• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី


 ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី 

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ រូមទាំងគណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋ​វៀត​ណាមលោក Tran Dai Quang និងលោកជំទាវ រូមទាំង​គណៈប្រតិភូជាន់​ខ្ពស់វៀតណាម ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័​ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃ​ទី១ ខែកក្ដដា ឆ្នាំ២០១៧​។ នេះគឺជា​ដំណើរទស្សន​កិច្ចផ្លូវការ​នៅសហព័ន្ធ​រុស្ស៊ី​លើក​ដំបូង របស់ប្រ​ធានរដ្ឋ លោក Tran Dai Quang បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១២។ ដំណើរ​ទស្សនកិច្ចនេះបាន​អះអាងថាវៀតណាមគោរព​ និងមានបំណងសហប្រតិប​ត្តិការទ្វេភាគី ជា​មួយសហព័ន្ធរុស្ស៊ីដោយឥតឈប់ឈ​រ បង្កើតកម្លាំង​ចលករជំរុញទំនាក់ទំនងសហប្រតិ​បត្តិការលើគ្រ​ប់វិស័យ។ ព្រមទាំង បន្តអះ​អាង​គោល​នយោបាយ​ដោយឥតងាក​រេរបស់​វៀត​ណាម​គឺចាត់ទុក​សហព័ន្ធ​រុស្ស៊ី​ជាអាទិភាព​ចំបងក្នុ​ង​គោល​នយោបាយ​កិច្ចការ​បរទេស ហើយជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យនិងជឿទុកចិត្ត។

​​អញ្ជើញឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានធំៗរបស់រុស្ស៊ីគឺ TASS និង Sputnik មុន​ពេល​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវកា​រ នៅសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់​ធ្ងន់ថា​ទំនាក់ទំ​នងមិត្ត​ភាពជា​ប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិ​ស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ក្នុងដំណើរ​ទស្សនិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះ ប្រធា​នរដ្ឋវៀតណាមនឹងរួមជាមួយ ប្រធានាធិបតីរុស្ស៊ីលោក​ Vladimir Putin ថ្នាក់ដឹកនាំសហព័​ន្ធរុស្ស៊ីពិភាក្សា លើទំនាក់ទំនងទ្វេភាគី កំណត់ទិសដៅនិង​វិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ ជាពិសេសគឺការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាពនូវ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម សហ​ភាពសេដ្ឋកិច្ចអាស៊ី - អឺ​រ៉ុប (EAEU) ។ លោកសង្កត់​ធ្ងន់ថាវៀតណាម​នឹងខិត​ខំប្រឹង​ប្រែងដើ​ម្បី EAEU ពង្រីកកិច្ចសហប្រតិបត្តិការ ជា​មួយសហគមន៍អាស៊ាន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top