• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូល​រួម​ពិធី​បើក​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី៣០​


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសន្និសីទកំពូលអាស៊ាន
លើកទី៣០ (រូបថតៈ Thống Nhất-TTXVN)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៧ សន្និសីទ​ជាន់ខ្ពស់​អាស៊ាន​លើកទី​៣០ ក្រោម​ប្រធាន​បទ “រួមដៃគ្នាដើម្បី​ធ្វើការផ្លាស់ប្តូរថ្មី តភ្ជាប់ពិភព​លោក​ទាំង​មូល” បាន​ប្រារព្ធ​ជាផ្លូវ​ការ នៅទីក្រុង​មានីល​​ ប្រទេសហ្វីលីពីន។​នាយក​​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានដឹកនាំ​គណៈ​ប្រតិភូ​វៀត​ណាម ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ​។ អញ្ជើញថ្លែងមតិក្នុង​ពិធីបើក ប្រធានាធិ​បតី​ហ្វីលីពីន លោក Rogrigo Duterte បាន​អំពាវនាវ​ ឲ្យប្រទេសអាស៊ានទាំងអស់ គោរព​ឯករាជ្យ របស់ប្រទេស​ជាសមាជិកភាពអាស៊ាន និង​អះអាង​ថា ទំនាក់​ទំនង​ទាំង​អស់ នឹងនាំមក​លទ្ធផល​ល្អ​ខណៈ​ដែល ឈរលើការ​គោរព​ផល​ប្រយោជន៍​ របស់គ្នាទៅវិញទៅមក។
 
ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៩ ខែមេសា នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​ថ្នាក់​​ដឹក​នាំ​អាស៊ាននានា បានពិភាក្សា​លើវិធាន​ការ​ជម្រុញខ្លាំងដំណើរការ​ កសាងសហគមន៍អាស៊ាន នាពេល​ខាង​មុខ ព្រម​ទាំង​ចូល​រួម​រាល់កិច្ច​ប្រជុំរវាង​ថ្នាក់ដឹក​នាំអាស៊ាន ​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អន្តរ​សភា​អាស៊ាន​ (AIPA) ​និង​តំណាងយុវជនអាស៊ាន​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top