• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលនិងលោកជំទាវបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន​កិច្ចថ្នាក់​រដ្ឋនៅ​វៀតណាម​


ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Ruvi Rivlin (ខាងស្ដាំ) និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖Nhan Sang/TTXVN)

នាយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ​២០១៧ ប្រធានាធិបតី​រដ្ឋ​អ៊ីស្រាអែល លោក Reuven ​Ruvi Rivlin និង​លោកជំទាវបាន​ចាកចេញ ពីទីក្រុងហាណូយ បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​វៀត​ណាម ចាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី​២៥ ខែមិនា ឆ្នាំ២០១៧។ នៅ​បណ្ដា​ជំនួប​ជាមួយថ្នាក់ដឹកនាំ​វៀ​តណា​ម ប្រធានាធិបតី លោក Reuven Rivlin និង​ថ្នាក់​ដឹក​នាំ​វៀតណាម​សុទ្ធតែ​អះអាង​នូវការ​ប្ដេជ្ញាចិត្ត​បង្កើន​ថែម​ទៀត ទំនាក់ទំនង​សហ​ប្រតិបត្តិការ​ នាពេលខាងមុខ ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ​បច្ចេកវិទ្យា។ ភាគីទាំង​ពីរជឿជាក់​ថា កិច្ច​សហប្រតិបតិ្តការ​ដ៏ស្អិត​រមួត រវាង​រដ្ឋាភិបាល​ទាំង​ពីរ សហគ្រាស​នៃប្រទេស​ទាំងពីរ នឹងនាំ​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាថែ​មទៀ​ត។ ភាគីទាំងពីរ​បានឯកភាព លើការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់​ទៅ៣​ពាន់​លាន​ដុល្លា​អាមេរិកនា ប៉ុន្មាន​ឆ្នាំខា​ងមុខ។
 
ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីលោក Reuven Ruvi Rivlin និង លោកជំទាវ​បាន​អញ្ជើញ​​ដាក់​កម្រងផ្កា នៅវិធានគោរពវិញ្ញាណក្ខ័ន្ទវីរៈ​យុទ្ធ​ជន​វៀត​ណាម ទៅគោរព​វិញ្ញាណក្ខ័ន្ទ​ប្រាង្គ​តម្កល់​សព​លោក​ប្រធាន​ហូជីមិញ ចូលរួមវេទិកាសហគ្រាសវៀតណាម-អ៊ីស្រាអែល និងសកម្មភាព​ផ្សេង​ជា​ច្រើន ទៀត​នៅ​រដ្ឋធានី​ហាណូយ ទីក្រុងហូជីមិញ និងខេត្តក្រុង​មួយចំនួន​​ទៀត​នៅ​វៀត​ណាម​​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top