ្យ។ ពាក្យបួងស្រួងរបស់អ្នកស្រុក គឺចង់បានព្រះអាទិទេពប្រោសប្រទានធាតុអាកាសអំណោយផល ដំណាំស្រស់ល្អ ជៀសវាងឧបទ្រពចង្រៃ ជម្ងឺស្កាត់ ពេលមួយឆ្នាំ។ ក្រោយពីពិធីសែនភូមិស្រុក អ្នកស្រុកទាំងអស់គ្នាវិលត្រឡប់មកកាន់ទីលានកណ្តាល ដែលមានដាក់ដើមស្លាធម៌។ ចំពោះបងប្អូនជនជាតិម្នោង (M'Nong) ដើមស្លាធម៌ចាត់ទុកជាជាស្ពានតភ្ជាប់ រវាងអ្នកស្រុកជាមួយតួអង្គព្រះអាទិទេព។ មនុស្សទាំងអស់គ្នាឈរជុំវិញដើមស្លាធម៌ រួមគ្នាធ្វើពិធីសែនម្តងទៀត។ ក្រោយមក ពួកគេយកស្រាមានលាយឈាមជ្រូក ដែលទើបតែថ្វាយរួច យកទៅបាចលើដំបូលផ្ទះ លាបលើជញ្ជាំងផ្ទះនៅក្នុងស្រុក។ ពិធីទាំងអស់ខាងលើ គឺដើម្បីបណ្តេញ បង្ការភាពអាក្រក់ មកលើមនុស្សម្នានៅក្នុងស្រុក។ ក្រោយពិធីនេះ គឺបញ្ចប់ពីធីសែន ឆ្លងដល់ពិធីរាំរបាំនិងលេងល្បែងប្រជាប្រិយ មនុស្សគ្រប់គ្នាជក់ចិត្តពិសាស្រាអេក។ ក្នុងសូរសម្លេងគងឃ្មោះលន្លង់លន្លោច កំលោះ ក្រមុំជនជាតិម្នោង (M'Nong) សប្បាយរីករាយជាមួយរបាំប្រពៃណី ដែលមានក្បាច់រាំប្លែកៗ។ របាំរស់រវើកនេះ ជាឈុតបើកឆាក ឲ្យសកម្មភាពអ៊ូរអនៃថ្ងៃបុណ្យ ដែលអូសបន្លាយពេញមួយថ្ងៃ ក្នុងថ្ងៃពិធីសែនភូមិស្រុក របស់ជនជាតិម្នោង( M'Nong)។ អនុវត្ត៖ វៀតកឿង

ពិធីសែនភូមិស្រុករបស់ជនជាតិម្នោង (M'Nong) គឺជាពិធីបួងសួងអង្វរសុំព្រះអាទិទេព ប្រោសប្រទាននូវ ធាតុអាកាសអំណោយផល ជៀសវាងគ្រោះថ្នាក់ ឧបទ្រពចង្រៃ មកលើភូមិស្រុកក្នុងមួយឆ្នាំ។ តាមធម្មតា ពិធីសែនភូមិស្រុកបានប្រព្រឹត្តទៅនៅចុងខែ៣ ដើមខែ៤ ច័ន្ទគតិ ហើយនេះក៏ជាពិធីមួយក្នុងចំណោមពិធីដ៏សំខាន់បំផុត របស់ជនជាតិម្នោង ( M'Nong) ក្នុងមួយឆ្នាំ។ ពិធីសែនប្រព្រឹត្តទៅនៅពេលព្រឹក ប្រជាជនក្នុងភូមិស្រុកប្រមូលគ្នីគ្នាព្រមទាំងលោកអាចារ្យត្រៀមគ្រឿងសំណែន។ គ្រឿងសំណែនថ្វាលដល់ព្រះអាទិទេព គឺអង្ករ នំដំណើប ផ្លែឈើ សាច់ និងស្រាអេក។ ក្រៅពីនោះពួកគេក៏បានត្រៀមបម្រុងគ្រឿងបូជាសម្រាប់ធ្វើពិធីដូចជា ទៀន សត្វខ្លាមួយក្បាល ភ្លុកដំរីមួយគូ ស្នែងរមាសមួយ បានធ្វើអំពីឈើ។ ការងារត្រៀមបម្រុងរួចស្រេច លោកអាចារ្យនឹងផ្លុំត្រែមួយដង្ហើមវែង ប្រៀបដូចជាសញ្ញាប្រកាសថា ចាប់ផ្តើមពិធីសែនភូមិស្រុកហើយ។ ចាប់ពីទីលានធំនៅក្នុងភូមិស្រុក លោកអាចារ្យកៀរគរនាំក្រុមអ្នកស្រុកចេញទៅមាត់ផ្លូវចូលភូមិស្រុក ធ្វើពិធីដ៏សំខាន់បំផុត។ នៅទីនេះ ចំពោះមុខទីសក្ការៈបូជា មានដាក់គ្រឿងសំណែនថ្វាយដល់ព្រះអាទិទេព លោកអាចារ្យតំណាងជំនួសអ្នកស្រុកទាំងអស់គ្នា ធ្វើពិធីបួងសួងបន់ស្រន់។ ពិធីសែនភូមិស្រុកបានប្រព្រឹត្តទៅ ក្រោយពីបញ្ចប់ សូរសម្លេងត្រែ របស់លោកអាចារ្យ។ បន្តបន្ទាប់ លោកអាចារ្យត្រៀមធ្វើពិធីសែននៅមាត់ផ្លូវចូលភូមិស្រុក។ ជនជាតិម្នោង (M'Nong) ត្រៀមធ្វើពិធីសំខាន់បំផុតក្នុងពិធីសែននៅទីកន្លែងមាត់ស្រុក ។ លោកអាចារ្យនាំក្រុមគងឃ្មោះសម្តែងបើកឆាកឲ្យពិធីសែនភូមិស្រុក។ ថ្លើមជ្រូកសម្រាប់ដោតដាក់ពីលើចានស្រាថ្វាយដល់ព្រះអាទិទេព។ អ្នកស្រុកត្រៀមបម្រុងឲ្យពិធីសែនភូមិស្រុក តែងបានប្រព្រឹត្តទៅនៅចុងខែ៣ ដើមខែ៤ ចន្ទគតិ។ ក្រៅពីគ្រឿងសំណែនថ្វាយដល់ព្រះអាទិទេព