បុណ្យកឋិនទាន តាមទស្សនៈ របស់ព្រះពុទ្ធសាសនាផ្នែកខាងហិនយាន គឺជាកិច្ចការដែលពុទ្ធបរិស័ទថ្វាយប្រគេនចីវរ និងគ្រឿងបរិក្ខារគ្រប់ជំពូកចំពោះព្រះសង្ឃ ដើម្បីបង្ហាញពីភាពផ្សារភ្ជាប់ស្ថេរភាព។ ពិធីបុណ្យពិសេសនេះ ទើបតែបានប្រព្រឹត្តទៅក្នុងវត្តអារាមខ្មែរ នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម ទាក់ទាញពុទ្ធបរិស័ទគ្រប់តំបន់លើមាតុភូមិ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។
កឋិនទាន - តាមភាសាត្រៃបីដករបស់ព្រះពុទ្ធសាសនាផ្នែកខាងហិនយាន ប្រើសម្រាប់ការសិក្សាព្រះធម៌ មានន័យថាស្ថេរភាព រឹងមាំ។ ពុទ្ធបរិស័ទជនជាតិខ្មែរធ្វើបុណ្យកឋិនទាន នឹងទទួលបានអានិសង្សផលបុណ្យច្រើនអនេក អ្នកដែលទទួលត្រៃចីវរគឺព្រះសង្ឃ ព្រះអង្គទ្រង់អនុមោទនាទាន យកប្រើក្នុងដំណើរសាងព្រះផ្នួសសិក្សាព្រះធម៌។
ក្នុងប្រពៃណីវប្បធម៌ខ្មែរ ក្នុងមួយឆ្នាំ វត្តអារាមនីមួយៗនឹងប្រារព្ភ ធ្វើមហាពិធីបុណ្យកឋិនទានមួយលើក នៅថ្ងៃណាក៏បាន ក្នុងអំឡុង១ខែ (២៩ថ្ងៃ) ក្រោយពីបញ្ចប់រងចាំព្រះវស្សាបីខែ។ បុណ្យកឋិនទាននៃព្រះពុទ្ធសាសនាផ្នែកខាងហិនយានខ្មែរ បង្កើតដោយពុទ្ធបរិស័ទម្នាក់ជាអ្នកផ្តើមឡើង និងប្រកាសប្រាប់ជូនដល់ព្រះសង្ឃឲ្យដឹងនូវកាលវេលាធ្វើបុណ្យថ្វាយប្រគេនចីវរ។
ក្នុងបរិយាកាសបញ្ចប់រដូវកាន់ព្រះវស្សាឆ្នាំនេះ បុណ្យកឋិនទានទាក់ទាញមិនត្រឹនតែពុទ្ធបរិស័ទខ្មែរ ផ្នែកខាងហិនយាននៅតំបន់ភាគខាងត្បូង នៅទាំងមានពុទ្ធបរិស័ទនៅភាគខាងជើង ដែលមកពីតាមខេត្តដូចជា៖ ហាយ៉ាង (Ha Giang) ឡាវកាយ (Lao Cai) អៀនបាយ (Yen Bai) ណាមឌិញ (Nam Dinh)...។ល។ ក៏មកប្រជុំគ្នាក្នុងវត្តអារាមខ្មែរនៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម (ដុងមោ (Dong Mo) សើនតី (Son Tay) ហាណូយ)។
មុនពេលចាប់ផ្តើមពិធីបុណ្យ ពុទ្ធបរិស័ទធ្វើដំណើរដង្ហែប្រទិក្សិណបីជុំព្រះវិហារ ដោយទូលត្រៃចីវរ និងគ្រឿងបរិក្ខារដូចជា៖ ថ្នាំព្យាបាលជម្ងឺ ផ្លែឈើ..។ល។ ក្រោយមក ពិធីកឋិនទានបានអនុវត្តយ៉ាងអ៊ឹកធឹក នៅក្នុងព្រះវិហារ។ ព្រះសង្ឃមួយអង្គតំណាងឲ្យសង្ឃក្នុងវត្ត សម្តែងព្រះធម៌ទេសនាបរិយាយ អំពីអត្ថន័យនៃបុណ្យកឋិនទាន និងសម្តែងព្រះធម៌ចម្រើនពរសិរិសួស្តី ដល់ក្រុមគ្រួសារពុទ្ធបរិស័ទទាំងឡាយ។