• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពណ៌បៃតង Ecopark

ស្ថិត​នៅ​ទិស​​អាគ្នេយ៍ មានចម្ងាយ​ពី​រដ្ឋ​ធានី​ហាណូយ​ ​ប្រហែល​ជា​១០​គីឡូម៉ែត្រ​ Ecopark ជា​តំបន់​ទីក្រុង​អេកូឡស៊ី​​ធំ​បំ​ផុត​​នៅ​​ភាគ​​ខាង​​ជើង​​វៀត​ណាម​។ ដោយ​​មាន​​ផ្ទះវិឡា​ខ្វាត់​ខ្វែង ផ្ទះ​​ល្វែង​គុណ​ភាព​​ខ្ពស់​​ បាន​កសាង​​​ក្នុង​​បរិយាកាស​ដ៏​បរិសុទ្ធ Ecopark កំពុង​​ក្លាយ​​ជា​ទី​​កន្លែង​​រស់​​នៅ​ លំហែ​កំសាន្ត​​ ​និង​​ទេសចរណ៍​ដ៏ប្រពៃ​ ​​​​បាន​​មនុស្ស​ជាច្រើន​​ជ្រើសរើស​ទីនេះ​​​។​

គម្រោងការ Ecopark វិនិយោគដោយក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ទីក្រុងវៀត​ហ៊ឹង  ចាប់​ផ្តើមក​សាងតាំង​ពី​ឆ្នាំ២០០៩ នៅលើផ្ទៃដីជិត​៥០០ហិកតា។ ការកសាងនៅទីតាំង​ដែលមាន​បរិយាកាស​ស្រស់​ស្រាយ ទើប​ដំណើរ​ការ​ហេដ្ឋា​រចនា​សម្ពន្ធស្ថាបត្យកម្ម​ របស់​Ecopark ឆ្ពោះទៅកាន់​បរិស្ថាន​រស់នៅ​ដ៏បរិសុទ្ធ ដោយ​មាន​គ្រឿងបរិក្ខារ​គ្រប់​គ្រាន់​ត្រួវ​តាម​ស្តង់​ដាអន្តរ​ជាតិ។

បណ្តាផ្ទះនៅក្នុងទីក្រុងសុទ្ធតែបានរចនាក្លាយទៅជា​បណ្តាផ្ទះវិឡាប្រណិត និងផ្ទះល្វែងគុណភាពខ្ពស់ ដើរ​ទន្ទឹម​នឹង​ប្រព័ន្ធ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃរបស់​សហគមន៍ និង​បាន​បំពាក់​នូវគ្រប់​ទីកន្លែង​ក្នុង​បរិយាកាស​ដ៏សម​ស្រប​នេះ។​


មណ្ឌលទីក្រុង Ecopark សម្របខ្លួនក្នុងបរិយាកាសដ៏បរិសុទ្ធនិងស្រស់ស្រាយ របស់ដើមរុក្ខជាតិខៀវស្រស់បំព្រង។​
រូបថត៖ ឯកសា


បណ្តាផ្ទះវិឡាទំនើបៗស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់និងខៀវស្រស់របស់មណ្ឌលផ្ទះវិឡាសួនដើមស្រល់។
រូបថត៖ តឹតសើន


ប្រព័ន្ធអាងទឹកនិងដើមឈើខៀវស្រស់ មានមុខងារសម្រួលអាកាសធាតុ ដែល​បាន​រចនា​ដោយ​ឡែក​សម្រាប់ផ្ទះវិឡានីមួយៗ។
រូបថត៖ តឹតសើន


ដោយរចនាតាមបែបធម្មជាតិ តែងតែមានម្លប់ឈើខៀវត្រជាក់ ធ្វើឲ្យនិវាសនជនរស់នៅទីនេះ មានអារម្មណ៍ស្រស់ថ្លា ដូចជាកំពុងធ្វើដំណើរ
កំសាន្តលំហែកាយ។ រូបថត៖ឯកសា


បណ្តាញឡានក្រុងជិតស្និទ្ធនឹងបរិស្ថាន បានរៀបចំដាក់នៅទីកន្លែងជាច្រើនក្នុងមណ្ឌលទីក្រុង ជួយប្រជាជនមានភាពងាយស្រួលក្នុងការ
ធ្វើដំណើរទៅមកកាន់មជ្ឈមណ្ឌលទីក្រុង។ រូបថត៖ ឯកសារ


ជ្រុងមួយនៃបរិយាកាសសួនឧទ្យានខៀវស្រស់ក្នុងមណ្ឌលទីក្រុង Ecopark។ រូបថត៖ តឹតសើន

 Ecopark ទទួល​បាន​រង្វាន់ “សំណង់​ស្ថាបត្យ​កម្ម​​ខៀវ​​វៀត​ណាម​ឆ្នាំ​២០១២”  ដោយ​សមាគម​ស្ថាបត្យករ​វៀត​ណាម​ជ្រើស​រើស​និង​ផ្តល់​ជូន ពីរឆ្នាំ​បន្តប​ន្ទាប់​២០១២-២០១៣ ដំណើម​បាន​ជ័យជំនះ​ខាង​ផ្នែក “គម្រោង​​ការ​អភិវឌ្ឍន៍​សម្ព័ន្ធ​​ល្អ​បំផុត​វៀត​ណាម” ដោយ​រង្វាន់​អចលន​​ទ្រព្យ​អាស៊ី-ប៉ាស៊ី​ហ្វិក​ ផ្តល់​ជូន​នៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេ​ស៊ី។​

ជាមួយផ្ទៃដីជាង១១០ហិកតាដោយមានដើមឈើ អាងទឹក  Ecopark គឺជា​បរិយាកាស​ដ៏ប្រ​ពៃ​ផ្តល់​ឲ្យ​និវាសន​ជន​នៅទី​នេះ មាន​អារម្មណ៍​បាន​សម្រប​ខ្លួន​ក្នុង​ធម្មជាតិ។ មណ្ឌល​ផ្ទះវិឡាទាំង​ពីរ គឺផ្ទះ​វិឡា​សួន​ស្រល់ និងសួន​គង្គា​សីល បាន​រចនា​តាម​ស្ថាបត្យកម្ម​ផ្ទះទំនើប​ ល្អប្រ​ណីត  សម្រប​ខ្លួន​នៅ​ក្រោម​ម្លប់​នៃ​ដើ​ម​កប្ប​ព្រឹក្ស​​ដុះរៀង​ជាជួរ​រាប់​រយ​ដើម និង​ផ្កា​គ្រប់​ប្រភេទ បង្កើត​បាន​ភាព​ជិតស្និទ្ធ​នឹង​ធម្មជាតិ​​ជូនអ្នក​ដែល​ស្នាក់​នៅទី​នេះ។​

ដោយ​មានការវិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ បំពាក់សម្ភារៈទំនើប និង​សេវាកម្ម​គុណ​ភាព​ខ្ពស់ សួនដើម​ស្រល់ សួនដើម​ផ្កាគង្គា​សីល បង្កើត​បាន​ភាព​ស្អាត​ស្រស់​និង​រចនា​បទ ដូច​ជាមណ្ឌល​សម្រាក​កំសាន្ត​ជាន់​ខ្ពស់។ មណ្ឌលផ្ទះ​វិឡាទាំង​ពីរ​នេះ មាន ក្លឹប(clubhouse) បាន​រចនាដែល​មាន អាងហែលទឹក ទីលាន​វាយកូន​បាល់  ទីលាន​វាយ​សី ហាត់ gym មណ្ឌល​សម្រាប់រៀប​ចំព្រឹត្តិការណ៍​នៅទីលាន​ខាង​ក្រៅ ភោជនិយ​ដ្ឋាន។ល។

នៅជិតមណ្ឌលផ្ទះ​វិឡាសួន​ដើមស្រល់ សួនផ្កាគង្គាសីល មណ្ឌល​ផ្ទះនៅ​ក្រោម​ម្លប់​ដើម​ជ្រែ គយគន់​នូវទេសភាព​ដ៏ស្រស់ត្រកាល​ របស់សួនឧទ្យានខៀវ​ស្រស់​នេះ​។ បណ្តា​ផ្ទះល្វែង សាលារៀន មានរុក្ខ​ជាតិ​ចម្រុះព័ទ​ជុំវិញ​ច្រើន​ជាន់​ច្រើន​ស្រទាប់ បង្កើត​បាន​ជ្រុង​ទស្សនិយ​ភាព​ដ៏​អស្ចារ្យ​។