គ្រឿងប្រើសម្រាប់ធ្វើពិធីនេះ ក៏បានជនជាតិម្នោង( M'Nong) ត្រៀមជាស្រេចហើយនាំយកទៅទីកន្លែងធ្វើពិធី។ សត្វខ្លាឈើសម្រាប់ប្រើក្នុងពិធីសែន ដែលមានអត្ថន័យប្រដេញឧបទ្រពចង្រៃចេញពីភូមិស្រុក។ ពិធីសែននៅចំពោះមុខដើមស្លាធម៌ដាក់ក្នុងទីលាន របស់ជនជាតិម្នោង ( M'Nong) ក្នុងពិធីនេះ។ ស្រីក្រមុំជនជាតិម្នោង( M'Nong)សម្តែងរបាំបួងស្រួងសុំក្តីសុខសាន្ត។ ឧបករណ៍តន្ត្រីរបស់នារីជនជាតិម្នោង(M'Nong)ក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយក្រោយពីពិធីសែនរួច។ អ្នកស្រុករួមគ្នាពិសាស្រាអេកក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយ។ ជាបឋមលោកអាចារ្យនឹងរលាយឈាមជ្រូក ជាមួយស្រា ហើយកាត់បីបន្ទះថ្លើមជ្រូកយកឈើដោតក្រងដាក់ពីលើពីងស្រា។ ក្នុងនាទីសំខាន់ អ្នកស្រុកទាំងអស់គ្នាលើកដៃឡើងខ្ពស់ ក្រោមសម្លេងបួងស្រួងបន់ស្រន់របស់លោកអាចារ្យ។ ពាក្យបួងស្រួងរបស់អ្នកស្រុក គឺចង់បានព្រះអាទិទេពប្រោសប្រទានធាតុអាកាសអំណោយផល ដំណាំស្រស់ល្អ ជៀសវាងឧបទ្រពចង្រៃ ជម្ងឺស្កាត់ ពេលមួយឆ្នាំ។ ក្រោយពីពិធីសែនភូមិស្រុក អ្នកស្រុកទាំងអស់គ្នាវិលត្រឡប់មកកាន់ទីលានកណ្តាល ដែលមានដាក់ដើមស្លាធម៌។ ចំពោះបងប្អូនជនជាតិម្នោង (M'Nong) ដើមស្លាធម៌ចាត់ទុកជាជាស្ពានតភ្ជាប់ រវាងអ្នកស្រុកជាមួយតួអង្គព្រះអាទិទេព។ មនុស្សទាំងអស់គ្នាឈរជុំវិញដើមស្លាធម៌ រួមគ្នាធ្វើពិធីសែនម្តងទៀត។ ក្រោយមក ពួកគេយកស្រាមានលាយឈាមជ្រូក ដែលទើបតែថ្វាយរួច យកទៅបាចលើដំបូលផ្ទះ លាបលើជញ្ជាំងផ្ទះនៅក្នុងស្រុក។ ពិធីទាំងអស់ខាងលើ គឺដើម្បីបណ្តេញ បង្ការភាពអាក្រក់ មកលើមនុស្សម្នានៅក្នុងស្រុក។ ក្រោយពិធីនេះ គឺបញ្ចប់ពីធីសែន ឆ្លងដល់ពិធីរាំរបាំនិងលេងល្បែងប្រជាប្រិយ មនុស្សគ្រប់គ្នាជក់ចិត្តពិសាស្រាអេក។ ក្នុងសូរសម្លេងគងឃ្មោះលន្លង់លន្លោច កំលោះ ក្រមុំជនជាតិម្នោង (M'Nong) សប្បាយរីករាយជាមួយរបាំប្រពៃណី ដែលមានក្បាច់រាំប្លែកៗ។ របាំរស់រវើកនេះ ជាឈុតបើកឆាក ឲ្យសកម្មភាពអ៊ូរអនៃថ្ងៃបុណ្យ ដែលអូសបន្លាយពេញមួយថ្ងៃ ក្នុងថ្ងៃពិធីសែនភូមិស្រុក របស់ជនជាតិម្នោង( M'Nong)។ អនុវត្ត៖ វៀតកឿង
អត្ថបទផ្សេងទៀត Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR09/04/2024មិត្តភក្តិជាមួយនឹងវៀតណាមLucian Rodriguez Lovell សព្វថ្ងៃជាសិក្ខាកាម គ្រូបង្រៀនរចនា នៅសកលវិទ្យាល័យ RMIT ប្រទេសវៀតណាម។ វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម23/02/2024មិត្តភក្តិជាមួយនឹងវៀតណាមលោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម26/01/2024មិត្តភក្តិជាមួយនឹងវៀតណាមស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក01/01/2024មិត្តភក្តិជាមួយនឹងវៀតណាមMartín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”01/12/2023មិត្តភក្តិជាមួយនឹងវៀតណាមDavid Thomas និង មិត្តភក្តិ03/11/2023មិត្តភក្តិជាមួយនឹងវៀតណាមនិទានរឿងជាមួយវត្ថុធាតុវៀតណាម05/10/2023មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត