• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសន្និសីទគណៈកម្មាធិការទទួលបន្ទុកបញ្ហាសភារបស់សម្ព័ន្ធភាពសភានៃសហគមន៍​ប្រើប្រាស់ភាសាបារាំង


បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ សន្និសីទគណៈកម្មាធិការ ទទួលប​ន្ទុក​បញ្ហាសភា​ របស់​សម្ព័ន្ធភាពសភា ក្នុង​សហគមន៍ប្រើប្រាស់ភាសាបារាំង បាន​ប្រារព្ធ​ឡើង​នៅទី​ក្រុង​ហូជីមិញ ប៉ែកខាងត្បូង​វៀតណាម។ ថ្លែង​មតិប្រារព្ធ​​សន្និសីទ អនុប្រធាន​​រដ្ឋសភា​វៀ​ត​ណាម លោក Phung Quoc Hien បាន​វាយ​តំលៃខ្ពស់​ ចំពោះ​​តួនាទី​របស់​​សម្ព័ន្ធភាពសភា នៃសហគមន៍ប្រើប្រាស់ ភាសាបារាំង (APF) ជាមួយ​នឹង​គោលដៅ​ជំរុញ និង​ការពារ​ប្រជាធិបតេយ្យ​ ​នីតិរដ្ឋ គោរពសិទ្ធិ​​មនុស្ស រក្សា​​និង​​អភិវឌ្ឍន៍​លក្ខ​ណៈ​ សម្បូរបែ​បខាងវប្បធម៌។ លោក Phung Quoc Hien អះ​អាង​នូវគោល​មាគ៌ា កិច្ចការ​បរទេស​មុនក៏ដោយជាក្រោយ របស់​វៀត​ណាម​នោះ គឺឯករាជ្យ ម្ចាស់​ការ​​សន្តិភាព​​សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍ ម្ចាស់​ការ​និង​សកម្ម​ធ្វើស​មាហរណ​កម្ម​អន្តរជាតិ ជា​មិត្តជាដៃ​​គូគួរឲ្យ ជឿទុ​ក​​ចិត្ត​និង​ជាសមាជិក​មាន​ការ ទទួលខុសត្រូវរបស់​សហ​គមន៍​អន្តរជាតិ។
 
​ក្នុងអំឡុងថ្ងៃទី​២៤ និងថ្ងៃទី២៥ ខែមិនា ​ក្នុង​ក្របខ័ណ្ឌសន្និសីទនឹង​ប្រព្រឹត្ត​ទៅ​​សម័យ ពិភាក្សា​ក្រោម​ប្រធាន​បទ​សំខាន់​ៗដូច​ជា៖ វាយតំលៃ​ចំពោះការ​អនុវត្ត​ក្រប​ខ័ណ្ឌ យុទ្ធសាស្ត្រ APF ក្នុង​ដំណាក់កាល ២០១៣-២០១៧ និង​​កម្ម​វិធីសហ​ប្រតិបតិ្តការ សម្ព័ន្ធភាពសភាដំណា​ក់កាល ២០១៧-២​០១៨​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top