បទពិសោធន៍ជាមួយកង់ 25/03/2016 បទពិសោធន៍ទេសចរណ៍ដោយកង់ជាមធ្យោបាយ កំពុងជាសកម្មភាពទាក់ទាញយុវវ័យបំផុត។ ជាមួយរូបភាពទេសចរណ៍នេះ មិត្តយុវវ័យអាចហាត់ប្រាណបំប៉ន់សុខភាពផង មានពេលវេលាផ្សារភ្ជាប់ លេងសប្បាយ បទពិសោធន៍ធ្វើដំណើរស្វែងយល់របស់ខ្លួន។ នៅទីក្រុងហូជីមិញ ចលនាឲ្យជិះកម្សាន្តកង់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ រាប់សិបក្លិប ក្រុមបានបង្កើតនិងប្រព្រឹត្តទៅនូវសកម្មភាពផុសផុល ចម្លែកផ្សេងៗ។ ក្នុងនោះ មានក្លិប Jett Fun-Ride ដឹកនាំនិងបង្កើតដោយ Jett Cycles ជាក្លិបមួយក្នុងចំណោមក្លិបដែលសកម្មភាពវិជ្ជមានបំផុត។ តាមការជាក់ស្តែង Jett Cycles ជាពាណិជ្ជសញ្ញាកង់ បានបង្កើតឡើងដោយម្ចាស់កម្មសិទ្ធិ ជាសញ្ជាតិកាណាដា ជាមួយផ្នែកកែច្នៃនៅវៀតណាម។ ផលិតផលកង់ Jett បានផលិតផ្អែកលើមូលដ្ឋាននៃគុណភាពខ្ពស់ រួមជាមួយការធានានិងថែទាំល្អបំផុត ដូច្នេះទើបនាំមកឲ្យអ្នកប្រើប្រាស់នូវការពិសោធន៍ដ៏អស្ចារ្យជានិច្ច។ បងយី អ្នករៀបចំដំណើរពិសោធន៍របស់ Jett Cycles ឲ្យដឹងថា ក្លិប Jett Fun-Ride សម្រាប់មិត្តយុវវ័យដែលចូលចិត្តខាងកីឡាជិះកង់ ជួនកាលចំពោះមិត្តមិនទាន់មានជំនាញ និងចេះមិនទាន់ស្ទាត់ អំពីដំណើរដែលមានគ្រោះថ្នាក់ដោយជិះកង់។ លក្ខណៈចូលរួមដោយឥតគិតថ្លៃទាំងស្រុង គ្រាន់តែអ្នកលេងមកចំពេលនិងទីកន្លែងណាត់គ្នាហើយត្រៀមការធ្វើដំណើរនេះ។ ក្លិប Jett Fun-Ride ដឹកនាំដោយ Jett Cycles រៀបចំការពិសោធន៍ទាក់ទាញមិត្តយុវវ័យចូលចិត្តលេងកីឡាជិះកង់។ រូបថត៖ ឯកសារ ចូលរួមបទពិសោធន៍ទេសចរណ៍ដោយកង់សម្រាប់ឲ្យមិត្តយុវវ័យចូលចិត្តដំណើរដែលមានគ្រោះថ្នាក់។ រូបថត៖ ថុងហាយ បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយកង់កំពុងជាសកម្មភាពមួយទាក់ទាញអារម្មណ៍។ រូបថត៖ ឯកសារ មិនរុញរាលចំពោះអាកាសធាតុ មិត្តយុវវ័យនៅតែដើរគ្រប់ទីកន្លែងលើរាល់ដងផ្លូវជាមួយក្តីចំណូលចិត្តរបស់ខ្លួន។ រូបថត៖ ថុងហាយ បទពិសោធន៍ឆ្លងកាត់ថ្លុកទឹកតាមដងផ្លូវជនបទនាំមកនូវអារម្មណ៍រំភើបជូនអ្នកលេង។ រូបថត៖ ឯកសារ បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយជិះកង់ នាំមកនូវក្តីសប្បាយរីករាយក្រោយប៉ុន្មានម៉ោងធ្វើការងារតឹងតែង។ រូបថត៖ ឯកសារ កង់មួយគ្រឿងចូលរួមពិសោធន៍ភាពមាំមួន រឹងប៉ឹងដើម្បីឆ្លងកាត់រាល់ភូមិសាស្រ្ត។ រូបថត៖ ឯកសារ បណ្តាសមាជិកជួយគ្នាជួសជុលកង់ដែលត្រូវខូចតាមផ្លូវ។ រូបថត៖ ឯកសារ នាទីសម្រាកកាយតាមដងផ្លូវ។ រូបថត៖ ឯកសារ ក្រោយការធ្វើដំណើរផ្លូវឆ្ងាយ មិត្តយុវវ័យទទួលបានក្តីសប្បាយរីករាយពេលមកដល់គោលដៅ។ រូបថត៖ ឯកសារ ប្រការមូលដ្ឋានដែលចាំបាច់ឲ្យរាល់ការធ្វើដំណើររូមមាន៖ កង់មួយគ្រឿងធានាគុណភាព ទំហំសមជាមួយរូបរាងរបស់អ្នកលេង បង្កើតបានអារម្មណ៍ស្រួលក្នុងការធ្វើដំណើរ សំលៀកបំពាក់ការពារ មួកការពារសុវត្ថិភាព កញ្ចប់ដាក់គ្រឿងបន្លាស់ជួសជុលកង់, បំផុតគឺចំណូលចិត្តការផ្សងព្រេង។ ក្នុងការធ្វើដំណើរ ផ្នែកបច្ចេកទេសរបស់ក្លិបត្រៀមឧបត្ថម្ភជួយសមាជិកចូលរួម បើមានឧបសគ្គអ្វីមួយ។ ទីកន្លែងដែលធ្វើដំណើរទៅ គឺមណ្ឌលអេកូទេសចរណ៍ កេរដំណែលប្រវត្តិសាស្រ្តឬរម្មណីយដ្ឋាន។ល។ ការធ្វើដំណើរមានការសាកល្បងគ្រប់គ្រាន់ ដើម្បីហ្វឺកហាត់ ហើយក៏ជាការស្វែងយល់ចម្លែកសម្រាប់មិត្តយុវវ័យគ្រប់គ្នាទាំងអស់។ យើងខ្ញុំបានចូលរួមការធ្វើដំណើរ ពិសោធន៍ដោយការជិះកង់ ទៅដល់កឹនយើជាមួយក្លិប Jett Fun-Ride។ កឹនយើ ជាស្រុកជាយសមុទ្រតែមួយគត់នៅទិសឦសាន និងមានចម្ងាយថ្មើជើងពីមជ្ឈមណ្ឌល ទីក្រុងហូជីមិញប្រហែលជា៥០គីឡូម៉ែត្រ។ បទពិសោធន៍ជាមួយកឹនយើ មិត្តយុវវ័យនឹងបានស្វែងយល់ពីព្រៃទឹកប្រៃមួយ ដែលចម្រុះដោយប្រព័ន្ធព្រែកប្រឡាយប្រទាក់ប្រទាមគ្នា បង្កប់នៅប្រព័ន្ធជីវចម្រុះ យ៉ាងសម្បូរបែបជីវសាស្រ្តខ្ពស់ ដែលមានប្រភេទរុក្ខជាតិនិយមដុះ នៅតំបន់ជាយសមុទ្រវៀតណាម។ ចាប់ពីម៉ោង៥និង៣០នាទីព្រឹក មិត្តយុវវ័យបានចាប់ផ្តើមធ្វើដំណើរពីមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ ឆ្លងកាត់កណ្តាលទីក្រុងមកដល់ខណ្ឌ៤ ខណ្ឌ៧និងស្រុកញ៉ាបែ។ ដល់ម៉ោង៧ព្រឹក ក្រុមអ្នកជិះកង់មកដល់ចំណត់សាឡាងប៊ិញខាញ ដើម្បីឆ្លងទៅស្រុកកឹនយើ។ ចម្រុះតាមដងផ្លូវ មិត្តយុវវ័យមានម៉ោងសម្រាករួមប្រាស្រ័យ ពិភាក្សាពីបទពិសោធន៍ចូលរួមជិះកង់ពិសោធន៍ និងចំណេះដឹងពីកង់។ ទោះបីមេឃក្តៅបង្គួរបញ្ចាំងលើផ្លូវកាត់ព្រៃប្រមាណជា៤០គីឡូម៉ែត្រ ប៉ុន្តែយើងខ្ញុំមានអារម្មណ៍ថាមិត្តយុវវ័យ នៅតែអត់ធ្មត់ជិះកង់ ដូចជារបៀបហ្វឹកហាត់ស្មារតីមួយ។ ដោយសារហេតុនោះដងផ្លូវហាក់ដូចជាបម្រួញខ្លីបន្តិច ប្រហែលជាម៉ោងដប់ព្រឹក សមុទ្រកឹនយើ ជាគោលដៅទៅដល់បានលេចឡើងចំពោះមុខ។ នៅទីនេះ មិត្តយុវវ័យសម្រាកកាយ លេងសប្បាយ ថតរូបអនុស្សាវរីយ៍និងពិសាអាហារក្រោមខ្យល់សមុទ្រកឹនយើ។ល។ តាមបងយី ក្លិប Jett Fun-Ride ធ្លាប់បានរៀបចំនូវការពិសោធន៍ជាច្រើន ដែលមានចម្ងាយមួយលើកៗពី៣០ដល់៦០គីឡូម៉ែត្រដូចជា៖ ជិះកងជុំវិញមជ្ឈមណ្ឌលទីក្រុងហូជីមិញ ទស្សនាវត្តចូវធើយ (ខេត្តប៊ិញយឿង) ជ្រោះយ៉ាងឌៀន (ខេត្តដុងណាយ)។ល។ គម្រោងខាងមុខ ក្លិបនឹងរៀបចំការធ្វើដំណើរ ទៅឆ្ងាយជាង ទៅដល់ខេត្តចំណុះវាលទំនាបទន្លេមេគង្គ។ ឆ្លងតាមនោះមិត្តយុវវ័យអាចស្វែងយល់បន្ថែម សាកល្បង ជាមួយក្តីចំណូលចិត្តកង់របស់ខ្លួន នៅតាមតំបន់ ភូមិសាស្រ្តផ្សេងៗលើដងផ្លូវរបស់ប្រទេស៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ថុងហាយ និងឯកសារ

បទពិសោធន៍ទេសចរណ៍ដោយកង់ជាមធ្យោបាយ កំពុងជាសកម្មភាពទាក់ទាញយុវវ័យបំផុត។ ជាមួយរូបភាពទេសចរណ៍នេះ មិត្តយុវវ័យអាចហាត់ប្រាណបំប៉ន់សុខភាពផង មានពេលវេលាផ្សារភ្ជាប់ លេងសប្បាយ បទពិសោធន៍ធ្វើដំណើរស្វែងយល់របស់ខ្លួន។ នៅទីក្រុងហូជីមិញ ចលនាឲ្យជិះកម្សាន្តកង់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ រាប់សិបក្លិប ក្រុមបានបង្កើតនិងប្រព្រឹត្តទៅនូវសកម្មភាពផុសផុល ចម្លែកផ្សេងៗ។ ក្នុងនោះ មានក្លិប Jett Fun-Ride ដឹកនាំនិងបង្កើតដោយ Jett Cycles ជាក្លិបមួយក្នុងចំណោមក្លិបដែលសកម្មភាពវិជ្ជមានបំផុត។ តាមការជាក់ស្តែង Jett Cycles ជាពាណិជ្ជសញ្ញាកង់ បានបង្កើតឡើងដោយម្ចាស់កម្មសិទ្ធិ ជាសញ្ជាតិកាណាដា ជាមួយផ្នែកកែច្នៃនៅវៀតណាម។ ផលិតផលកង់ Jett បានផលិតផ្អែកលើមូលដ្ឋាននៃគុណភាពខ្ពស់ រួមជាមួយការធានានិងថែទាំល្អបំផុត ដូច្នេះទើបនាំមកឲ្យអ្នកប្រើប្រាស់នូវការពិសោធន៍ដ៏អស្ចារ្យជានិច្ច។ បងយី អ្នករៀបចំដំណើរពិសោធន៍របស់ Jett Cycles ឲ្យដឹងថា ក្លិប Jett Fun-Ride សម្រាប់មិត្តយុវវ័យដែលចូលចិត្តខាងកីឡាជិះកង់ ជួនកាលចំពោះមិត្តមិនទាន់មានជំនាញ និងចេះមិនទាន់ស្ទាត់ អំពីដំណើរដែលមានគ្រោះថ្នាក់ដោយជិះកង់។ លក្ខណៈចូលរួមដោយឥតគិតថ្លៃទាំងស្រុង គ្រាន់តែអ្នកលេងមកចំពេលនិងទីកន្លែងណាត់គ្នាហើយត្រៀមការធ្វើដំណើរនេះ។ ក្លិប Jett Fun-Ride ដឹកនាំដោយ Jett Cycles រៀបចំការពិសោធន៍ទាក់ទាញមិត្តយុវវ័យចូលចិត្តលេងកីឡាជិះកង់។ រូបថត៖ ឯកសារ ចូលរួមបទពិសោធន៍ទេសចរណ៍ដោយកង់សម្រាប់ឲ្យមិត្តយុវវ័យចូលចិត្តដំណើរដែលមានគ្រោះថ្នាក់។ រូបថត៖ ថុងហាយ បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយកង់កំពុងជាសកម្មភាពមួយទាក់ទាញអារម្មណ៍។ រូបថត៖ ឯកសារ មិនរុញរាលចំពោះអាកាសធាតុ មិត្តយុវវ័យនៅតែដើរគ្រប់ទីកន្លែងលើរាល់ដងផ្លូវជាមួយក្តីចំណូលចិត្តរបស់ខ្លួន។ រូបថត៖ ថុងហាយ បទពិសោធន៍ឆ្លងកាត់ថ្លុកទឹកតាមដងផ្លូវជនបទនាំមកនូវអារម្មណ៍រំភើបជូនអ្នកលេង។ រូបថត៖ ឯកសារ បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយជិះកង់ នាំមកនូវក្តីសប្បាយរីករាយក្រោយប៉ុន្មានម៉ោងធ្វើការងារតឹងតែង។ រូបថត៖ ឯកសារ កង់មួយគ្រឿងចូលរួមពិសោធន៍ភាពមាំមួន រឹងប៉ឹងដើម្បីឆ្លងកាត់រាល់ភូមិសាស្រ្ត។ រូបថត៖ ឯកសារ បណ្តាសមាជិកជួយគ្នាជួសជុលកង់ដែលត្រូវខូចតាមផ្លូវ។ រូបថត៖ ឯកសារ នាទីសម្រាកកាយតាមដងផ្លូវ។ រូបថត៖ ឯកសារ ក្រោយការធ្វើដំណើរផ្លូវឆ្ងាយ មិត្តយុវវ័យទទួលបានក្តីសប្បាយរីករាយពេលមកដល់គោលដៅ។ រូបថត៖ ឯកសារ ប្រការមូលដ្ឋានដែលចាំបាច់ឲ្យរាល់ការធ្វើដំណើររូមមាន៖ កង់មួយគ្រឿងធានាគុណភាព ទំហំសមជាមួយរូបរាងរបស់អ្នកលេង បង្កើតបានអារម្មណ៍ស្រួលក្នុងការធ្វើដំណើរ សំលៀកបំពាក់ការពារ មួកការពារសុវត្ថិភាព កញ្ចប់ដាក់គ្រឿងបន្លាស់ជួសជុលកង់, បំផុតគឺចំណូលចិត្តការផ្សងព្រេង។ ក្នុងការធ្វើដំណើរ ផ្នែកបច្ចេកទេសរបស់ក្លិបត្រៀមឧបត្ថម្ភជួយសមាជិកចូលរួម បើមានឧបសគ្គអ្វីមួយ។ ទីកន្លែងដែលធ្វើដំណើរទៅ គឺមណ្ឌលអេកូទេសចរណ៍ កេរដំណែលប្រវត្តិសាស្រ្តឬរម្មណីយដ្ឋាន។ល។ ការធ្វើដំណើរមានការសាកល្បងគ្រប់គ្រាន់ ដើម្បីហ្វឺកហាត់ ហើយក៏ជាការស្វែងយល់ចម្លែកសម្រាប់មិត្តយុវវ័យគ្រប់គ្នាទាំងអស់។ យើងខ្ញុំបានចូលរួមការធ្វើដំណើរ ពិសោធន៍ដោយការជិះកង់ ទៅដល់កឹនយើជាមួយក្លិប Jett Fun-Ride។ កឹនយើ ជាស្រុកជាយសមុទ្រតែមួយគត់នៅទិសឦសាន និងមានចម្ងាយថ្មើជើងពីមជ្ឈមណ្ឌល ទីក្រុងហូជីមិញប្រហែលជា៥០គីឡូម៉ែត្រ។ បទពិសោធន៍ជាមួយកឹនយើ មិត្តយុវវ័យនឹងបានស្វែងយល់ពីព្រៃទឹកប្រៃមួយ ដែលចម្រុះដោយប្រព័ន្ធព្រែកប្រឡាយប្រទាក់ប្រទាមគ្នា បង្កប់នៅប្រព័ន្ធជីវចម្រុះ យ៉ាងសម្បូរបែបជីវសាស្រ្តខ្ពស់ ដែលមានប្រភេទរុក្ខជាតិនិយមដុះ នៅតំបន់ជាយសមុទ្រវៀតណាម។ ចាប់ពីម៉ោង៥និង៣០នាទីព្រឹក មិត្តយុវវ័យបានចាប់ផ្តើមធ្វើដំណើរពីមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ ឆ្លងកាត់កណ្តាលទីក្រុងមកដល់ខណ្ឌ៤ ខណ្ឌ៧និងស្រុកញ៉ាបែ។ ដល់ម៉ោង៧ព្រឹក ក្រុមអ្នកជិះកង់មកដល់ចំណត់សាឡាងប៊ិញខាញ ដើម្បីឆ្លងទៅស្រុកកឹនយើ។ ចម្រុះតាមដងផ្លូវ មិត្តយុវវ័យមានម៉ោងសម្រាករួមប្រាស្រ័យ ពិភាក្សាពីបទពិសោធន៍ចូលរួមជិះកង់ពិសោធន៍ និងចំណេះដឹងពីកង់។ ទោះបីមេឃក្តៅបង្គួរបញ្ចាំងលើផ្លូវកាត់ព្រៃប្រមាណជា៤០គីឡូម៉ែត្រ ប៉ុន្តែយើងខ្ញុំមានអារម្មណ៍ថាមិត្តយុវវ័យ នៅតែអត់ធ្មត់ជិះកង់ ដូចជារបៀបហ្វឹកហាត់ស្មារតីមួយ។ ដោយសារហេតុនោះដងផ្លូវហាក់ដូចជាបម្រួញខ្លីបន្តិច ប្រហែលជាម៉ោងដប់ព្រឹក សមុទ្រកឹនយើ ជាគោលដៅទៅដល់បានលេចឡើងចំពោះមុខ។ នៅទីនេះ មិត្តយុវវ័យសម្រាកកាយ លេងសប្បាយ ថតរូបអនុស្សាវរីយ៍និងពិសាអាហារក្រោមខ្យល់សមុទ្រកឹនយើ។ល។ តាមបងយី ក្លិប Jett Fun-Ride ធ្លាប់បានរៀបចំនូវការពិសោធន៍ជាច្រើន ដែលមានចម្ងាយមួយលើកៗពី៣០ដល់៦០គីឡូម៉ែត្រដូចជា៖ ជិះកងជុំវិញមជ្ឈមណ្ឌលទីក្រុងហូជីមិញ ទស្សនាវត្តចូវធើយ (ខេត្តប៊ិញយឿង) ជ្រោះយ៉ាងឌៀន (ខេត្តដុងណាយ)។ល។ គម្រោងខាងមុខ ក្លិបនឹងរៀបចំការធ្វើដំណើរ ទៅឆ្ងាយជាង ទៅដល់ខេត្តចំណុះវាលទំនាបទន្លេមេគង្គ។ ឆ្លងតាមនោះមិត្តយុវវ័យអាចស្វែងយល់បន្ថែម សាកល្បង ជាមួយក្តីចំណូលចិត្តកង់របស់ខ្លួន នៅតាមតំបន់ ភូមិសាស្រ្តផ្សេងៗលើដងផ្លូវរបស់ប្រទេស៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ថុងហាយ និងឯកសារ
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត