ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីអះអាងថានឹងបង្កលក្ខណៈល្អបំផុតសំរាប់ FIFA Confederations Cup ២០១៧និង World Cup ២០១៨
ប្រធានាធិបតីលោក Vladimir Putin (ស្ដាំ) ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក Gianni Infantino
នៅកីឡាដ្ឋាន Krasnodar (រូបថត៖ Sputnik)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សង្កត់ធ្ងន់ថា ការងារ ត្រៀមរៀបចំឲ្យការប្រកួតកីឡាបាល់ទាត់ Confederations Cup ឆ្នាំ២០១៧ នាខែមិថុនា ខាងមុខនិងជុំផ្ដាច់ព្រ័ត្រ World Cup ២០១៨ នៅប្រទេសនេះកំពុងត្រូវបាន ដំណើរការយ៉ាងមមាញឹក។ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក Gianni Infantino ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី នោះ ប្រធានាធិបតីលោក Putin បានអះអាងថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងពេញ លេញចំពោះមុខតម្រូវការទាំងអស់របស់កីឡាករ អ្នកគាំទ្រនិងសមាសភាពផ្សេងៗ ទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម