• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបញ្ចុកសាច់គោហ្វេ - មុខម្ហូប ”ស៊ុប” ឆ្ញាញ់បំផុតលើពិភពលោក

នំបញ្ចុកសាច់​គោ​ហ្វេ​ ជា​មុខ​ម្ហូប​សាមញ្ញ​ល្បី​ឈ្មោះ​របស់ក្រុង​​ហ្វេ​។ កាសែត​​​​វប្បធម៌​​និង​ម្ហូប​អាហារ​អន្តរជាតិ​​ជាច្រើន ​ដែល​ធ្លាប់​បាន​​ជ្រើស​រើស ​នេះ​ជា​មុខម្ហូប​​មួយ​ក្នុង​ចំណោម​មុខម្ហូប​​​ល្បី​​ឈ្មោះ​នៃ​ពិភពលោក​។ ហេតុ​នេះ​បានជា​លោក​ Anthony Bourdain ជា​ចុង​ភៅ​ល្បី​ឈ្មោះ​ជនជាតិ​អាមេរិក​ ហើយ​ក៏ជា​តួឯក​ក្នុង​ភាពយន្ត​ស្វែង​យល់​ពីម្ហូប​អាហារ​ “Anthony Bourdain“ បាន​​ផ្សាយ​នៅ​លើ​ប៉ូស្តិ៍​ទូរ​ទស្ស​ន៍ CNN របស់​អាមេរិក​ ហើយ​ធ្លាប់​​លាន់​មាត់​ពោល​ថា​៖ “​នំបញ្ចុក​​សាច់​​គោ​ហ្វេ​​ជា​មុខម្ហូប​ “ស៊ុប”​ ឆ្ញាញ់​​ជាង​គេ​លើ​ពិភព​លោក​ ដែល​ខ្ញុំ​បាន​ហូប​!!”។​

ឈ្មោះ​ហៅ​​គឺ​នំបញ្ចុក​​សាច់គោ​ ប៉ុន្តែ​ការ​ពិត​នំបញ្ចុក​សាច់​​គោ​ នៅ​មាន​ទាំង​​​ជើង​ជ្រូកមួយ​ដុំ​​ ឈាម​​ជ្រូក​ស្ងោរ​មួយ​ដុំ ប្រហិត​ក្តា​ម​​​ឬ​ប្រហិត​គោមួយ​ដុំ​...​។ល។ ប្រការពិសេស​ដែល​ទាក់ទាញ​អារម្មណ៍​បំផុត​​ គឺ​នៅ​រាល់​ចាន​នំ​បញ្ចុក​​សាច់​គោ​ ហ្វេ បែរ​ជា​មាន​​ជើង​ជ្រូកមួយ​ដុំ​​ធំ​ជិត​ស្មើ​នឹង​បាត​ដៃ​​។ ជើង​ជ្រូក​មូលមួយ​ដុំ​​​​កម្រាស់​ប្រហែល​​​បី​សង់ទី​ម៉ែត្រ​ បាន​កាត់​ពី​ជើង​​មុខ​​របស់​​ជ្រូក​ ហេតុ​នេះ​​មាន​គ្រប់​ទាំង​ស្បែក​ សាច់​ សសៃ ខ្លាញ​ ឆ្អឹង​...។ល។​ យក​ទៅ​ស្ងោរ​​ឲ្យ​ឆ្អឹនល្មម​នៅ​ក្នុង​ឆ្នាំង​ស៊ុប​​​ ពេល​ហូប​សាច់​​ទន់​ ផ្អែម​ មានជាតិខ្លាញ់តែ​មិន​ប៉ះពាល់ទេ​។ នេះ​ក៏ជា​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​​ចម្អឹន​របស់​ស្រ្តី​មេផ្ទះ​នៅ​ក្រុង​​ហ្វេ។​
 
សព្វថ្ងៃ​ ហាង​លក់​នំបញ្ចុ​ក​​សាច់​គោហ្វេ​ច្រើន​កន្លែង ​នៅ​ទីក្រុ​ងសាយ​ហ្គន ហាណូយ​ ប៉ុន្តែ​ហាក់​ដូចជា​គ្មាន​នរណា​ដឹងពី​​របៀប​ច្នៃ​​ជើង​ជ្រូក ​ដូច​អ្នកក្រុង​​​ហ្វេ​ទេ យ៉ាង​​នេះទើប​​ ពួក​គេច្រើន​​ប្តូរជំនួស​​​​​ដោយ​កញ្ចុំ​ជើង​ជ្រូកទៅ​​វិញ​​។ កញ្ចុំ​ជើង​ជ្រូក​ហូប​មិន​ឆ្ងាញ់​ មិន​សូ​វ​មានសាច់​ ឆ្អឹងសុទ្ធ​ សំឡឹងទៅ​គ្មា​ន​សោភណភាព​។​
 
ក្រៅ​ពី​​ជើង​ជ្រូកស្រួយជាតិខ្លាញ់ និង​ឈាម​​គោ​​ផ្អែមៗ...​។ល។ ​របៀប​ច្នៃ​​ទឹក​ស៊ុប​មួយ​ឆ្នាំ​ង គួរ​​ចាត់ទុកជា​ថ្វី​ដៃ​​​និង​​សិល្បៈ​ដ៏អស្ចារ្យមួយ​​។ ទឹកស៊ុប​នៅ​ក្នុង​នំបញ្ចុក​សាច់​​គោ​​​ហ្វេ​ មិនដូច​ប្រភេទ​ទឹកស៊ុប​​ដទៃ​ទៀត​ឡើយ​។ នោះ​គឺ​ជា​​អាថ៌​កំបាំង​​​នៃ​ការ​ផ្សំ​គ្រឿង​​រវាង​ទឹក​ចេញពី​ឆ្អឹង​ ប្រហុកបង្គា ​ (ប្រភេទប្រហុក​ បង្គា​ពិសេស​​របស់​ក្រុង​​ហ្វេ​) ដើម​​​ស្លឹកគ្រៃ​ និង​​ម្ទេស...​​។ល។ ប្រហុកបង្គា បើ​បង់​ច្រើន​ពេក​​ធ្វើ​ឲ្យ​ទឹក​ស៊ុប​ធុំ​ក្លិន​។ ស្លឹកគ្រៃ​បើដាក់​ហួស​ដៃ​ទឹក​ស៊ុប​​នឹង​​មានជាតិ​ប្រហាត​។ល។។​ និយាយ​​សរុប​​មក​​គ្រឿង​ទេស​​ទាំង​អស់​បង់ឲ្យ​​សម​ល្មម​។​
 
នឹក​​ឡើង​ក៏​ប្លែក​ ភាព​សម​ល្មម​នោះ មិន​អាច​ណា​​យក​ចេញ​ថ្លឹង​ ឬ​គិត​លម្អិត​ដោយ​ជញ្ជីង​ ឬ​វាល់...។ល។ តែទាំង​អស់​គឺ​ពឹង​ទៅ​លើ​អារម្មណ៍​​ និង​បទពិសោធន៍​​របស់​ចុង​ភៅតែ​​ប៉ុណ្ណោះ​។​ ហេតុ​នេះ​ ទើប​វា​​​ក្លាយទៅជា​អាថ៌​កំបាំង​​​ដោយ​ឡែក​រៀង​ៗខ្លួ​ន ​របស់​មនុស្ស​ម្នាក់​ៗ​ ​ភោជនិយដ្ឋាន​និមួយ​ៗ។​



វត្ថុគ្រឿងសម្រាប់មុខម្ហូបនំបញ្ចុកសាច់គោហ្វេ រួមមានជើងជ្រូក ឈាមជ្រូកស្ងោរមួយដុំ ប្រហិតក្តាម
ឬប្រហិតគោមួយដុំ សាច់គោនិងបន្លែហូបផ្សំ។


ជើងជ្រូកមួយដុំ  កម្រាស់ប្រហែល៣សង់ទីម៉ែត្រ បានកាត់ពីជើងមុខរបស់ជ្រូក ទើបមានគ្រប់ទាំងស្បែក សាច់
សសៃ ខ្លាញ់ និងឆ្អឹង។


ទឹកស៊ុបរបស់នំបញ្ចុកសាច់គោហ្វេ មិនដូចប្រភេទទឹកស៊ុបដ៍ទៃឡើយ។

តែងបានដាក់នៅលើភ្លើងឆេះអន់ល្មម ដើម្បីទឹកស៊ុបមិនល្អក់។

នំបញ្ចុកសាច់គោហ្វេ ហូបជាមួយជីនាងវង ល្បោយត្រយោងចេក ក្រូចឆ្មាក្លិនក្រអូប ពិសេសគឺម្ទេសខៀវរបស់ក្រុងហ្វេ។

នំបញ្ចុកសាច់គោហ្វេ ជាម្ហូបសាមញ្ញល្បីឈ្មោះរបស់អ្នកក្រុងហ្វេ។

បែរជា​ចង់​បរិយា​យ​បន្ថែម​​ពី​លក្ខណៈ​ពិសេស​ របស់​នំបញ្ចុក​​សាច់​គោ​​ហ្វេ​ នោះ​គឺ​មាន​​រសជាតិ​ហិល​ៗ​​រោល​ពេល​បបូរ​មាត់ ហិល​ដល់​ស្រក់ទឹក​ភ្នែក​ ប៉ុន្តែ​នរណា​​ក៏​ចូល​ចិត្ត​ហូបទាំងអស់​​។ ភ្ញៀវ​​​កាន់ទ្រ​ចាន​នំបញ្ចុក​​សាច់​គោ​ហ្វេ​ ក្រហម​ឆ្អៅ​​នៃ​ពណ៌​ម្ទេស​ ក្រេប​​បន្តិច​ទឹក​ស៊ុប​​ដែល​ធុំ​​​​​ក្លិនស្លឹកគ្រៃ​ ប្រហុក​បង្គា​ ហើយ​ខាំ​ដុំ​ជើង​​ជ្រូក​មួយ​មាត់​ ឆ្ងាញ់​សព្វ​ជើង​ធ្មេញ​។ល។ បែប​នេះ​​ស៊ិៗ ស៊ូតៗ ដោយ​ហិល​ម្ទេស​ ប៉ុន្តែ​ចូល​ចិត្ត​ហូប​ណាស់​។
 
នៅ​ក្បែរ​​ចាន​នំបញ្ចុក​សាច​គោ​ហ្វេ​ ពេល​​ណា​ក៏​មាន​បន្លែ​ស្រស់​មួ​យ​​ ចានហូប​​ជាមួយ​ រួម​មាន​​សណ្តែក​​បណ្តុះ​មួយ​ក្តាប់​ ជីនាង​នង​ពីរ​​បី​​មែក​ ល្បោយ​ត្រយោង​​ចេក​ ក្រូចឆ្មា​​​​...។ល។ សម្រេច​បាន​​​នំបញ្ចុក​សាច់​គោ​ហ្វេមួយ​ចាន​​ ដែល​​មាន​​គ្រប់​​រសជាតិ​ដូច​​ហិល​ ក្លិន​ក្រអូប​ ផ្អែម ជាតិខ្លាញ់ ​ និង​ពណ៌​សម្បុរ​ស្រស់ៗ​ នៃ​​បន្លែពណ៌​ខៀវ ពណ៌​ក្រហម​​​​នៃម្ទេស​ ពណ៌លឿង​នៃ​ប្រហិត​ក្តាម​និង​ពណ៌ស​​ស្គុស​នៃ​សសៃ​នំបញ្ចុក​...​។ល។​
មាន​អ្នក​ស្រាវជ្រាវ​ពី​វប្បធម៌​ហ្វេ ធ្លាប់​បាន​ពិភាក្សា​ពី​មុខ​ម្ហូប​នំបញ្ចុក​សាច់​គោ​ហ្វេ​ ពោល​ដូចខាង​ក្រោម​​៖​​ “​នំបញ្ចុក​ហ្វេ​​មាន​ជើង​ជ្រូក​មួយ​ដុំ​ធំ ប៉ុន្តែ​មិន​បាត់​ប្រជា​ប្រិយ​ភាព​ រស​ជាតិ​​ឈ្ងុយ​ឆ្ងាញ់​ ពណ៌​​សម្បុរ​​គួរ​សម...​​។ល។ ត្រូវ​ជាមួយ​ទ្រឹស្តី​​ម្ហូប​អាហារ​ប្រណិត​និង​ស្រាល​​​របស់​អ្នកក្រុង​​ហ្វេ​”។​

 

ភ្ញៀវទេសចរណ៍​អាច​ហូប​​មុខ​ម្ហូប​នំបញ្ចុក​សាច់​គោ​ហ្វេ​ ចំ​រសជាតិ​នៅ​ហាង​ស៊ុង​ហឿង​ (Song Huong) - អាសយដ្ឋាន​​លេខ​៥៤អេ វិថី​ង្វៀនជីថាញ (Nguyen Chi Thanh)​ - ក្រុង​ហាណូយ​។​

