• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាម​ទទួល​ជួប​គណៈប្រតិភូ​គណៈកម្មាធិការ​យុវជន​គណៈ​បក្ស ​LDP ជប៉ុន​


 ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong (ខាងស្ដាំ)និងសមាជិកសភាជាន់ទាបលោក Keisuke Suzuki ​អគ្គលេខាធិការរងគណៈបក្សប្រជាធិបតេយ្យសេរីនិងជាប្រធានគណៈកម្មាធិការយុវជន LDP (រូបថត៖TTXVN)

នៅទីនេះ លោក Vo Van​ Thuong អះ​អាងថា បក្ស រដ្ឋ វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុកដាក់ពិសេស ដល់ទំនាក់​ទំនងជាមួយជប៉ុន ហើយកំណត់ថា ជប៉ុនជាដៃគូសំខាន់​ជួរមុខ និងយូរអង្វែងរបស់​វៀតណាម មាន​ បំណងរួម​ជាមួយជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិ​បតិ្តការថែ​មទៀត​ឲ្យសក្ដិសម ជាមួយ​សក្ដានុពល​នៃប្រទេសទាំង​២។

នារសៀលថ្ងៃទី២២​ ខែសីហា ឆ្នាំ​​២០១៧ នៅរដ្ឋធានីហាណូ​យ ​លោក Vo Van Thuon​g ប្រធាន​គណៈកម្មាធិការ​ឃោសនា​អប់រំមជ្ឈឹម​ បានទ​ទួលជួបសន្ទនា ជាមួយគណៈ​ប្រតិភូគណៈ​កម្មាធិការ​យុវជន​គណៈបក្ស​ប្រជាធិបតេយ្យ​​សេរី (LDP) របស់ជប៉ុន ដឹកនាំដោយសមាជិក​សភាជាន់ទាបលោក Keis​uke Suzuki អគ្គលេខាធិការ​រងគណៈបក្សប្រជាធិបតេយ្យសេរី និ​ងជាប្រធានគណៈកម្មាធិការ​យុវជន LDP ដែល​មកបំពេញ​ទស្សន​កិច្ច​ការងា​រនៅវៀតណាម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ សីហា​ ឆ្នាំ២០១៧​។ នៅទីនេះ ​លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ វៀតណាម​ជានិច្ចកាលយកចិត្តទុកដាក់ពិសេស​ដល់ទំនាក់ទំនង ជាមួយជប៉ុន ហើយ​កំណត់ថា ជប៉ុនជាដៃគូសំខាន់ជួ​រមុខនិងយូរអង្វែងរបស់​វៀត​ណាម​ មាន បំណងរួម​ជាមួយជប៉ុន​ជំរុញខ្លាំង​កិច្ចសហប្រតិបតិ្តការ​ថែមទៀត​ឲ្យសក្ដិសម ជាមួយសក្ដានុពលនៃប្រ​ទេសទាំង២​។
 
រីឯខ្លួនវិញ សមាជិក​សភាជាន់ទាប​លោក Keisuke Suzuki មានបំណងថា នាពេលខាងមុខ​ ភាគីទាំង២បន្តសហការគ្នា​ដើម្បីនាំទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ ​ដ៏ទូលំទូលាយ​រវាងជប៉ុន​និងវៀតណាម​អភិវឌ្ឍន៍ដោយ​និរន្តរភាព​និង​សមស្រប ជាមួយនឹងផលប្រយោជន៍របស់​ប្រជាជន នៃប្រទេសទាំង២៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top