• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

បរិយាកាសវៀតណាមសុទ្ធសាធនៅ Emeralda និញប៊ិញ

លាក់ខ្លួនក្បែរដងភ្នំ​កំបោរដ៏ធំ​សម្បើម របស់មណ្ឌលអភិរក្ស​ដីលិចទឹក​វឹន​ឡុង មណ្ឌល​សម្រាក​កំសាន្ត​គុណ​ភាព​ខ្ពស់ Emeralda ស្ថិតនៅឃុំ​យ៉ាវឹន ស្រុក​យ៉ា​វៀន (និញ​ប៊ិញ) ជា​ទីកន្លែង​បាន​ប្រៀប​ដូច​ជា​ ភូមិមួយនៃភាគខាងជើង ដោយមានបរិយាកាស​បរិសុទ្ធ​ត្រជាក់​គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី១៦​ហិក​តា ជាមួយ​១៧២​បន្ទប់​សម្រាក​ ដ៏ប្រណិតមាន​លក្ខណៈស្ថាបត្យ​កម្ម​វៀត​ណាម​សុទ្ធ​សាធ​។

បានកសាងនិងគ្រប់គ្រង​ដោយ Emeralda Management Group (EMG), Emereralda និញ​ប៊ិញ ជា​មណ្ឌល​សម្រាក​កំសាន្ត​សម្រេច​ស្តង់​ដាផ្កាយ​ប្រាំ​ធំបំផុត​នៅភាគ​ខាង​ជើង សព្វថ្ងៃមានចម្ងាយ​ពីទីក្រុង​ហាណូយ​ត្រឹម​តែ​៩០​នាទី បើក​បរ​តែ​ប៉ុណ្ណោះ។​

ចំណាប់អារម្មណ៍ចំ​ពោះភ្ញៀវ​ទេសចរណ៍​ ពេលបោះជំហានមកដល់មណ្ឌលសម្រាក​កំសាន្ត​គុណភាព​ខ្ពស់ Emereralda ជាបរិយាកាស​បរិសុទ្ធ​ត្រជាក់​មួយ ដែល​មានដាំ​ប្រភេទ​ដើម​ឈើជិត​ដិត ជាមួយ​ប្រជាជនវាល​ទំនាប​ភាគ​ខាង​ជើង ដូច​ជា៖ ដើមជ្រៃ ដើមខ្នុរ ដើមស្វាយការ ដើមត្របែក ផ្ការំយោល ដើមព្រះ​អន្លក់។ល។ ទន្ទឹម​នោះ មណ្ឌល​សម្រាក​កំសាន្ត​មានភូមិ​ចំនួន​ប្រាំបួន ដោយមានបន្ទប់​សម្រាកចំនួន១៧២​បន្ទប់ ដែល​បាន​រចនា​ប្រណិត​សង្ហារ ពោរ​ពេញដោយ​លក្ខណៈវៀត​ណាម​សុទ្ធសាធ គ្រឿងសម្ភារៈគ្រប់​ស្តង់ដា​អន្តរជាតិ​ផ្កាយ​ប្រាំ ប៉ុន្តែ​មាន​ឈ្មោះហៅ​យ៉ាង​ស្និទ្ធស្នាល​ដូច​ជា៖ ភូមិដើម​ស្លា ភូមិ​ខ្នុរ ភូមិដុង ភូមិដ័យ។ល។


មណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញស្ថិតនៅក្បែរមណ្ឌលអភិរក្សធម្មជាតិដីលិចទឹកវឹនឡុង។
រូបថត៖ ឯកសារ


បឹងទឹកធំក្នុងមណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញ។ រូបថត៖ តឹតសើន

មណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញបានរចនាដោយមានដាំដើមឈើបង្កើតបានបរិយាកាសបរិសុទ្ធនិងត្រជាក់។ រូបថត៖ ថុងថៀន

កង់គូរសម្រាប់បម្រើគ្រួសារជិះទស្សនានូវមណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញ។ រូបថត៖ តឹតសើន

ភ្ញៀវទេសចរណ៍អាចជ្រើសរើសអាងហែលទឹកដោយឡែកសម្រាប់គ្រួសារខ្លួន។ រូបថត៖ តឹនសើន

បរិយាកាសនៃបន្ទប់សម្រាកពីរជាន់ អាចប្រើប្រាស់សម្រាប់គ្រួសារដែលមានមនុស្សធំប្រាំនាក់។ រូបថត៖ តឹតសើន

បន្ទប់ពិសាអាហារព្រឹកឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរណ៍ពេលជួលបន្ទប់នៅទីនេះ។ រូបថត៖ ថុងថៀន

មកជាមួយមណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញ ភ្ញៀវទេសចរណ៍នឹងទទួលបានបរិយាកាសសុខសាន្តក្បែរកូនៗ។ រូបថត៖ ថុងថៀន

ថ្នាក់រៀនយុគៈនៅលំហរខាងក្រៅបានរៀបចំសម្រាប់បម្រើភ្ញៀវទេសចរណ៍។ រូបថត៖ តឹតសើន

អាងហែលទឹកនៅខាងក្រៅនៃមណ្ឌលសម្រាកកំសាន្ត Emeralda និញប៊ិញ។ រូបថត៖ ឯកសារ

មណ្ឌលសម្រាកកំសាន្ត Emeralda ភ្លឺផ្លេកក្នុងរាត្រីក្រោមប្រព័ន្ធពន្លឺតុបតែងយ៉ាងសមស្រប។ រូបថត៖ ឯកសារ Emeralda

ចំណុះសំខាន់នៃមណ្ឌល​សម្រាកកំសាន្តគុណភាពខ្ពស់ Emeralda ជាទេសភាពជន​បទ​ភូមិ​ភាគ​ខាង​ជើង​កាល​ពីបូរាណ បាន​បង្កើតសា​ឡើងវិញ​ដូចជាបឹង​ឈូក អណ្តូងទឹក ក្បឿង​ក្រហម​ស្រស់ បង្អួចឈើ​។ល។ បង្កើត​បាន​បរិយាកាស​បូរាណរណ្តំ​ចិត្ត។ Emeralda Resort និញប៊ិញបានភ្ញៀវ​ទេចរណ៍ជាច្រើន ហៅថាភូមិ​សុខ​សាន្ត ពីព្រោះ​ទីនេះ​មាន​ច្រក​ចូល​ខៀវ​ស្រស់ មានរានផ្ការំយោល​ប្រជែង​សម្រស់​គ្នា មានវាលស្រែ​សំឡឹង​ដាច់កន្ទុយ​ភ្នែក មាន​ហ្វូង​កុកស ព្យាយាម​មករក​ចំណីព្រឹក​ល្ងាច។

ពិសេស​ជាងនេះទៀត គឺមណ្ឌលសម្រាកកំសាន្ត​បានបញ្ជូលនូវ​លក្ខណៈពិសេស នៃស្ថាបត្យកម្ម គ្រឿង​សង្ហារឹ​ម​ដែល​មាន​គុណភាព​ខ្ពស់ តាមបែបភូមិភាគខាង​ជើង​ពីបូរាណ។ បន្ទប់នីមួយៗសុទ្ធតែមាន​សួនតូ​ចមួយ សម្រាប់​គយគន់​នូវទេសភាព​សួន​ជន​បទ។ មណ្ឌលសម្រាកកំសាន្តនៅ​មានអាងទឹក​ខាង​ក្រៅ មណ្ឌល Spa គុណ​ភាព​ខ្ពស់​ La Cochinchine Luxury Spa បន្ទប់ហាត់ gym ទីលានហ្គូល​មីនី ផ្សារជនបទ ក្លឹបយុវវ័យ។ល។ នាំមកនូវ​រដូវ​សម្រាក​កាយ​មិន​អាចណាភ្លេច​បាន សម្រាប់​គ្រួសារ​នីមួយៗ​។

បណ្តារមណីយដ្ឋាន​ល្បីឈ្មោះដូចជាត្រាងអាន តាមកុក-ប៊ិចដុង ព្រៃជាតិកុកផឿង ទីសក្ការៈ​បូជា​ផាត​យេម វត្ត​បាយ​​ឌិញ​។ល។ មានចម្ងាយពី Emeralda និញប៊ិញ ប្រហែល៣០​គីឡូម៉ែត្រ ដូច្នេះ​មណ្ឌល​សម្រាក​កំសាន្ត​នេះបាន​ភ្ញៀវ​ទេសចរណ៍ ក្នុងនិងក្រៅ​ប្រទេសជ្រើស​រើស ជាក​ន្លែង​សម្រាក​កាយក្នុង​ដំណើរ​ស្វែង​យល់​ដែន​ដីបូរាណ​និញ​ប៊ិញ​៕


Emeralda Resort និញប៊ិញ:
មណ្ឌល​​អភិរក្សវឹនឡុង ឃុំយ៉ាវឹន ស្រុកយ៉ាវៀន ខេត្តនិញប៊ិញ
ទូរសព្ទ: +84 303 658 333
Email: info@emeraldaresort.com
Website: www.emeraldaresort.com


អនុវត្ត៖ ក្លឹបអ្នកថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top