• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី


 ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN)

នាថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ​២០១៧ នៅរដ្ឋធានីហា​ណូយ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តី​ ក្រសួងនគរ​បាល​វៀត​ណាម លោក To Lam បានអញ្ជើញជាអធិបតី​ពិធីទទួលបដិសណ្ឋាកិច្ច​និង ជំនួបចរចារ​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់ ក្រុមប្រឹក្សាសន្តិសុខ​សហព័ន្ធរុស្ស៊ី ដឹកនាំដោយនាយឧត្តមសេនីយ៍​ លេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី Nikolai Patrushev។ នៅ​ជំនួបចរចារ រដ្ឋមន្រ្តីលោក To​ Lam បានស្នើឲ្យភា​គីទាំង​ពីរបន្ត​បង្កើនការ​ផ្លាស់ប្ដូរគណៈប្រ​តិភូ និងអ្នកជំនាញការ ដើម្បីអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​នូវអនុស្សរណៈ​យោគយល់​ស្ដីពី​ការ​យល់​​ដឹងគ្នា រវាងក្រសួងនគរបាល​វៀតណាម និង​ការិយាល័យក្រុម​ប្រឹក្សាសន្តិសុខជាតិរុស្ស៊ី តាមនោះ រួមចំណែកទប់ទល់ដោយ​ទាន់ពេលវេលា​ជាមួយនឹង គ្រោះអាសន្ន ការគំរាមកំហែងទៅ​លើផលប្រយោជន៍ សន្តិសុខ​ជាតិ​នៅប្រទេស និមួយៗ ហើយបង្កើន​កិច្ចសហប្រតិបតិ្តការឲ្យកាន់​តែស៊ីជំរៅ និងប្រកបដោយ ប្រសិទ្ធភាពក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី​និងពហុភាគី។

​រីឯខ្លួនវិញ ឧត្តមសេនីយ៍ Nikolai Patrushev អះអាងថា ក្នុងឋានៈរបស់ខ្លួន លោក​នឹងធ្វើអស់​ពីកម្លាំង​កាយចិត្ត​ដើម្បីជំរុញការអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី និយាយរួម រវាងក្រសួង​នគរបាល វៀតណាមជាមួយការិយាល័យសន្តិសុខនិង​ស្ថាប័នសន្តិសុខ ប៉ូលីសរុស្ស៊ីនិយាយ ដោយឡែក​ ដើម្បីផលប្រយោជន៍របស់​ប្រជាជននៃប្រទេសទាំងពីរ និងសន្តិភាព ស្ថិរភាពនៅ​តំបន់​និង​លើពិភពលោក​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top