• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ផ្នែកផលិតស្បែកជើងត្រៀមខ្លូន ដើម្បីទទួលបណ្តា FTA ជំនាន់ថ្មី

នា​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​ឈរ​លំដាប់​លេខ ៣ លើពិភពលោកអំពីលទ្ធភាព​នាំចេញ​ស្បែក​ជើង​ ដែល​មាន​តំលៃពាណិជ្ជកម្ម​ប្រហែល ១៥ ពាន់​លាន​ដុល្លារអាមេរិក​ក្នុងមួយ​ឆ្នាំ ថែមទាំងផ្នែកនេះកំពុង​ឆ្ពោះ​ទៅ​កាន់ទិស​ដៅ​ ៥០ ពាន់​លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំ​ ២០៣០។ តាម​ការ​វាយតំលៃ​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជា​ច្រើន​នាក់ ផ្នែកផលិត​ស្បែក​ជើង​វៀតណាម​នឹង​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ នៅ​ពេល​បណ្តា​ FTA ជំនាន់​ថ្មី​ដែល​​​នឹងមាន​សុពលភាព​ជា​ផ្លូវការ។ ហេតុ​នេះ​ បណ្តាសហគ្រាស​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សកម្ម​ ដើម្បី​ចូលរួម​ក្នុង​បរិវេណ​លេងល្បែងនេះ។

បោះជំហានឆ្ពោះទៅទីផ្សារអាមេរិក

ស្បែកជើងគឺ​ផ្នែក​ឧស្សាហកម្មដ៏​ប្រពៃណីមួយរបស់​ប្រទេសវៀតណាម សមស្រប​នឹង​ចរិតម៉ត់ចត់ ប៉ិនប្រសប់​របស់​ប្រជាជន​វៀតណាម។ នៅ​ប្រទេសវៀតណាម​មាន​​បណ្តា​ភូមិ​​របរ​ផលិតស្បែកជើងជាសិល្បកម្មដ៏​ល្បីឈ្មោះ​និង​មាន​អ្នក​ជាង​ពូកែផង​ដែរ។ ឧទាហណ៍ នៅ​ទីក្រុង​ហូជីមិញ​មាន “​ភូមិ”​ផលិត​ស្បែកជើង​ប្រពៃណី​ស្ថិត​នៅ​ខណ្ឌ​ ៤ ដែល​មាន​ជាង​ ទ្រីញង៉ុក (Trinh Ngoc) បាន​ធ្វើ​ស្បែកជើង​​ប្រទាន​ព្រះ​ករុណាព្រះ​មហាវិរក្សត្រ នរោត្តម សីហនុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា... នា​សព្វថ្ងៃនេះ ផ្នែក​​ផលិតស្បែកជើង​វៀតណាម​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លានៅទូទាំង​ប្រទេស​មាន​សហគ្រាស​ផលិត​ស្បែកជើង​ចំនួន ៥៥០ ដែលទាក់ទាញ​​ពលករចំនួន ៦០០.០០០ នាក់ និង​ផលិតស្បែកជើងនាំចេញ​ទៅ​ដល់ប្រមាណ ៥០ ​​ប្រទេស​និង​តំបន់​ ។


ផ្នែកផលិតស្បែកជើងវៀតណាមបានវិនិយោគលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម។
រូបថត៖ ដាំងគីមភឿង


បណ្តាសហគ្រាសហ៊ានផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ដើម្បីធ្វើសមាហរណកម្ម។
រូបថត៖ ដាំងគីមភឿង


ផ្នែកផលិតស្បែកជើងសមស្របនឹងចរិតម៉ត់ចត់ និងប៉ិនប្រសប់របស់ប្រជាជនវៀតណាម។
រូបថត៖ដាំងគីមភឿង


ជាងធ្វើស្បែកជើងវៀតណាមត្រូវបានបណ្តុះបណ្តាល ដូច្នេះគុណភាពផលិតផលនេះត្រូវឆ្លើយតប​នឹងតម្រូវការ
របស់អតិថជនជានិច្ចកាល។ រូបថត៖ដាំងគីមភឿង


ប្រទេសវៀតណាមមានកម្មករជាច្រើននាក់ តំលៃពលកម្មទាប និងជំនាញខ្ពស់ ហើយប្រទេសវៀតណាមកំពុង
ស្ថិតក្នុងសម័យកាលប្រជាជនមាស ។ រូបថត៖ដាំងគីមភឿង


ប្រព័ន្ធម៉ាស៊ីនគាបបាតស្បែកជើងរបស់ក្រុមហ៊ុនស្បែកជើង Bita’s ។
រូបថត៖ ត្រុងជីញ


តាមព្យាករណ៍ ផ្នែកផលិតស្បែកជើងនឹងទទួលផលប្រយោជន៍ជាច្រើនដោយការចុះហត្ថលេខាលើ
បណ្តាឯកសារ FTA ជំនាន់ថ្មី។ រូបថត៖ដាំងគីមភឿង


ផលិតផលស្បែកជើងគឺមុខទំនិញដ៏សំខាន់មួយ ត្រូវបាននាំចេញទៅកាន់ទីផ្សារ TPP ទីផ្សារ EU និង
ទីផ្សារសហភាពគយរុស្ស៊ី - បេឡារុស - កាហ្សាក់ស្ថាន (VCUFTA)។ រូបថត៖ដាំងគីមភឿង

នា​សព្វ​ថ្ងៃនេះ ប្រទេសវៀតណាម​មាន​សហគ្រាស​ផលិត​ស្បែក​ជើង​ចំនួន ៥៥០ ដែលទាក់ទាញ​​ពលករ​ចំនួន ៦០០.០០០ នាក់។ ជា​រៀង​រាល់​ឆ្នាំ  ផ្នែក​ផលិត​ស្បែក​ជើង​ស្មី​ ៨ -១០​%​ នៃតំលៃ​ពាណិជ្ជ​កម្ម​នាំចេញ​ទូទាំងប្រទេស​ ហើយគឺ​ជា​មុខ​ទំនិញ​ស្នូលមួយ​ឈរ​លំ​ដាប់​​លេខ ​​៣ និង​ឈរក្រោយ៖ វាយនភ័ណ្ឌ ទូរស័ព្ទគ្រប់​ប្រភេទ​និង​គ្រឿង​បន្លាស់​អេឡិចត្រូនិច  តំលៃ​ពាណិជ្ជកម្ម​នា​ឆ្នាំ ២០១២​​ ទទួល​បាន​ ៨,៧៦ ពាន់លាន​ដុល្លារអាមេរិក នា​ឆ្នាំ២០១៣ តំលៃពាណិជ្ជកម្មទទួល​បាន​ ៨,៤ ពាន់​លាន​ដុល្លារអាមេរិក នា​ឆ្នាំ២០១៤​ តំលៃពាណិជ្ជកម្មទទួល​បាន ១០,៣ ពាន់លាន​ដុល្លារអាមេរិក នា​ឆ្នាំ​២០១៥​ ទទួល​បាន ១៤,៨៨ ពាន់លាន​ដុល្លារអាមេរិក​និង​គ្រោង​នា​ឆ្នាំ២០១៦នឹង​ទទួល​បាន ១៧ ពាន់​លាន​ដុល្លារអាមេរិក។

វៀតណាមគឺជាប្រទេសមួយដែលមានសក្តានុពលខាងចង្វាក់ផលិតកម្មផលិតស្បែកជើងនាំចេញ​ ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដោយគោលនយោបាយ​ពិសេស ​ប្រទេសវៀតណាម​បាន​ទាក់ ទាញ​​វិនិយោគិន​ក្នុង​និងក្រៅ​ស្រុក​ជា​ច្រើន​ ​ ដែល​ដាក់ទុន​​លើការ​ផលិត​ស្បែក​ជើង​។​ សហគ្រាស​ជា​ច្រើន​​មានទ្រង់​ទ្រាយ​ធំ​និង​​បច្ចេក​វិទ្យាដ៏​ជឿន​លឿនដែល​កសាង​​និងស្ថិត​ក្នុង​តំបន់​ឧស្សហកម្មធំ​៖ ទីក្រុង​ហូជីមិញ (Ho Chi Minh) ខេត្តប៊ិញ​យឿង (Binh Duong) ខេត្តដុង​ណាយ (Dong Nai) ខេត្តហាយផុង (Hai Phong) … ជាដើម។

ទន្ទឹម​នោះ ដោយ​កំរិត​​ប្រាក់​ចំណូល​និង​ជីវភាព​រស់​នៅ​របស់​ប្រជាន​ជន​កាន់​តែលើក​​កម្ពស់ ដូច្នេះ​បណ្តា​សហគ្រាស​ផលិតស្បែក​ជើង​ក៏​វិនិយោគ​លើការអភិវឌ្ឍន៍​៖ ប្រព័ន្ធ​ហាងលក់ ផ្សារទំនើប​លក់​​ស្បែក​ជើង កាបូប​​ទាន់​សម័យ​​និង​ឆើត​ឆាយ … សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​កាន់​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​នៃទីផ្សារ​ក្នុង​ស្រុក។

តាម​សមាគមន៍​ស្បែកជើង កាបូប​​វៀតណាម  (Lefaso)  នាឆ្នាំ២០១៥​ បរិមាណ​ស្បែក​ជើង​នាំ​ចេញ​ស្បែក​ជើង​ស្ទើរតែកើន​ឡើង​នៅ​បណ្តា​ទីផ្សារ។ ក្នុងនោះ​ ​ប្រទេសអាមេរិក​គឺជាទីផ្សាដែល​មាន​កំរិត​​នាំចេញកើន​ឡើងបំផុតស្មើ​ ៤៣%​ នៃតំលៃ​ពាណិជ្ជកម្ម​នាចេញទទួលបាន ៥១ ពាន់លាន​ដុល្លារអាមេរិក កើន​ឡើង​ ៥០% បើ​សិន​ជា​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៤ នៅទីផ្សារ EU ទទួល​បាន ៤៤ ពាន់​លាន​ដុល្លារអាមេរិក កើន​ឡើង ២០% ស្មើនឹងជាង ៣០% នៃ​តំលៃ​ពាណិជ្ជកម្ម​​នាំ​ចេញ បន្ទាប់​នោះ​គឺ​ទីផ្សារ​ជប៉ុន ទីផ្សារ​ចិន..

មុន​នោះ EU​ គឺ​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​មួយ​របស់​ស្បែក​ជើង​វៀតណាម ប៉ុន្តែ​រហូត​ដល់​ឆ្នាំ២០១៥ ប្រទេសអាមេរិក​បាន​​ដណ្តើម​លំដាប់​លេខ​ ១ ដែល​មាន​តំលៃ​ពាណិជ្ជកម្ម​នាំ​ចេញ​ទទួល​បាន​ជាង​ ៥ ពាន់​លាន​ដុល្លារអាមេរិក ក្នុង​ឆមាសទី​មួយ​នាឆ្នាំ ២០១៦ ទទួល​បាន ៩១៨ លាន​ដុល្លារអាមេរិក កើន ១២%​ បើសិន​ជា​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន។ ប្រកាស​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ អាមេរិក​បាន​ក្លាយទៅ​ជា​ទីផ្សារ​ល្អ​ប្រសើរ​ ជាពិសេស​ ​ក្រោយពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេសទាំង​ពីរ​បាន​លើកកម្ពស់​ ទំនាក់ទំនង​ដៃគូ​លើ​គ្រប់​វិស័យ។


នាបច្ចុប្បន្ននេះ ផលិតផលស្បែកជើងដែលមានគុណភាបខ្ពស់របស់វៀតណាមត្រូវបាននាំចេញទៅកាន់
៥០ ប្រទេសនិងតំបន់លើពិភពលោក។ រូបថត៖ ដាំងគីមភឿង


ផលិតផលខ្សែក្រវាត់ដែលមានគុណភាពខ្ពស់របស់វៀតណាម ត្រូវបានអតិថជនពេញចិត្ត។
រូបថត៖ ដាំងគីមភឿង


ផលិតផលស្បែកជើងវៀតណាមត្រូវបានដាក់តាំងលក់ក្នុងការតាំងពិព័រណ៍អន្តរជាតិអំពីស្បែក
ស្បែកជើងនិងផលិតផលដែលធ្វើពីស្បែក។ រូបថត៖ ដាំងគីមភឿង

នាពេល​ថ្មីៗ​មកនេះ តាម​ការ​ស្រាវជ្រាវរបស់​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ​ស្បែកជើង​វៀតណាម​បាន​ឲ្យ​ដឹង​ថា៖ សមាគមន៍​លក់​រាយ​ស្បែក​ជើង​​ប្រទេសអាមេរិក​បាន​សន្និដ្ឋានថា៖ សក្តានុពល​​ប្រកួត​ប្រជែង​​​នាំចេញ​របស់​ផ្នែកផលិត​ស្បែក​ជើង​​វៀតណាម​​​វិជ្ជមាន​ណាស់​ ដោយ​សារ​​​ស្ថេរភាព​មកពី​សេដ្ឋកិច្ច រូបិយប័ណ្ណ នយោបាយ​និង​សង្គម ប្រភព​​ធនធាន​មនុស្សជា​សម្បូរ៍ ​ប្រាក់​ខែ​ទាប ប៉ុន្តែ​មាន​ជំនាញ ហើយ​ប្រទេស​​វៀតណាម​កំពុងស្ថិតក្នុង​សម័យកាលបរិមាណប្រជាជន​មាស ពលករ​​មាន​អាយុតិច​ជាង​ ២៥ ឆ្នាំ ស្មើ ៤២,១% នៃ​បរិមាណ​ពលករ។

ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ទី​ផ្សារ​នាំចេញ​ស្បែកជើង​របស់​វៀតណា​កាន់​តែ​បើ​ក​ទូលាយ​ចាប់​ពី​ទីផ្សារ​ប្រពៃណីទៅ​​កាន់ទីផ្សារ​ថ្មី ដែល​មាន​សក្តានុពល​ជា​ច្រើន ជាពិសេស​​បណ្តា​ប្រទេស​​ស្ថិត​ក្នុង​​ក្រុម​សមាគមន៍កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីភាព ​(FTA)  ជំនាន់​ថ្មី ​ដូចជា EU និង​កិច្ចព្រម​ព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រប៉ាស៊ី​ហ្វិក​ (TPP)។

 

ត្រៀមខ្លូនដើម្បីចូលរួមក្នុងការលេងល្បែងធំមួយ

​ទិស​ដៅ​នា​ឆ្នាំ២០៣០ តំលៃ​ពាណិជ្ជកម្ម​នាំចេញ​​ស្បែកជើង​របស់​ប្រទេសវៀតណាម​នឹង​កើន​ឡើង ៥៤ ពាន់​លាន​ដុល្លារអាមេរិក។ ដើម្បីទទួល​ទិសដៅ​នេះ ផ្នែក​ផលិត​ស្បែកជើង​វៀតណាមត្រូវ​បានដាស់​តឿន​នូវការ​ឆ្លៀត​យក​ផលប្រយោជន៍ជា អតិបរមាណ​ពីបណ្តា​ FTA ជំនាន់​ថ្មី​ ដែល​វៀតណាម​បានចរចារ​និង​ត្រៀម​​ខ្លួន​ ដើម្បីចុះហត្ថលេខា​។

តាម​លោកស្រី ផាន​ធីថាញ់​ស្វឹន (Phan Thi Thanh Xuan) អគ្គលេខា​ Lefas ផ្នែកផលិត​ស្បែកជើង​​នឹង​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ នៅ​ពេល​​​ប្រទេសវៀតណាម​​ចូល​រួម​ក្នុង​បណ្តា​ FTA នេះ។ ឧទាហណ៍​ នៅ​ទីផ្សារ​អាមេរិក នៅ​ពេល​មិនទាន់​ចូលរួម TPP ការ​នាំ​ចេញ​ស្បែកជើង​​ទៅកាន់​ទីផ្សារ​នេះ​បាន​កើនឡើង ៥០% ស្មើ​នឹង ៨,២ នៃ​ទីផ្សារ។ បើសិន​ជា​បណ្តា FTA មាន​សពុលភាព ពន្ធ​ថយចុះ​​ ០%  ដែល​បើក​ឱកាស​ធំ​សំរាប់​ផ្នែក​ផលិតស្បែកជើង​នៅ​ទីផ្សារ​អាមេរិក។ ចំពោះ​ទីផ្សារ​ EU ប្រទេសយើង​ស្មើនឹង ១១%នៃទីផ្សារ បើសិន​ មាន​សុពលភាព ដែល​នឹងបង្កើន​ការ​នាំ​ចេញ​ទៅកាន់​ទីផ្សារ​នេះ​កាន់​តែ​ខ្ពស់​ផង។


នៅទីក្រុងហូជីមិញ ជាច្រើនឆ្នាំកន្លងមកនេះ បណ្តាសហគ្រាសបានវិនិយោគក្នុងការចិញ្ចឹម
ពស់ថ្លាន់ ដើម្បីយកស្បែកបំរើផ្នែកស្បែកជើង។ រូបថត៖ ត្រុងជីញ


ចិញ្ចឹមសត្វក្រពើដើម្បីបង្កើតវត្ថុធាតុដើមគុណភាពខ្ពស់ឲ្យផ្នែកស្បែកជើងវៀតណាម។
រូបថត៖ ដាំងគីមភឿង


ផលិតផលធ្វើពីស្បែកសត្វក្រពើរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសត្វក្រពើហ័រកា (Hoa Ca)។
រូបថត៖ ដាំងគីមភឿង


បណ្តាផលិតផលធ្វើពីស្បែកសត្វពស់ថ្លាន់របស់កក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសត្វក្រពើហ័រកា (Hoa Ca)។
រូបថត៖ ត្រុងជីញ


អំបោះដេរស្បែកជើងរបស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគថាយប៊ិញ (Thai Binh)
(TBS Group)។ រូបថត៖ ដាំងគីមភឿង


អតិថិជនបរទេសស្វែងយល់វត្ថុធាតុដើមស្បែកដែលបំរើផ្នែកស្បែកជើងនៅការតាំងពិព័រណ៍អំពីស្បែក
ស្បែកជើងនិងផលិតផលធ្វើពីស្បែក នៅប្រទេសវៀតណាម។ រូបថត៖ ដាំងគីមភឿង

នា​សព្វ​ថ្ងៃនេះ ដើម្បី​ត្រៀម​​ខ្លូនសំរាប់​ការចូលដំណើរការជាមួយ​ FTA ជំនាន់​ថ្មី បណ្តា​សហគ្រាស​បាន​សកម្ម​យក​ព័ត៌មាន​ថ្មីបំផុត​អំពី FTA​ ​ប្រែប្រួល​រចនាសម្ព័ន្ធផលិតកម្ម បណ្តុះ​បណ្តាល​ប្រភព​ធនធាន​មនុស្ស​ ដែល​មាន​គុណភាព​ខ្ពស់ ស្វែង​រកប្រាក់​កម្ចីពិសេស ។

នៅ​ទីក្រុង​ហូជីមិញ “មជ្ឈមណ្ឌល”​របស់​​ផ្នែក​ស្បែកជើង​វៀតណាម សហគ្រាសធំៗ​ ជា​ច្រើន​ដូចជា៖ Biti’s, Bita’s Vina ស្បែកជើង ស្បែកជើង​ថាយ​ប៊ិញ (Thai Binh) ស្បែកជើង​សាយ​ហ្គន (Sai Gon) ស្បែក​ជើង​យ៉ា​ឌីញ (Gia Dinh) បាន​ត្រៀម​ខ្លូន​សំរាប់​ការ​ចូលរួម​ក្នុង​ទីធ្លា​លេង​ល្បែង​នេះ។

ជាគំរូ​​គឺក្រុមហ៊ុន Biti’s ពាណិជ្ជៈសញ្ញា​​​​មួយ​ ដែល​មាន​លក្ខណៈ​ជាតិ​ បាន​កំណត់​យ៉ាង​ចាស់​លាស់ទិសដៅ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ដំណើរ​ការ​ធ្វើសមាហរណកម្ម នេះ​គឺ​​​​ការយក​ផលិតផល​ស្បែក​ជើង​​វៀតណាម​ទៅ កាន់​គ្រប់ទីកន្លែង​លើពិភពលោក។ អាស្រ័យ​ហេតុ នេះ ផលិតផល​របស់​ក្រុមហ៊ុន Biti’s បាន​នាំចេញ​ទៅកាន់ ៤០ ប្រទេស​លើពិភពលោក ក្នុង​នោះ​មាន​ប្រទេស​ធំ​ៗដែល​មាន​​ផ្នែក​ស្បែកជើង​​អភិវឌ្ឍន៍ដូចជា៖ ប្រទេសអ៊ីតាលី ប្រទេស​អង់​គ្លេស ប្រទេស​អាមេរិក ប្រទេស​រុស្ស៊ី ប្រទេស​ជប៉ុន ប្រទេស​ម៉ិកស៊ិច...

Vina​ ស្បែកជើង​ក៏​គឺ​​ពាណិជ្ជៈសញ្ញា​ធំមួយ​នៅ​ប្រទេស​វៀតណាម ផលិតផលរបស់​ក្រុម​ហ៊ុន​នេះបានវត្តមាន​នៅ​ទីផ្សារ​ស្បែក​ជើង​ទីក្រុង​ហូជីមិញ​​មុន​គេ​ នា​បណ្តា​ឆ្នាំ​នៃ​ទសវត្សរ៍ ៩០ នៃ​សតវត្សរ៍មុន។ ជា​ធម្មតា​គឺ​​សហគ្រាស​របស់គ្រួសារ​​ ដែលប្រកប​មុខ​របរ​ផលិត​ស្បែក​ជើង​ប្រពៃណី  ហើយ Vina​ ស្បែកជើង​ជំរុញឲ្យមានការផ្លាស់​ប្តូរគំនិត​​ផលិត​​តាម​ទិស​ទំនើបយ៉ាង​ឆាប់​រហ័ស​ ដើម្បី​យក​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​ក្លាយទៅ​ជា​សមាជិក​របស់​បណ្តា​សមាគមន៍ស្បែកជើង​ល្បី​ឈ្មោះ​នៅ​ពិភពលោក​ដូចជា​ SATRA នៅ​ប្រទេស​អង់គ្លេស និង​ NSRA នៅ​ប្រទេសអាមេរិក។

​ខុស​នឹង​បណ្តា​សហគ្រាស​ផលិត​ស្បែកជើង​ លោក​តុន​ថិត​ហ៊ឹង (Ton That Hung) ​នាយក​សហគ្រាស​សត្វ​ក្រពើហ័រ​កា (Hoa Ca) បាន​ជ្រើស​រើស​ការអភិវឌ្ឍន៍​ដោយ​ឡែក នេះ​គឺ​​ជា​ការ​ផលិត​បណ្តា​មុខ​ទំនិញ​សិប្បកម្ម​​មាន​គុណភាព​ខ្ពស់ ដែលធ្វើ​ពី​ស្បែក​សត្វ​ក្រពើ។ មុខ​ទំនិញ​នោះ​រួម​មាន៖ កាបូប​ ​លុយ ខ្សែ​ក្រវ៉ាត់ ខ្សែ​នាឡិកា កាបូបយួរ​ដៃ… ត្រូវ​ធ្វើ​ដោយ​ដៃ​និង​ល្អិតល្អន់ ​ប្រណិតថ្លៃថ្នូរមិន​ចាញ់​នឹង​បណ្តា​​មុខទំនិញ​មកពី​បណ្តា​ពាណិជ្ជៈសញ្ញា​​ល្បី​ឈ្មោះ​ផ្សេង​ៗ លើពិភពលោក ប៉ុន្តែ​តំលៃ​​សមរម្យ​ ដូច្នេះ​អាច​​ប្រកួត​ប្រជែង​​ទៀត​ផង​។​

ទោះ​បី​មាន​សក្តានុពល​និង​ឱកាស​​ជា​ច្រើន​ក៏ដោយ ប៉ុន្តែ​ផ្នែក​ស្បែក​ជើង​វៀតណាម​ក៏​​ប្រឈម​នឹង​ឧបសគ្គ​​មិន​តូចទេ នៅ​ពេល​ប្រទេស​យើង​ចូល​រួម​ក្នុងទីធ្លា​លេង​ល្បែង​ធំនេះ។ ដូច្នេះ តាម​ ផ្នែក​ផលិត​ស្បែកជើង​វៀតណាម​​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​​​​ក្នុង​ការ​បង្កើន​អត្រា​​ប្រើប្រាស់​វត្ថុធាតុ​ដើម​​ក្នុងស្រុក​ឡើងដល់ ៦០% ដើម្បី​ឆ្លើយ​តប​នឹង​បទបញ្ញត្តិ​ប្រភពដើម​ចំពោះ​ FTA ដែល​បាន​ចុះ​ហត្ថលេខា​ហើយ ចាប់​ពី​នោះ អាច​កាត់​បន្ថយ​​​ប្រាក់​ចំណេញ​នៃ​ការ​ដឹក​ជញ្ជូន​និង​បង្កើន​​ម្ចាស់​ការ​​របស់​សហគ្រាស​វៀតណាម។


អតិថិជនបរទេសស្វែងយល់នូវផលិតស្បែកជើងគុណភាពខ្ពស់របស់វៀតណាម។
រូបថត៖ ដាំងគីមភឿង


 ក្រុមហ៊ុន Biti’s គឺមួយក្នុងចំណោមបណ្តាពាណិជ្ជៈសញ្ញាល្បីឈ្មោះនៅប្រទេសវៀតណាម
នាសព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុននេះបានវត្តមាននៅប្រទេសជាច្រើនលើពិភពលោក។
រូបថត៖ ដាំងគីមភឿង


