នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ
នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅដល់ព្រលានយន្តហោះ Don Mueang ទីក្រុងបាងកក ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan – ocha។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Nguyen Xuan Phuc នឹងជូបចរចាជាមួយលោក Prayuth Chan – ocha ជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សានីតិបញត្តិជាតិ លោក Pornpetch Wichitcholchai ជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សាសម្ងាត់ លោក Prem Tinsulanonda ទទួលជួបជាមួយប្រធានសមាគមមិត្តភាព ថៃ - វៀតណាម អញ្ជើញចូលរួម និងថ្លែងមតិប្រារព្ធវេទិកាសហគ្រាស វៀតណាម - ថៃ ចូលរួមពិធីប្រារព្ធសប្ដាហ៍ទំនិញវៀតណាម នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Lad Prao ទៅទស្សនា និងបំពេញការងារជាមួយរដ្ឋអំណាចខេត្ត Nakhon Phanom។ តាមការរំពឹងទុក លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលជួបជាមួយថ្នាក់ ដឹកនាំសហគ្រាសនាំមុខគេមួយចំនួន របស់ថៃ ទទួលជួបជាមួយអាជីវករអាណិកជនវៀតណាម និង ថ្នាក់ដឹកនាំសហគ្រាសតំបន់ឦសានថៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម