• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីបេឡារុសអញ្ជើញជាអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស


 ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីបេឡារុសអញ្ជើញជាអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស 


នាព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ (តាមម៉ោងតំបន់) នៅទីក្រុង Minsk សាធារណះរដ្ឋ​បេឡារុស​ ប្រធានរដ្ឋ វៀតណាម លោក ​Tran Dai Quang និងប្រធានាធិបតី​បេឡារុស លោក Alexander Lukashenko បានអញ្ជើញ​ជាសហ​អធិបតី​ជំនួបសន្ទនា សេដ្ឋកិច្ចវៀតណាម-បេឡារុស។

ក្នុងក្របខ័ណ្ឌដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅបេឡារុស នាព្រឹកថ្ងៃ​ទី២៧ ខែ​មិថុនា (តាមម៉ោងតំបន់) នៅ ​ទីក្រុង​ Minsk សាធារណះរដ្ឋបេឡារុស ប្រធានរ​ដ្ឋវៀតណាម​ លោក Tran Dai Quang និងប្រធានា​ធិបតី​បេឡា​រុស​ លោក Alexander Lukashenko បានអញ្ជើញជាសហអធិបតីជំនួ​បសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡា​រុស​។ ថ្លែងមតិនៅទីនេះ ប្រ​ធានរដ្ឋ លោក Tran Dai Quang បានអោយដឹង​ថា៖ ​បេឡារុសជាដៃគូសំខាន់របស់​វៀត​ណាម ក្នុងសហគមន៍បណ្ដាប្រទេសជាតិ​ឯករាជ្យ វៀតណាម​ជានិច្ចកាលគោរព​និងមានគោល​បំណងប​ន្តថែ​រក្សា ពូនជ្រំ​អោយទំនាក់ទំនង​សហប្រតិបត្តិការនិរន្តរភាព ជាមួយបេឡារុស។ ពិសេស​ បេឡា​រុស ជាដៃគូអាទិ ភាពក្នុ​ងយុទ្ធសាស្ត្រកិច្ចការបរទេសរ​បស់​វៀត​ណាម ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​។ ប្រធានរដ្ឋ  លោក Tran Dai Qu​ang បានសង្កត់ធ្ងន់ថា៖

"​ក្នុងដំណើការ​នោះ សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ មិ​នគ្រាន់តែដើរ​តួនាទីស្នូលក្នុង​ដំណើការសហប្រតិ​​បត្តិការ​​សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង ដើរតួនាទីផ្តើ​មគំនិត បង្កើតកម្លាំងចលករថ្មី អំពីពាណិ​ជ្ជ កម្ម វិនិយោគ រួមចំណែកពង្រឹង​និងពង្រីក​ទំនាក់ទំនង​មិត្តភាព​ ប្រពៃណីរ វាងវៀត​ណាមនិង​បេឡារុ​សទៀតផ​ង។វៀ​ត ណាមអប​អរសាទរ ​និងមានគោល​បំណងទទួល បានចរន្តទុន​វិនិយោគ​ពីបេឡារុស​។ រដ្ឋវៀត​ណាម​ក៏លើកទឹក​ចិត្តសហគ្រាស​ក្នុងស្រុក ស្វែង​រកឱកាស​ កិច្ចសហប្រតិ​បត្តិការ​វិនិយោគ​នៅបេឡា​រុស ក្នុង​វិស័យផ្សេងៗ  ដូច ជា​៖ បច្ចេកវិទ្យាព័ត៌មាន ផ​លិតកម្មទំនិញប្រើប្រាស់​ ​ក​សិកម្ម…លៗ។”

​​ថ្លែងមតិនៅទីនេះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ​បានសង្កត់ធ្ង​ន់ថា៖បេឡារុស​ដាក់គោលដៅគឺយកទីផ្សារវៀត​ណាម ជាស្ពានចូលក្នុង​តំបន់អា​ស៊ីអាគ្នេយ៍ ហើយពី​នោះនាំផលិត​ផល សេវាកម្ម​ចូលក្នុង​ទីផ្សារបណ្ដា​ប្រទេសអាស៊ាន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top