ហាងដាក់តាំងលក់និងឧទ្ទេសនាមបណ្តាផលិតផលរបស់ក្រុមហ៊ុនស្បែកជើងថាយប៊ិញ (Thai Binh)
នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Vincom នៅទីក្រុងហូជីមិញ។ រូបថត៖ ដាំងគីមភឿង


អតិថិជនបរទេសស្វែងយល់ផលិតផលកាបូបស្ពាយនិងកាបូបលុយ ដែលធ្វើពីស្បែកសត្វក្រពើ
របស់ក្រុមហ៊ុនសត្វក្រពើហ័រកា (Hoa Ca)។ រូបថត៖ ដាំងគីមភឿង

អំពី​ចក្ខុវិស័យ​ក្នុង​រយៈពេល​​យូរ​អង្វែង​និង​ចីរភាព លោក​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម​ ហូ​ធីគីម​ធម៌ (Ho Thi Kim Thoa) អះអាង ក្នុង​ការ​រៀបចំអភិវឌ្ឍន៍​សកល ផ្នែក​ផលិត​ស្បែកជើង​បាន​កសាង​តំបន់​និង​មណ្ឌល​ឧស្សហកម្មផលិត​វត្ថុធាតុដើមនិង​ដោះស្រាយ​បញ្ហា​បរិស្ថាន​ប្រមូលគ្នាមួយ​ចំនួន ដើម្បីអំពាវ នាវ​​​វិនិយោគិន។ ក្រៅពីនេះ ផ្នែក​ផលិត​ស្បែកជើង​​ក៏​នឹង​កសាង​ថ្មី​និង​អភិវឌ្ឍន៍​បណ្តា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធាន​មនុស្ស មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ម៉ូដ​សំលៀកបំពាក់​ក្នុង​និង​ក្រៅ​ស្រុក។

យើង​អាច​និយាយ​ថា រហូត​ដល់​នា​បច្ចុប្បន្ននេះ ផ្នែក​ផលិត​ស្បែកជើង​វៀតណាម​បាន​មាន​ជំហ៊ាន​ត្រៀមខ្លួនជា​មូលដ្ឋាន ដើម្បី​​ចូលរួម​ក្នុង​ការ​លេង​ល្បែង​ធំ​នេះសំដៅ​បង្កើតការ​ទម្លុះភាពទាល់ច្រកដ៏ធំ ក្នុងនោះ​ទិសដៅ​នូវ​តំលៃពាណិជ្ជកម្ម​នាំចេញ​ទទួល​បាន ៥៤ ពាន់លាន​ដុល្លារអមេរិក ​នា​ឆ្នាំ២០៣០​ ខាង​មុខឆាប់ៗនេះ./.



តាម​តួលេខរបស់ Lefaso វៀតណាម​ស្ថិត​ក្នុង​ ៤ ប្រទេស​ ដែល​ផលិត​ស្បែកជើង​ធំបំផុត​នៅលើពិភពលោក ក្រោយ​ប្រទេស​ចិន ឥណ្ឌានិង​ប្រទេសប្រេស៊ីល ថែមទាំង​ប្រទេស​វៀតណាម​គឺ​ប្រទេស​នាំចេញច្រើន​ឈរ​លំដាប់លេខ ៣ លើពិភពលោក ឈរ​ក្រោយ​ប្រទេស​ចិន និងប្រទេសអ៊ីតាលី។ ផលិតផល​ស្បែកជើង​របស់​ប្រទេសវៀតណាម​បាន​នាំចេញ​ទៅកាន់​ជាង ​៥០ ប្រទេស​និង​តំបន់​ផ្សេងៗ។ នៅ​ប្រទេស​អាមេរិកនិង​ប្រទេសជប៉ុន ស្បែកជើងវៀតណាម​បន្ត​បង្កើន​បរិមាណ​នៅ​ទីផ្សារ​និង​ឈរ​លំដាប់​លេខ​ពីរ​ ក្រោយ​ប្រទេសចិន។

 

អត្ថបទ៖ ង្វៀ​ន​វូ​ថាញ់ដាត រូបថត៖ ដាំង​គីមភឿង​និង​ត្រុង​ជីញ

 

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top