• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីសហគ្រាសធុនតូចនិងមធ្យម APEC


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពី សហគ្រាសធុនតូចនិងមធ្យម APEC លើកទី២៤ (SMEMM ២៤)។ នេះជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌសប្ដាហ៍សន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីសហគ្រាសធុនតូច និងមធ្យម APEC​ ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ កញ្ញា នៅ ទីក្រុងហូជីមិញ ក្រោមប្រធានបទ “លើក​កំពស់សមត្ថភាពប្រកួតប្រជែង ច្នៃប្រឌិត របស់សហគ្រាសធុនមីក្រូតូចនិងមធ្យមក្នុងសម័យ​សកលភាវូបនីយកម្ម”។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc ឲ្យដឹងថា ក្នុង APEC សហគ្រាសធុនតូចនិងមធ្យមកំពុងស្រូបយក ៩៧% បរិមាណសហគ្រាស បង្កើតឡើង ៦០% បិរមាណការងារធ្វើ ហើយជាប្រភពកម្លាំងចលករសំរាប់កំណើន ការ ផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិត។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖

“ពីស្ថានភាពជាក់ស្ដែងនៅវៀតណាម យើងខ្ញុំមានបំណងទទួលបានកិច្ចសហប្រតិបត្តិការរបស់ APEC ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធពន្ធសំដៅលើកទឹកចិត្តការធ្វើផលិតកម្មអាជីវកម្ម ប្រកួតប្រជែងដោយសមភាពនិងតម្លាភាព។ ខ្ញុំក៏ស្នើឲ្យអ្នកជំនាញការស្រវជ្រាវបង្កើតមូលនិធិជួយឧបត្ថម្ភមួយ ដើម្បីលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមបង្កើនការតភ្ជាប់ជាមួយសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនពហុជាតិ ហើយចូលរួមខ្សែសង្វាក់តំលៃសកល”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top