សព្វ​ថ្ងៃ​ នៅ​ទីក្រុង​ហ្វេ​ មាន​ហាង​នំបញ្ចុក​ល្បី​ឈ្មោះ​ជាច្រើន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​យ៉ាង​ច្រើន​កុះ​ករ​មក​ហូប​ ប៉ុន្តែ​រាល់​លើកដែល​ខ្ញុំ​​មក​ដល់​ទីក្រុង​ហ្វេ​ ខ្ញុំតែង​តែ​​ចូល​ចិត្ត​ទៅ​​ផ្សារ​ដុង​បា (Dong Ba)​ ហូប​នំបញ្ចុក​សាច់​គោ​ហ្វេ ​ដែល​​យាយ​ៗ​រែង​អង្រែក​​លក់​តាម​ផ្សារ។ អង្គុយ​នៅ​កណ្តាល​​ផ្សារ​​​​​មនុស្ស​អ៊ូអរ​ធ្វើ​ដំណើរ​​​ទៅមក ​​ជុំ​វិញ​ធុំ​ក្លិន​​ត្រី បង្គា បន្លែ​ ហូប​​នំបញ្ចុកមួយ​ចាន​​​ដែល​​យាយៗ​ចម្អឹន​​តាម​បែបសម័យ​ដើម​ មាន​ន័យ​ថា​​មិន​បង់​គ្រឿង​ទេសច្រើន​និង​សាច់ ​ដូច​របៀ​​ប​​ចម្អឹន​​សព្វថ្ងៃទេ​​ តែឃើញ​ថា​មាន​រសជាតិ​ឆ្ញាញ់​ប្លែក​ដោយ​ឡែក​របស់វា។ ជាពិសេស​ គឺ​បាន​ហូប​តាម​បែប​សាមញ្ញរបស់​អ្នកក្រុង​​ហ្វេ​ រំលឹកឡើង​វិញ​​នៅ​អារម្មណ៍​​នៃ​សម័យ​ឧបត្ថម្ភធន​ កង្វះ​ខាត​លំបាក​ យូរៗ​ទើប​បាន​ម្តាយ​នាំ​ទៅ​ផ្សារដុង​បា (Dong Ba) ​ហូប​​នំបញ្ចុក​សាច់​គោ​ហ្វេ​​មួយ​ចាន​។ យ៉ាង​នេះ​បានជា​រសជាតិ​​នំបញ្ចុក​សាច់​គោ​ហ្វេ​ បានជា​អារម្មណ៍នោះ​​​នៅ​តែ​ឌិត​ជាប់លើរូប​ខ្ញុំ​មក​ដល់​សព្វថ្ងៃ​។
 
ថ្ងៃមួយ​មាន​ឱកាស​​ទៅ​លេង​ទីក្រុង​ហ្វេ​ បានជួបជាមួយ​ ​បង​ផាន​ថាញ​ហាយ​ ​(Phan Thanh Hai) នាយក​មជ្ឈមណ្ឌល​​អភិរក្ស​កេរដំណែល​ទីក្រុង​បូរាណ​ហ្វេ​ នា​ឱកាសជជែក​​គ្នា​ពីនេះពីនោះ​លេង​ បង​​បាន​និទាន​ប្រាប់ថា​​ កន្លង​ហើយ​មាន​ឯកអគ្គ​រដ្ឋទូត​​អាមេរិក Ted Osius មក​ធ្វើ​ការ​នៅទីក្រុង​ហ្វេ​ ក្នុង​ឱកាស​​ស្វែ​ង​យល់​​ពី​ម្ហូប​អាហារ ​​នៅ​ទី​ធ្លា​វិមាន​យៀម​ថ័រ​ (Diem Tho) ក្នុង​​រាជវាំង​ មិនដឹង​ថា​​អចេតនា​​ឬ​ចេតនាទេ​​ លោក​​បែរជា​ជ្រើស​ចម្អឹន​នំបញ្ចុក​សាច់​គោ​ហ្វេ​​ដោយ​ដៃ​ឯង​។ សំឡឹង​​មើល​លោក​​ផ្សំ​គ្រឿង​ទេស​​ រួច​​ហូប​នរណា​ក៏សប្បាយ​​និង​​មោទន​ ដោយសា​​ទីក្រុង​ហ្វេ​មាន​មុខម្ហូប​ឆ្ងាញ់​​ ដែល​គ្មានទីណា​មាន៕ 
 

អនុវត្ត៖ ត្រឹន​ថាញ​យ៉ាង
 


Top