• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួប​ចរចា​ជាមួយ​នាយករដ្ឋ​មន្ត្រីថៃ​លោក P​rayut Chan-ocha


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha

នាល្ងាចថ្ងៃទី១៧ ខែសីហា  ឆ្នាំ២០១៧ ​ក្រោយពិធីទទួលបដិសណ្ឋារកិច្ច​ជាផ្លូវការ ​នាយករដ្ឋមន្ត្រីវៀត​ណាម លោក​ Nguyen Xuan Phuc និងលោកជំទាវ រួម​ទាំងគណៈ​ប្រតិភូជាន់ខ្ពស់រ​ដ្ឋាភិបាល​វៀតណាម​នៅថៃ ក្រោម​អធិបតីភាព​របស់ នាយករដ្ឋមន្ត្រីថៃ​លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីទាំងពីររូប​បានដឹក​នាំ គណៈ​ប្រតិភូជាន់​ខ្ពស់​នៃប្រទេសទាំងពីរដំណើរ​ការកិច្ច​ចរចា​។ នៅទីនេះ ភាគីទាំងពីរ​បាន​អះអាង​នូវកិច្ច​ខិតខំប្រឹង​ប្រែង នាំ​ទំហំពាណិជ្ជកម្មទ្វេភាគីទទួល​ឲ្យបាន ២០ ពាន់លានដុ​ល្លារអាមេរិក​ មុនឆ្នាំ​ ២០២០ ជួយ​ឧបត្ថម្ភគ្នា​ទៅវិញ​ទៅមកដើម្បី​ក្លាយទៅជា​មជ្ឈមណ្ឌលទាក់ទាញការ​ វិនិយោគពាណិជ្ជកម្មនៅតំបន់។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ រូប​បានសង្កត់ធ្ងន់លើ​កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ - សន្តិសុខ​គឺជាសសរ​ទ្រូង​មួយ​នៃទំនាក់​ទំនង​​​គូយុទ្ធសាស្ត្រវៀត​ណាម - ថៃ។

ស្ដីពី​ការតភ្ជាប់រវាងខឿនសេដ្ឋកិច្ច​ទាំងពីរ ភាគីទាំងពីរ បានឯកភាព​ជំរុញខ្លាំង​ការតភ្ជាប់​ការដឹក​ជញ្ជូន​ពហុបែប​ ដែ​លរួមមានផ្លូវ​គោក ផ្លូវ​សមុទ្រ និងផ្លូវអាកាស​រវាង​ប្រទេសទាំ​ងពីរ​។ បើក​ជើង​ហោះហើរថ្មី​តភ្ជាប់​វៀត​​ណាម និ​ងថៃ។​ នាយករដ្ឋមន្ត្រី​ទាំងពីររូប​ក៏បាន​ឯកភាព​ក្នុងការ​ដាក់ចេញ​នូវវិធាន​ការជំរុញ​កិច្ច​សហប្រតិ​បត្តិការ​​លើវិស័យផ្សេងៗ​ទៀតដូច​ជា ពលកម្ម ពាណិជ្ជកម្ម​កសិកម្ម ទេសចរណ៍​ វិទ្យាសាស្ត្រ ​បច្ចេកទេស វប្បធម៌​ និង​ការជួបប្រាស្រ័​យ រវាងប្រជាជន។
 
ទន្ទឹមនឹងកិច្ច​សហប្រតិបត្តិការទ្វេភាគី ​នាយករដ្ឋមន្ត្រីទាំង​ពីររូបក៏​បាន​ពិភាក្សាយ៉ាង​ទូលំទូលាយ​ស្ដីពីបញ្ហា​អន្តរជាតិ​ និង​តំបន់ ដែលមានការយកចិត្តទុ​កដាក់​ដូចគ្នា។ ភាគីទាំងពីរ​បានសន្យាបន្ត​សហប្រតិបត្តិការ​យ៉ាងជិត​ស្និទ្ធ​ជាមួយគ្នា និងជាមួយបណ្ដាប្រទេស​អាស៊ានផ្សេងៗទៀត​ សំដៅពង្រឹង​សាមគ្គីភាព រក្សារយ៉ាង​រឹងមាំ​គោលជំហរ​ ព​ង្រីកតួនាទីជាមជ្ឈមណ្ឌល​របស់អាស៊ាន។ ភាគីទាំងពីរ​បានអះអាង​ឡើងវិញ​នូវសារសំខាន់​ក្នុងការរក្សា​សន្តិភាព សន្តិសុខ និងស្ថិរភាព ក៏​ដូចជាសុវត្ថិភាពនិងសេរីភាពនា​វាចរណ៍ នៅសមុទ្រខាងកើត។
 
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូប បានអញ្ជើញជាកសិណសាក្សី ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​ជាច្រើន ​ក្នុងនោះមានកិច្ច​ព្រមព្រៀង​រវាងរដ្ឋាភិបាល​ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម និងរដ្ឋាភិបាល​នៃព្រះរាជា​ណាចក្រថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិ​ស័យវិទ្យាសាស្ត្រ បច្ចេកវិ​ទ្យានិងការច្នៃប្រ​ឌិត បណ្ដា​អនុស្សរណៈ​រវាង​បណ្ដាក្រសួង ស្ថាប័ននានានៃប្រទេសទាំ​ងពីរ​ លើវិស័យសេដ្ឋកិច្ច ​ពាណិជ្ជក​ម្ម ប្រៃសណីយ៍ ទូរគមនាគមន៍​បច្ចេកវិទ្យា​ ព័ត៌មាន ធនាគារ និងបណ្ដាអនុស្ស​រណៈផ្សេងៗ​ទៀត រវាងបណ្ដាមូលដ្ឋាន និង​សហគ្រាស​នៃប្រទេស​ទាំង​ពីរ។
 
នាយប់ថ្ងៃ​ដដែល លោក Nguyen Xuan Phuc លោកជំទាវ និងគណៈ​ប្រតិភូជាន់​ខ្ពស់​វៀត​ណាម បានអញ្ជើញ​ចូលរួមពិធី​ជប់លៀងដ៏​មហោឡារឹក ដែលរៀបចំដោយលោកនាយក​រដ្ឋមន្ត្រីថៃ និងលោកជំ​ទាវ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top