នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបលោកស្រី Sahar Nasr
រដ្ឋមន្រ្តីក្រសួងវិនិយោគនិងសហប្រតិបតិ្តការអន្តរជាតិអេហ្ស៊ីប
រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោកស្រី Sahar Nasr រដ្ឋមន្រ្តីក្រសួងវិនិយោគ និងសហប្រតិបតិ្តការអន្តរជាតិអេហ្ស៊ីប និងលោក Mohab Mamish ប្រធានស្ថាប័នគ្រប់គ្រងប្រឡាយ Suez និងមណ្ឌលសេដ្ឋកិច្ចប្រឡាយ Suez ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចនាំចេញមុខទំនិញនានាទៅក្នុងប្រព័ន្ធផ្សារទំនើបរបស់អេហ្ស៊ីប ហើយនាំចូលទំនិញរបស់អេហ្ស៊ីបទៅក្នុងវៀតណាម។
រីឯខ្លួនវិញ រដ្ឋមន្រ្តីលោកស្រី Sahar Nasr អះអាងថា អេហ្ស៊ីបស្វាគមន៍ការដែលវៀតណាម ចែករំលែកនិងសហប្រតិបតិ្តការជាមួយសហគ្រាសអេហ្ស៊ីប ក្នុងវិស័យដម្លើងនាវានិងកំពង់ផែ។ ក្នុងពេលនោះ ប្រធានស្ថាប័នគ្រប់គ្រងប្រឡាយ Suez និងមណ្ឌលសេដ្ឋកិច្ចពិសេសប្រឡាយ Suez លោក Mohab Mamish ឲ្យដឹងថា អេហ្ស៊ីបមានបំណងឲ្យសហគ្រាសវៀតណាម ស្វែងយល់ឱកាសវិនិយោគទៅក្នុងមណ្ឌលសេដ្ឋកិច្ចពិសេសនៅអេហ្ស៊ីប៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម