បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ១២៧ទិវាកំណើតលោកប្រធានហូជីមិញ
នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសឥណ្ឌាបានប្រព្រឹត្តទៅពិធីមិទ្ទិញជាច្រើន រំលឹកខួបអនុស្សាវរីយ៍លើកទិ ១២៧ទីវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ -ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧)។ នាព្រឹកថ្ងៃទី១៩ ខែឧសភា នៅរដ្ឋ Telangana និង Andhra Pradesh, អង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌា(AIPSO) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានេះ។ នារសៀលថ្ងៃទី១៩ឧសភា នៅទីក្រុង Kolkata បែកខាងលិចរដ្ឋ Bengal គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម នៅតំបន់ប៉ែកខាងលិចរដ្ឋ Bengal (IVSC) ក៏បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ ដ៏មហោឡារឹកផងដែរ។
នៅបារាំង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ គណប្រតិភូតុលាការប្រជាំជនវៀតណាម ដឹកនាំដោយចៅក្រមតុលាការប្រជាជន លោក Truong Hoa Binh ដែលកំពុងបំពេញទស្សនកិច្ចនៅបារាំង និងរួមជាមួយស្ថានទូត វៀត ណាម ប្រចាំនៅបារាំង រៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានអះអាងថា៖
“ដំណើការធ្វើបដិវត្តន៍នៅតំបន់ជាច្រើនលើពិភពលោក ចាប់ពីច Marseille ដល់ទីក្រុងបារីស Montreuil, Tours, Le Havre...ក៏ដូចជានៅប្រទេសជាច្រើនទៀត បាននាំលោកប្រធានហូជីមិញ ក្លាយទៅជាយុទ្ធជនបដិវត្តន៍ឆ្នើម។ លោកប្រធានបានដឹកនាំបដិវត្តន៍វៀតណាម រំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងដំណាក់កាលអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន។
នៅរុស្ស៊ីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វិទ្យាស្ថានហូជីមិញនៅ Saint Petersburg បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ៖ “ ហូជីមិញនិង១០០ឆ្នាំបដិវត្តន៍ខែតុលានៅរុស្ស៊ី”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម