• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងដាស់តឿនបណ្ដាប្រទេសអារ៉ាប់លុបចោលបទដាក់ទណ្ឌកម្មទៅលើកាតា


 បារាំងដាស់តឿនបណ្ដាប្រទេសអារ៉ាប់លុបចោលបទដាក់ទណ្ឌកម្មទៅលើកាតា

រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Yves Le Drian បានជួប​ធ្វើ ការជា​មួយសមភាគី​កាតា  Sheikh Mohammed bin Abdulrahman al-Thani នាថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០១៧ នៅកាតា ក្នុងដំណើរទស្សន​កិច្ច​នៅ​តំបន់​ឈូងសមុទ្រ​ពែក្យ របស់រដ្ឋមន្ត្រីការបរទេសបារាំង​សំដៅបន្ធូស្រាលភាពតានតឹងរវាងកា​តានិង ប្រទេសអារ៉ាប់​ជិតខាងចំនួន​ ៤។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន​សារព័ត៌មានបន្ទាប់ ពីជំនួប​នេះ រដ្ឋមន្ត្រីការ​បរទេស​បារាំងបាន​លើកច្បាស់ថា៖ ​បារាំងដាស់តឿនការ លុបចោល​យ៉ាងឆាប់​រហ័របទ​ដាក់ទណ្ឌក្ម​ដែលកំពុង​ជះឥទ្ធិពលធ្ងន់​ធ្ងរទៅលើ​ប្រជាពលរដ្ឋ​ក្នុងតំបន់ ជាពិសេស បណ្ដាគ្រួសារដែលមានស​ញ្ញជាតិចំនួន ២ ឬ និស្សិត។ លោ​កបានឲ្យដឹងថែមទៀតថា៖ បារាំងកំពុងព្រួយ​បារម្ភដ៏ជ្រាល​ជ្រៅ អំពី ការកាត់ផ្តាច់ទំនាក់ទំ​នងការទូតរវាង​កាតានិង​ប្រទេសជិត​ខាងនានា​។ ប៉ា​រីសមាន គោល​បំណង​ជួយឧបត្ថម្ភ​ការខំប្រឹង​ប្រែង​សម្រប​សម្រួល ដែលប្រទេសកូវ៉ែតធ្វើជា អជ្ញាក​ណ្ដាលក្នុងវិបត្តិនៅឈូងស​មុទ្រពែក្យ។​ បារាំង​កំពុងពិភាក្សាជា​មួយភាគី​ ទាក់​នានាសំដៅស្វែងរក​ដំណោះស្រា​យមួ​យ ព្រមទាំង អំ​ពាវនាវ​ឲ្យការ​សន្ទនា និងការ​អត់ធ្មត់​រវាងភាគីពាក់​ព័ន្ធ ផ​ងដែរ។​ រីឯ​ខ្លួនវិញ រដ្ឋមន្ត្រីការ​បរទេសកាតា​ លោក al-Thani បា​នស្វាគម​ន៍​ការជួយ​ឧបត្ថម្ភ​បង្រួបបង្រួម​របស់បារាំង​សំដៅ ឆ្ពោះទៅការ​រកឃើញ​ដំណោះស្រាយមួយ​ដោយឈ​រ លើការ​សន្ទនា​ដែល​មាន ចរិ​តលក្ខណៈស្ថាបនា និងគោរពអធិប​តេយ្យភាព​ជា​តិ និងច្បាប់អន្តរជាតិ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top