• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc ដោយជប៉ុនវិនិយោគ


បើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc ដោយជប៉ុនវិនិយោគ

នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញចូលរួមពិធី​បើក​ការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc នៅខេត្ត Vinh Phuc ភាគខាងជើង​វៀត​ណាម​។ មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc មានផ្ទៃដី ២១៣ ហិកតា ជាបណ្ឌលឧស្សហកម្មទី ៣ របស់​ Sumitomo នៅវៀតណាម ហើយជាគម្រោងការណ៍ទី ២៦ ដោយវិនិយោគិនជប៉ុនបណ្ដាក់ទុននៅ Vinh Phuc។ មណ្ឌលឧស្សាហកម្មនេះ គ្រោងនឹងទាក់ទាញបានគម្រោងការណ៍វិនិយោគចំនួន ៧៩ ដោយមានទុនចុះ​បញ្ជីប្រមាណ ១,៥ ពាន់លានដូល្លារអាមេរិក ហើយបង្កើតការងារធ្វើសម្រាប់ពលករចំនួន ២៥ ពាន់នាក់ ក្នុង​​វិស័យឧស្សាហកម្មមិនបំពុលបរិស្ថាននិងបណ្ដាគម្រោងការណ៍មានបច្ចេកវិទ្យាខ្ពស់ដូចជា៖ ផលិតកម្មគ្រឿងម៉ាស៊ីន ផលិតកម្មគ្រឿងបន្លាស់រថយន្ត ម៉ូតូ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានស្នើឲ្យខេត្ត Vinh Phuc ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ ហើយជំរុញកំណែទម្រង់បែបបទរដ្ឋបាល បង្កើតបរិយាកាសងាយស្រួលសម្រាប់សហគ្រាស និងប្រជាពល​រដ្ឋវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងធ្វើអាជីវកម្ម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top