• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី

នាព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៧ ​នៅទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួប​សន្ទនាជា​មួយប្រធាន​ព្រឹទ្ធសភា​ហៃទី លោក  Youri Latortue ដែលកំ​ពុង​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម តាមសេចក្តីអញ្ជើញ​របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ ​នៅទី​នេះ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានលើកច្បាស់​ថា៖​ វៀត​ណាម​កំពុង​ប្រមូលផ្តុំ​កែលំ​អ​បរិយាកាស​វិនិយោគ​សំរាប់​វិនិយោគិន​បរទេស​។ តាម​ស្មារតីនោះ​ នាយក​រដ្ឋមន្ត្រីបា​នស្នើ​អោយ​ហៃទីបន្ត​គាំទ្រនិង​បង្កលក្ខណះ​ងាយ​ស្រួល​​សំរាប់​សម្ព័ន្ធ​ក្រុមហ៊ុន Viettel ជំរុញកិច្ចសហប្រ​តិបត្តិការអាជី​វកម្មជាមួយ Natcom។កត់​សម្គាល់ស្នើ​សហ​ប្រតិ​បត្តិការក្នុង​វិស័យ​កសិកម្ម​ ដាំស្រូវ​របស់​ហៃទី​ នាយក​រដ្ឋមន្ត្រី​បាន​អោយ​ដឹង​ថា៖ នឹង​បន្តពិនិត្យ​មើល និង​អនុវត្តគំរោង​ការណ៍សហប្រតិបត្តិការ​ជាក់ស្ដែង​ ប្រសិទ្ធភាព និង​មានទិន្នផលខ្ពស់។ ​នាយក​រដ្ឋមន្ត្រី​ក៏​បានសង្ក់ត​ធ្ងន់ថា៖ រដ្ឋាភិបាល​វៀតណាមមាន​គោលបំណង​រួមសហការ​ជាមួយ​រដ្ឋាភិបាល​ហៃទី​អនុវត្ត​វិធាន​ការណ៍​នានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគីប្រ​កបដោ​យប្រសិទ្ធភាព ជាក់ស្ដែង។
 
រីឯ ប្រធានព្រឹទ្ធសភាហៃទី លោក  Youri Latortue មានគោល​បំណងជំរុញ​កិច្ចសហប្រតិបត្តិការ​ ជាមួយវៀត​ណាម​​ក្នុងវិស័យកសិកម្ម​។ លោកក៏បាន​អះអាងថានឹ​ងតាមដាន​ ដាសតឿន​កម្មវិធី ​គំរោងការណ៍​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ជំរុញទំនាក់ទំ​នងរវាងប្រ​ជាជននៃប្រ​ទេសទាំងពីរ។
 
ក៏ក្នុង​ថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក៏បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ហៃទី លោក  Youri Latortue។ នៅទីនេះប្រធានរដ្ឋ លោក Tran Dai Quang អះអាងថា៖វៀត​ណាម​គោរព​និងមានគោល​បំណងជំរុញទំនាក់​ទំន​ងជា​មួ​យ​ប​ណ្ដា​ប្រ​ទេ​ស​នៅ​អា​មេ​រិ​ក​ឡា​ទិ​ន​ ​ដែ​ល​ក្នុ​ង​នោះ​មា​ន​ហៃ​ទី​៕​

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top