• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ


 ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទមនងការទូតវៀតណាម-ឡាវ 

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៧ ពិធីមិទ្ធិញ​រំលឹកខួប​អនុស្សាវរីយ៍​លើកទី​៥៥ ទិវា​បង្កើត​ទំនាក់ទំនង​ការទូត​វៀត​ណាម - ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ -ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថ​លេខា​លើ​អនុសញ្ញា​មិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២) បាន​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ​។ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធាន​រដ្ឋ លោក​ Tran Dai Quang និងប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយ​បណ្ដា​អតីតថ្នាក់​ដឹកនាំ​បក្ស រដ្ឋ​ រដ្ឋសភាច្រើន​ជំនាន់ បានអញ្ជើញចូលរួម។ ចំពោះភាគី​សាធារណះ​រដ្ឋ ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​មាន សមាជិក​អចិន្ត្រៃយ៍ គណៈ​ កម្មាធិការបក្សប្រជាជនប​ដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋ​ លោក Phankham Viphavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀ​តណាម លោកThongsavanh Phomvihane រួមជាមួយបណ្ដាថ្នាក់​ដឹកនាំ​​ក្រសួង​ស្ថាប័ន និង​​តំបន់បាន​អ​ញ្ជើញ​ចូលរួម។
 
ថ្លែងមតិនៅពិធីមិទ្ទិញ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ “ ក្រឡែក​មើលឡើងវិ​ញដំណាក់កាល​ប្រវត្តិសាស្ត្រ៥​៥ឆ្នាំកន្លង​ទៅ យើង​អាចមោទនភាព អំពីដំណើរ​ការកសាង​និងអភិវឌ្ឍន៍​របស់​ទំនាក់​ទំ​នងពិសេស ​កម្រមានរវា​ងប្រជាជាតិទាំងពីរ។​ ពីព្រោះនេះជាទំនាក់ទំ​នងពិសេស​ ចីរភាព ​ចាប់​ពី​ទំនាក់​​ទំនងប្រពៃណីជិត​ស្និទ្ធក្លាយ​ទៅជាទំនាក់​ទំនង​ពិសេស។​ នេះជាទំនាក់​ទំនងមួយ​ដែលបាន​បង្កើត​ឡើង​ដោយ​គោលបំណង​ប្រាថ្នារបស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ នោះគឺ​ចំណង​សាមគ្គីភាព​ជួយ​ឧបត្ថម្ភគ្នា​ទៅវិញ​ទៅមក​ ប្រយុទ្ធប្រ​ឆាំងសត្រូវរួមកសាងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព សមភាព មានផល​ប្រយោជន៍​ដូចគ្នា​។ នេះជាទំនាក់ទំនងសហប្រតិបត្តិការចីរភាព ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ  នាំមក​នូវជោគ​ជ័យសំរាប់​ប្រទេសជាតិ​ទាំង​ពីរ។”

រី​ឯ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស​ប្រជាជនបដិវត្តន៍ឡាវ និងជា​អនុប្រធានរដ្ឋ លោក Phankham Viphavanh បាន​អះអាងថា៖ បក្ស រដ្ឋ និង​ប្រជាជនឡាវ នឹងខំប្រឹង​ប្រែងធ្វើអស់​ពីកម្លាំង​កាយ​ចិត្ត​របស់​ខ្លួន ដើម្បី​ពូនជ្រុំ ការ​ពារទំនាក់ទំនង​មិត្តភាព សាមគ្គីភាពពិសេ​សឡាវ-វៀត​ណាម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top