• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម(ថ្ងៃទី២៧កុម្ភះ)


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម(ថ្ងៃទី២៧កុម្ភះ)

នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង​ហូជីមិញ (ភាគ​ខាង​ត្បូង​វៀត​ណាម​) ប្រ​​ធាន​គណ​កម្មាធិការ​មជ្ឈឹម​ រណសិរ្សមាតុភូមិ​វៀតណាម លោក​ Nguyen Thien Nhan ​រួមជា​មួយ​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល​វៀត​ណាម បាន​អញ្ជើញ​​ទៅ​​បំពេញ​ការ​ងារ​ នៅមន្ទីរ​ពេទ្យ​ឯកទេស​វះកាត់​ឆ្អឹង​។ ថ្លែង​មតិ​នៅ​ទី​នេះ​ លោក Nguyen Thien Nhan ​បានអះអាងថា៖​
 
”យើង​ខ្ញុំគោរពបណ្ដាអ្នកមានទេពកោសល្យ សិលធម៌គ្រូពេទ្យរបស់ជួរ​វេជ្ជ​បណ្ឌិត​​នៅ   មន្ទីរ​ពេទ្យ​ឯកទេស​វះកាត់​ឆ្អឹង។ សូម​ប្រសិទ្ធិព​រ​អោយ​បណ្ដា​វេជ្ជ​បណ្ឌិត គ្រូពេទ្យ​បុគ្គលិក​ពង្រីក​ថែម​ទៀត​ប្រពៃណី របស់មន្ទីរពេទ្យ រួមចំណែក​ជំរុញ​ជីវភាពរស់នៅ របស់​ប្រជា​ជនបាន​ល្អថែម​ទៀត ផ្នែក​សុខាភិបាល​ទីក្រុង និង​​​របស់ប្រទេ​សជាតិកាន់តែ​អភិវឌ្ឍន៍ថែមទៀត។”
 
​​ក្នុង​ព្រឹកថ្ងៃដដែល​ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក​ Vo Van​  Thuong បាន​អញ្ជើញ​​ទៅ​សាក​សួរ​សុខ​ទុក្ខ និងអបអរសាទរ​កម្មាភិបាល ​បុគ្គលិក នៅ​​មន្ទីរ​ពេទ្យ Pasteur ទីក្រុង​ហូជីមិញ និង​គ្រួសារ​សាស្ត្រចារ្យ​​បណ្ឌិត​ វេជ្ជ​បណ្ឌិត លោកគ្រូ​ប្រជាជន Nguyen Dinh Hoi ជានាយក​​​ដំបូង​របស់​មហា​វិទ្យាល័យ​​​វេជ្ជសាស្ត្រ និង​ឱសថ​​ទីក្រុងហូជីមិញ។
 
​ក៏ក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ ទិវាគ្រូពេទ្យ​វៀត​ណាមនា​ព្រឹកថ្ងៃ​ទី២៥​ ខែ​​កុម្ភះ​ នៅខេត្ត Ninh Binh (ភាគខាង​ជើងវៀត​ណាម ) មន្ទីរ​សុខាភិបាល​ខេត្ត​ បានរួមសហការជាមួយសមាគមកាក​បាត​ក្រ​ហម រៀប​ចំ​ទិវាបុណ្យបរិច្ចាគ​ឈាមស្ម័គ្រ​ចិត្ត​ដោយ​មានការ​ចូលរួម របស់កម្មាភិបាល​មន្ត្រីរដ្ឋការ​ផ្នែកសុខាភិបាល​ជាង​២៥០​នាក់​។
 
ក្នុងពេលជាមួយគ្នានោះ បណ្ដាសកម្មភាព រំលឹកខួបអនុស្សាវរីយ៍លើកទី​៦២ទិ​វាគ្រូ​ពេទ្យ​វៀត​ណាម ក៏បាន​ប្រព្រឹត្ត​ទៅនៅខេ​ត្ត​ Vinh Long, Binh Duong, Binh Phuoc , និងខេត្ត Thai Nguyen ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top