• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបញ្ចុកត្រីនៅខេត្តហាយហ្វុង

នំបញ្ចុកគឺជាមុខម្ហូបធ្លាប់ស្គាល់របស់ប្រជាជនវៀតណាម។ បើសិនជានៅរដ្ឋធានីហាណូយមាននំបញ្ចុកចា (នំបញ្ចុកសាច់ជ្រូកអាំង) នំបញ្ចុកតៅហ៊ូចៀនហូបជាមួយម៉ាំធ្វើពីបង្គា នៅហ្វេមាននំបញ្ចុកសាច់គោនិងជើងជ្រូក រីឯនៅពេលនិយាយដល់ខេត្តហាយហ្វុង ពួកគេគិតដល់មុខម្ហូបនំបញ្ចុកត្រីដ៏ល្បីឈ្មោះ។

ទោះបីនំបញ្ចុកត្រីមិនមានតែនៅខេត្តហាយហ្វុងប៉ុណ្ណោះទេ ប៉ុន្តែមុខម្ហូននេះនៅខេត្ត ហាយហ្វុងត្រូវបានកែច្នៃនិងមានរសជាតិពិសេស ចាប់ចិត្តដោយឡែកពីកន្លែងដ៍ទៃ។ ភាពពិសេសនេះត្រូវបង្ហាញតាមរបៀបធ្វើយ៉ាងក្បាច់ក្បូរ ការជ្រើសរើសគ្រឿងផ្សំ របៀបធ្វើទឹកស៊ុបនិងពិសេសគឺការរួមផ្សំនៃរសជាតិជនបទចំរុះនឹងរសជាតិសមុទ្រ។

ដើម្បីមានមុខម្ហូននំបញ្ចុកត្រីមួយចានពោរពេញដោយរសជាតិនៃខេត្តហាយហ្វុង ដំបូងយើងត្រូវនិយាយអំពីដំណាក់កាលជ្រើសរើសត្រី។ ត្រីត្រូវបានជ្រើសរើសដើម្បីធ្វើមុខនំបញ្ចុកនេះគឺត្រីប្លាធូ និងត្រីគល់រាំងនិងត្រីក្រាញ់ ដូច្នេះសាច់ត្រីនឹងឈ្ងុយឆ្ងាញ់និងមិនឆ្អាប។

បណ្តាគ្រឿងផ្សំដើម្បីកែច្នៃមុខម្ហូបនំបញ្ចុកត្រីរួមមាន៖ នំបញ្ចុក ប្រហិតត្រី ត្រីក្រាញ់ចៀនឲ្យស្រួយ

នំបញ្ចុកត្រូវមានក្លឹនឈ្ងុយឆ្ងាញ់និងទន់ សរសៃរនំបញ្ចុកនៅពេលយើងភ្លក់ត្រូវមានរសជាតិរបស់ម្សៅអង្ករ

គ្រឿងផ្សំសំខាន់ៗនៃមុខម្ហូបនំបញ្ចុកត្រីគឺត្រីប្លាធូនិងត្រីក្រាញ់ធ្វើឲ្យស្អាត ដកឆ្អឹង ហើយប្រឡាក់គ្រឿងទេស បន្ទាប់មកយកទៅចៀន

ស្លឹកខ្ទឹម ជីរនិងផ្លែប៉េងបោះគឺជាគ្រឿងផ្សំទាំងបីមិនអាចខ្វះក្នុងមុខម្ហូបនំបញ្ចុកត្រី

ទឹកស៊ុបត្រូវបានកែច្នៃពីទឹករំងាស់ឆ្អឹងត្រីដូច្នេះទឹកស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់

មុខម្ហូបនំបញ្ចុកត្រីហាយហ្វុងពោរពេញដោយរសជាតិស្រុកស្រៃនិងសមុទ្រ

ត្រីក្រាញ់ត្រូវលាងឲ្យស្អាត កាត់ជាចំណិតតូចៗ ហើយប្រឡាក់គ្រឿងទេសនិងយកទៅចៀនឲ្យស្រួយ ទុកឲ្យស្រក់ប្រេងឆា។ ទឹកស៊ុបត្រូវកែច្នៃពីឆ្អឹងត្រីរំងាស់ ដូច្នេះទឹកនេះមានរសជាតិឈ្ងុយឆ្ងាញ់និងបង្កើតរសជាតិពិសេសនៃមុខម្ហូបនំបញ្ចុកហាយហ្វុង។

ចំពោះត្រីប្លាធូត្រូវដកឆ្អឹងយកសាច់ត្រី បុកឬកិនឲ្យម៉ដ្ឋជាមួយជីរធីឡា និងចាក់ទឹកត្រីនិងម្រេចបន្តិច បន្ទាប់​មក​សូនជាចំណិតប្រហិតនិងយកទៅចៀន។

ប្រហិតត្រីបន្ទាប់ពីចៀនមានពណ៌លឿងទុំ ស្តើងនិងមានក្លឹនរបស់ជីរធីឡា។ នៅពេលពិសាភ្ញៀវអាចមើលឃើញថាខាងក្រៅនៃប្រហិតត្រីស្រួយ ប៉ុន្តែខាងក្នុងគឺទន់និងឈ្ងុយឆ្ងាញ់។

នំបញ្ចុកត្រីហាយហ្វុងតែងតែពិសាជាមួយជីរចេក ក្តាត ត្រកួនច្រៀកជាចំនិតនិងជីរគ្រប់មុខ ទឹកម្ទេស ធ្វើឲ្យភ្ញៀវមានចំណាប់អារម្មណ៍មិនអាចបំភ្លេចបានទេ./.

អនុវត្ត៖ ខាញ់ឡុង


nguyenhuonggiang


Top