• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុងនិងលោកជំទាវបានបញ្ចប់យ៉ាងល្អប្រសើរនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)

នារលៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ លោក លីស៊ាន​ឡុង​​និង លោកជំទាវ​បា​នចាក​ចេញ​​ពីទី​ក្រុងហាណូយ បញ្ចប់យ៉ាង​ល្អ​ប្រលើរ​នៃ​ដំណើរ​​ទស្សន​កិច្ចជាផ្លូវការ នៅវៀតណាម ចាប់តាំងពីថ្ងៃទី​២១ ដល់​២៤ ខែមិនា ឆ្នាំ២០១៧ តាមសេចក្ដី​អញ្ជើញ​របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលលោក Nguyen Xuan Phuc​។
 
មុននេះ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ប្រធាន​គណៈកម្មាធិការ​​ទីក្រុង​ហា​ណូយ​ ​លោក ​Nguyen Duc Chung បានជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក លីស៊ានឡុង​ផងដែរ​ ។ នៅជំនួប​នេះ ប្រធាន​គណៈ​កម្មា​ធិការទីក្រុង​ហាណូយ លោក Nguyen Duc Chung បាន​ឲ្យដឹង​ថា នាពេលខាង​មុខ ហាណូយ មាន​​បំណង​​សហ​ប្រតិប​ត្តិការ ជាមួយសិង្ហបុរី​លើវិស័យដូចជា ផែនការ​មេ និង​គ្រប់​គ្រង​ទីក្រុង អភិវឌ្ឍន៍​ដើម​ឈើ​កសាង​ទីក្រុង​​ឆ្លាត បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជាដើម​ ។ ជាពេសេស ទីក្រុងមាន​បំណង​​សហប្រតិបត្តិការ ជាមួយ​សាលារដ្ឋ​​បាល​​សាធារណៈ លីក្វាន់យូ ដើម្បីបញ្ជូន​មន្ត្រីរបស់​ទីក្រុង​ហាណូយ​ទៅ​ចូល​​រួម​វគ្គ​បណ្ដុះ​បណ្ដាល អំពី​ការ​គ្រប់​គ្រង​​រដ្ឋបាល​ ។
 
​រីឯខ្លួនវិញ​ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុងស្នើឲ្យ​អជ្ញាធរ​ទីក្រុង​ហាណូយ​​បន្តបង្ក​​លក្ខណៈងាយ​ស្រួល​ថែម​​ទៀត ចំពោះអ្នកវិនិយោគសិង្ហបុរី​មក​បណ្ដាក​​ទុន​​នៅវៀត​ណាម​។​
 
នាថ្ងៃ២៤ ខែមិនា ដដែល​នេះ នៅហាណូយ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុង​ បានជួប​សន្ទនា​ជាមួយ​លេខាគណៈ​កម្មាធិការ​បក្ស ខេត្ត Da Nang លោក Nguyen Xuan Anh  ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top