ទោះបោះ​ជំហានឈានតាមដំណើរសម័យទំនើប Ecopark នៅតែ​ពុំភ្លេច​នូវ​តម្លៃ​ប្រពៃណី​វិថី​ត្រុក។ បណ្តា​មុខ​ទំនិញ​ពាណិជ្ជកម្ម​នៅ​វិថី​ត្រុក​ សុទ្ធតែបានវិនិយោគ​យ៉ាងខ្លាំង​និង​ប្រណិតៗ ដើម្បី​ភ្ញៀវ​ទេសចរណ៍​ចាប់​អារម្មណ៍​បាន​បរិយា​កាស​ពោរពេញ​ទៅ​ដោយ​ លក្ខណៈ​សញ្ញាណ​ជាតិ​របស់វៀតណាម។ វិថីត្រុក​ចាត់​ទុក​ដូច​ជា​ចំណុច​ពិសេស​ កំណត់សណ្ឋានរូបភាព​ជីវិតរស់នៅដោយ​ឡែក ក្នុងមណ្ឌលទីក្រុង Ecopark។



បរិយាកាស គ្រឿងសង្ហារឹមក្នុងល្វែងផ្ទះបាយទំនើបនិងមានលក្ខណៈងាយស្រួលរបស់ផ្ទះវិឡាមួយ នៅក្នុងមណ្ឌលទីក្រុង Ecopark។​​​​​
រូបថត៖ ឯកសារ


ស្ថាបត្យកម្មបន្ទាប់ដេកបានរចនាតាមលក្ខណៈស្ថាបត្យកម្មបើក បង្កើតបានភាពស្រស់ស្រាយជូនអ្នកប្រើប្រាស់។
រូបថត៖ ឯកសារ


បន្ទប់ហាត់ប្រាណក្នុងមណ្ឌលទីក្រុង Ecopark។ រូបថត៖ តឹតសើន

មណ្ឌលលេងកំសាន្តសម្រាប់កុមារនៅក្នុងមណ្ឌលទីក្រុង Ecopark។ រូបថត៖ តឹតសើន

មណ្ឌលអាងហែលទឹកបម្រើនិវាសនជនរបស់ Ecopark។ រូបថត៖ តឹតសើន

មណ្ឌលទីផ្សារប្រពៃណី បានបង្កើតឡើងនៅកណ្តាលមជ្ឈមណ្ឌលទីក្រុង Ecopark។ រូបថត៖ តឹតសើន

សាលាបឋមសិក្សា ដ័នធីឌិម របស់មណ្ឌលទីក្រុង Ecopark
តែងតែរៀបចំម៉ោងរៀនក្រៅថ្នាក់ ដើម្បីហ្វឺកហាត់ជំនាញរស់នៅសម្រាប់សិស្ស។ រូបថត៖ តឹតសើន

សព្វថ្ងៃ ប្រព័ន្ធសួន​រដូវប្រាំង និទាឃរដូវ បានកសាងដោយមានបរិយាកាស​ស្រស់​ថ្លា ក្លាយ​ជា​ទីកន្លែង​សម្រាប់​គ្រួសារ​ទាំង​ឡាយ​ប្រារព្ធ​ពិធី​បោះជុំរំ អាំងសាច់ទីធ្លាខាងក្រៅ នាឱកាស​ចុង​សបា្តហ៍។ តាម​ស្ថិតិ​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិយោគ​ និងអភិវឌ្ឍន៍​ទីក្រុងវៀត​ហ៊ឹង ចំនួនភ្ញៀវមកទស្សនា កំសាន្ត​និង​ប្រើ​ប្រាស់​សេវាកម្ម​នៅ​មណ្ឌល​ផ្ទះ​ពិសោធន៍​ក្នុង Ecopark គិត​ស្មាន​ជិត៣០០០នាក់ នៅឱកាសបុណ្យទាន ចូលឆ្នាំថ្មី​(តេត)៕

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើននិងឯកសារ

thachdicon

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top