• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ​ទៅសាក​សួរសុខទុក្ខ និង​ជូនពរ​បុណ្យតេត​កម្លាំង​ប្រដាប់​អាវុធ​យោធភូមិ​ភាគ​ទី​៩​


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅទី​ក្រុង Can Tho ប្រធានរដ្ឋវៀតណាម លោក​​ Tran Dai Quang និង​ក្រុមការងារមជ្ឈឹម​ បានអ​ញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ ត្រួត​ពិនិត្យ​ការងារ និង​ជូនពរបុណ្យតេតសម្រាប់​កម្មាភិបាល យុទ្ធជ​ន​កង​កម្លាំ​ង​​ប្រដាប់​អាវុធ​កង​យោធ​ភូមិ​​ភាគទី៩។ ​នៅទីនេះ លោក Tran Dai Quang បាន​ស្នើ​ឲ្យ​​កង​កម្លាំង​ប្រដាប់​អាវុធ​យោធភូមិភាគទី៩ បង្កើន​ការងារ​ស្រា​វ​ស្រាវ វាយ​​តម្លៃ និងព្យាករណ៍ នូវ​ស្ថានភាព​ស្មុគ​​ស្មាញ ​ដែលកើត​មាន​ឡើង​នៅ​កោះ​សមុទ្រ​ តំបន់ ព្រំដែន ជាពិសេស រកឃើញ​ឧបាយកល សកម្មភាព​ប្រឆាំង​រប​ស់​​កម្លាំង​​អមិត្ត​ជាបន្ទាន់ ដើម្បីម្ចាស់ការមាន​វិធាន​ការ​​ទប់​ទល់ សំដៅ​ការ​ពារ​រឹង​មាំ​ទឹក​ ដីរបស់​មាតុប្រទេស​។ លោក Tran Dai Quang ក៏​បាន​ស្នើឲ្យ​កង​កម្លាំង​យោធ​ភូមិ​ភាគទី៩ លើក​កំពស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ ការងារ​កិច្ច​ការ​​បរទេស​យោធា ជា​មួយ​កម្ពុជា​ឲ្យត្រឹមត្រូវ​ តាមគោល​មាគ៌ាកិច្ច​​ការ​បរទេស របស់​​បក្ស​និង​រដ្ឋ​វៀត​ណាម ជា​ពិសេស បង្កើនទំនាក់ទំនង​មិត្តភាព និងសាមគ្គីភាព​ ជាមួយ​កង​​កម្លាំង​យោធា​​និង ប្រជាជន​កម្ពុជា​សំដៅ​រួម​ចំណែក​សាងខ្សែ​​ព្រំដែន សន្តិភាព មិត្តភាព ស្ថិរភាព សហ​ប្រតិបត្តិការ​ និង​អភិវឌ្ឍន៍៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top