• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ-កម្ពុជា


 ពង្រីកទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ-កម្ពុជា

នាថ្ងៃទី១៧​ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុ​ងហាណូយ ក្រសួងនគរបាល​​វៀតណាម​ បានរៀបចំ ជំនួប​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី រវាងវៀតណាមឡាវនិង​កម្ពុជា។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី​នគរបាល​វៀតណាមលោក To Lam បាន​អះអាងថា៖ កំលាំងសន្តិសុខឡាវនិ​ងនគរបាលកម្ពុជាជានិច្ចកាល​ លៃទុកកិច្ចសហប្រតិបត្តិការ ជំនួ​យ​ឧបត្ថម្ភ​យ៉ាងជិតស្និទ្ធ​ប្រកបដោយប្រសិ​ទ្ធភាព សំរាប់កំលាំងនគរ​បាលវៀតណាម ក្នុង​បុព្ធ​ហេតុ​ការពារ​សន្តិ​សុខ​ជាតិ​ រក្សាស​ណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម​។ ក្នុងកាលៈ​ទេសៈធ្វើសមាហរណ​កម្ម​អន្តរជាតិ នៃបណ្ដាប្រទេស​កាន់​តែ​ស៊ីជម្រៅ កិច្ចសហការយ៉ាងជិ​តស្និទ្ធ រវាងកំលាំងនគរបា​លវៀតណាម ជាមួយ​កំលាំងសន្តិសុខឡាវ និង​នគរបាល​កម្ពុជាគឺ​ជាកត្តាសំខាន់ ដើម្បីការពារសន្តិ​សុខជាតិ និងសណ្តាប់ធ្នាប់សង្គមក្នុងប្រទេ​សនិមួយ​ៗ។ រដ្ឋមន្ត្រី​នគរបាល​វៀត​ណាម លោក To Lam ជឿជាក់ថា៖ កំលាំ​ងនគរបាលនិ​ងស​ន្តិសុខ នៃប្រទេស​ទាំងបី​បន្ត​ពង្រីក​សមិទ្ធិផល​ ដែលទទួលបាន ប្តេជ្ញាមិន​អនុញ្ញាតឲ្យកំលាំ​ងអា​នុភាព និង​អង្គការ​បទ​ល្មើ​ស​ណា​បង្ក​មហន្តរាយ​ ទៅលើសន្តិសុខសណ្តា​ប់ធ្នាប់នៅប្រទេសនិមួយៗ។ ​ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​កម្ពុជា សម្តេចក្រឡាហម ស ខេង ​និងរដ្ឋមន្ត្រីក្រសួងនគរបាលឡាវ​ លោក​ Somkeo Silavon បាន​សម្តែង​នូវ​គោល​បំណង​ថា៖  ទំនាក់ទំនងស​ហប្រតិបត្តិការ រវាងកំលាំ​ងនគរបាលនិងសន្តិសុ​ខ នៃប្រទេស​ទាំងបីនឹ​ងប​ន្តអភិវឌ្ឍ​ន៍ ឲ្យបាន​ខ្លាំងក្លាថែមទៀត៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top