• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ពិធីបដិសណ្ឋារកិច្ច​​ប្រធានាធិបតីអ៊ីស្រាអ៊ែល លោក Reuven Ruvi Rivlin ​មក​បំពេញ​ទស្សនកិច្ច នៅ​វៀត​ណាម​ បានប្រព្រឹត្តទៅ​ដ៏មហោឡារឹក នាថ្ងៃទី​២០ ខែមិនា ឆ្នាំ២០១៧​ នៅទីក្រុង​ហាណូយ។ បន្ទាប់​នោះ ​ប្រធាន​រដ្ឋ​ លោក Tran Dai Quang និង​ប្រធានាធិបតីអ៊ីស្រា​អ៊ែល លោក Reuven Ruvi Rivlin  បាន​ដំណើរ​ការចរចា​​ពិភាក្សា​អំពីវិធីសាស្ត្រជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី និង​បញ្ហា​មួយចំនួន ក្នុងតំបន់និង​អន្តរជាតិ​ដែល​ភាគី​​ទាំង​ពីរ​ ​យកចិត្តទុកដាក់ដូចគ្នា។

នៅទីនេះ ថ្នាក់ដឹកនាំទាំងពី​ររូប បានអះអាងនូវការប្តេជ្ញាចិត្ត​ជំរុញថែម​ទៀតទំនាក់​​ទំនង រវាង​​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​។ ប្រធានរដ្ឋ លោក Tran Dai Quang និង​ប្រធានា​ធិបតី​អ៊ី ​លោក Reuven Ruvi Rivlin  ​បានឯកភាពចាត់ទុកវិស័យសេដ្ឋកិច្ចជាមុខព្រួញ ​និង​នាំវិទ្យាសាស្ត្រ​​បច្ចេក​វិទ្យាក្លាយ​ទៅជាសរសរទ្រូង ក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឡើង​ដល់បី​ពាន់​​លានដុល្លារ​អាមេរិក ​ក្នុង​រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ 

​អំពីវិស័យនយោបាយ ភាគីទាំងពីរ បានឯកភាពបង្កើនជំនួបប្រាស្រ័យគ្រប់ជាន់​ថ្នាក់ ​ជំរុញទំ​នាក់​ទំនង​​សហ​ប្រតិ​បត្តិការ​​​ផ្ទាល់រ​វាង​បណ្ដា​តំបន់​ក្រសួង​​និ​ង​ស្ថាប័ន។
 
ភាគីទាំ​ងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត តំបន់មជ្ឈឹមបូពា៍ ក៏ដូច​ជាបញ្ហា​អន្តរជាតិ​ផ្សេងៗ​ទៀត​។ វៀត​​ណាម​​អះអាង​ជាថ្មីម្តង​ទៀតគោល​​ការណ៍ ដោះ​ស្រាយ​ជំលោះ​ដែលក្នុង​​នោះមាន​ជំ​លោះ​ នៅសមុទ្រ​ខាង​កើត ដោយ​​​​សន្តិវិធី គោរព​​​ច្បាប់​​អន្តរជាតិ។ ​
 
ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួម នោះ ប្រធានរដ្ឋ លោក Tran Dai Quang ​​បានអះអាងថា៖ “​លោក​ប្រធានា​ធិបតី ​និងខ្ញុំបានពិភាក្សា​អំពីគ្រប់​វិស័យ​ ក្នុង​ទំនាក់​ទំនង រវាង​ប្រទេស​ទាំ​ង​ពីរ និង​​ឯកភាព​អំពី​វិធី​សាស្ត្រ​​ទិស​​ដៅ​នានា​ជំរុញទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរកាន់​តែស៊ីជំរៅ​ជាក់​ស្ដែង និង​ប្រសិទ្ធភាព​។ យើង​ខ្ញុំសូ​ម​​ស្វាគមន៍​​​គណៈ​ប្រតិភូជាន់​ខ្ពស់​អ៊ីស្រាអែល​ រួមជាមួយ​សហគ្រាស​ជាង​៣០ បាន​អម​ដំណើរ​ទស្សនកិច្ចនៅ​វៀត​​ណាម អញ្ជើញចូលរួម​វេទិកា​សហគ្រាស​វៀតណាម -​ អ៊ីស្រាអែលនៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​។ សង្ឃឹម​ថាកិច្ច​​​សហប្រតិបត្តិការជាច្រើន នឹងបានដំណើការ​បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​លើកនេះ។”


អគ្គលេខាបក្ស លោក Nguyen Phu Trong និង ប្រធានាធិបតីអ៊ី ស្រាអ៊ែលលោក Reuven Ruvi Rivlin

រីឯ ​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា៖ “​យើង​ខ្ញុំ​មក​ទី​នេះ ដើម្បី​បង្កើត​ឡើង​គ្រឹះដ្ឋាន​សំខាន់​សំរាប់កិច្ច​សហប្រតិបត្តិ​ការ​ថ្មីលើគ្រប់​វិស័យ​ជាពិសេស គឺក្នុង​វិស័យ​កសិកម្ម​​បច្ចេក​វិទ្យាខ្ព​ស់​ អប់រំ ​សុខាភិបាល និង​សន្តិសុខ​។ យើង​​ខ្ញុំក៏មានគោល​បំណង​​​​សម្រេច​ការចរចា កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​សេរី និង​​បើកចេញ​​ឱកាសហ​ប្រតិបត្តិការថ្មី។” ក៏ក្នុង​ថ្ងៃ​នេះ​ដែរ អគ្គលេខា​បក្ស លោក Nguyen Phu Trong និង​នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc ក៏មានជំនួបសន្ទនាជាមួយ ​ប្រធានាធិប​តីអ៊ី​ស្រាអ៊ែល​ លោក ​Reuven Ruvi Rivlin ផងដែរ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top