• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាប់​ផ្ដើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​ព្រះរាជាណាច​ក្រក​ម្ពុជា​


 កម្មាភិបាលស្ថានទូតនិងជនរួមជាតិអាណិកជនវៀតណាមនៅកម្ពុជាស្វាគមន៍នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (រូបថត៖​VOV)

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen  Xuan Phuc និងលោក​ជំទាវ​ដឹក​​នាំ​​គណៈ​ប្រតិភូ​ជាន់ខ្ពស់ រដ្ឋាភិបាល​វៀត​ណាម បានទៅ​កាន់អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ ចាប់​ផ្ដើម​ដំណើរ​​ទស្សនកិច្ច​​ជាផ្លូវការ នៅ​ព្រះរាជាណាច​ក្រកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែ​មេសា តាម​សេចក្ដី​អញ្ជើញ​របស់​នាយក​រដ្ឋមន្រ្តី​សម្ដេចតេជោ ហ៊ុន សែននិង​លោក​ជំទាវ។ 

​នារសៀលថ្ងៃ​ដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ​បាន​អញ្ជើញចូល​គាល់ព្រះ​មហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី។លោក Nguyen Xuan Phuc មានគោលបំណងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បន្តគាំទ្រ​ដើម្បី​ទំនាក់​ទំនងសហប្រតិបត្តិការ​មិត្តភាព ​ដ៏ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាជាក់ស្ដែង និងប្រកប​ដោយ​ប្រសិទ្ធភាព​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។ នាយករដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc អះអាងថា វៀតណាម​ជានិច្ចកាល​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដល់ទំនាក់​ទំនងជិត​ខាងដ៏​ល្អ​ប្រសើរ​​ចំណង​មិត្ត​ភាព​​ប្រពៃណី កិច្ចសហប្រតិបតិ្តការលើ​គ្រប់វិស័យ រឹងមាំ យូរ​អង្វែង​ជាមួយ​កម្ពុជា។
 
​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជឿជាក់ថា ជោគជ័យនៃដំណើរទស្សនកិច្ច​របស់​ នាយកកករដ្ឋមន្រ្តីលោក Nguyen​ Xuan Phuc នឹង​ជំរុញទំនាក់ទំនងរវាង​ប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ ដោយភាព​ល្អប្រសើរ​នាពេល​ខាង​មុខ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top