ជាមួយជនជាតិថៃ (Thai) ដើម្បីធ្វើបានអាហារបាយក្រឡាន ប្រការដំបូងត្រូវជ្រើសរើសបំពង់ឫស្សីស្រស់ខ្ចី មានសម្បកក្រៅពណ៌ខៀវស្រងាត់ កាត់ជាកងប្រវែង៣០សង់ទីម៉ែត្រ គឺអាចប្រើប្រាស់បាន។ បន្ទាប់គឺជ្រើសរើសអង្ករដំណើប។ អង្ករសម្រាប់ដាំបាយក្រឡានជាប្រភេទដំណើបគ្រាប់មូល ចុងគ្រាប់អង្ករមានពណ៌ទឹកដោះគោ និងមានក្លិនក្រអូប។
អង្ករដំណើបលាងស្អាត និងត្រាំទុកពី៦-៨ម៉ោង ក្រោយមកដាក់ចូលទៅក្នុងបំពង់ឫស្សី រួចហើយចាក់ទឹកលិចប៉ប្រះលើមុខអង្ករដំណើប។
អង្ករដំណើបបានដាក់ទៅក្នុងបំពង់ឫស្សី។
បាយក្រឡានបានចម្អិនដោយភ្លើងចង្រ្កាន។
ក្រោយពេលបាយឆ្អិន ចិតសម្បកខាងក្រៅបំពង់ឫស្សីចោល។
អាហារបាយក្រឡាន។ |
កាលពីដើម បាយក្រឡានជាអាហារសម្រាប់ បងប្អូនជនជាតិថៃ (Thai) ធ្វើដំណើរចូលព្រៃយូរថ្ងៃ។ អ្នកដំណើរចូលព្រៃគ្រាន់តែយកអង្ករបន្តិចបន្តួចទៅតាម ចូលព្រៃកាប់បំពង់ឫស្សី ប្រើទឹកជ្រោះ និងស្វែងរកឱសដើម្បីចម្អិនបាយក្រឡាន។ បច្ចុប្បន្ន ក្នុងថ្ងៃបុណ្យវប្បធម៌ជនជាតិ ជនជាតិថៃ (Thai) តែងលើកការចម្អិនអាហារបាយក្រឡាន ដើម្បីឧទ្ទេសនាមនូវលក្ខណៈអាហារពិសេសផ្សារភ្ជាប់នឹងជាតិខ្លួន ជូនទៅដល់មិត្តភក្តិជិតឆ្ងាយបានដឹង...។ល។
“(សិប្បករ ណុងវ៉ាន់ញ៉ាយ (Nong Van Nhay) ជំនាញច្នៃចាប៉ីរបស់ជនជាតិថៃ (Thai) នៅឃុំមឿងស (Muong So) ស្រុកផុងធរ (Phong Tho) ខេត្តឡាយចូវ (Lai Chau)។”
|
ដំបូង លាងអង្ករឲ្យស្អាត ត្រាំទឹកប្រហែលពី ៦-៨ម៉ោង ស្រង់ចេញដាក់ឲ្យស្ងួតទឹក។ បន្ទាប់មកជនជាតិថៃ (Thai) ច្របល់អង្ករជាមួយខ្ញីបុកនិងអំបិល ហើយដាក់អង្ករចូលទៅក្នុងបំពង់ឫស្សី ដាក់ទឹកលិចប៉ប្រះអង្ករ។ ដើម្បីមានអាហារបាយក្រឡានឈ្ងុយឆ្ងាញ់ ជនជាតិថៃ (Thai) មិនដាក់អង្ករពេញមាត់បំពង់ទេ គឺដាក់ឲ្យនៅសល់ចន្លោះមួយកំណាត់ ដើម្បីនៅពេលបាយឆ្អិននឹងរីកពេញមាត់បំពង់។
ក្រោយមកប្រើស្លឹកចេកចុកជិតមាត់បំពង់ រួចដាក់លើភ្លើងចម្អិន។ ពេលចម្អិនត្រូវត្រឡប់ទៅវិញទៅមក ដើម្បីបាយឆ្អិនស្មើរ។ ពេលឃើញចំហុយទឹកផុសឡើងចេញពីមាត់បំពង់ មានក្លិនក្រអូប គឺបាយក្រឡានឆ្អិនហើយ។ ក្រោយមក ចិតសម្បកខាងក្រៅឲ្យស្តើង។ ពេលហូបបាយ បកសម្បកចេញ ហូបជាមួយអំបិលល្ងពិតជាឆ្ងាញ់ណាស់។
បាយក្រឡានជាអាហារមួយដ៏សាមញ្ញ ពិសេសនិងតែងបង្កភាពភ្ញាក់ផ្អើលជូនដល់អ្នកពិសារ។ អាហារបាយក្រឡានហាក់ដូចជាធម្មតា តាំងពីវត្ថុនិងរបៀបចម្អិន ប៉ុន្តែផ្ទុយទៅវិញ គឺជាសិល្បៈទាំងមូលមួយ គំនិតច្នៃមួយ របស់ជនជាតិតំបន់ខ្ពស់ បរិយាយអំពីភាពសម្រប់រវាងទឹក ភ្លើង និងបំពង់ឫស្សីខ្ចី៕
អនុវត្ត៖ ត្រឹនថាញយ៉ាង