• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទៅបំពេញទ​ស្សនកិច្ចជា​ផ្លូវការ​នៅប្រទេសឡាវ​

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោក​ជំទាវបានដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់​រដ្ឋាភិបាល​វៀត​ណាម ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ តាមសេចក្តី​អញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith។ នេះជា​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅឡាវ លើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងដំណែង​នាយក​រដ្ឋមន្ត្រី ហើយនេះ​ក៏ជាសកម្មភាពកិច្ច​ការបរទេស​សំខាន់សំដៅ អំណរសាទរ​ឆ្នាំ​សាមគ្គីភាព​មិត្តភាព​វៀតណាម-ឡាវ ២០១៧ ផងដែរ។
 

 
នាព្រឹកថ្ងៃទី២៦មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវ​បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀត​ណាម ចាប់ផ្តើមដំណើរទស្សន​កិច្ចសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ តាមសេចក្តី អញ្ជើញ​របស់នា​យករ​ដ្ឋមន្ត្រីឡាវ ​លោក Thoonglun Sisoulith

តាមគំរោង ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc នឹង អញ្ជើញ​ជួបចរចារជាមួយសមភាគីឡាវ លោក Thoonglun Sisoulith ជួបសម្តែងការ គួរសមអគ្គលេខាបក្ស​និង​ជាប្រធានរដ្ឋឡាវ លោក Bounhnhang Volachith និង ប្រធាន​រដ្ឋសភា​ឡាវ លោកស្រី Pany Yathotou និងចូលរួម​សកម្មភាពមួយចំនួន​ទៀត​។ មុននោះ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៧ ក្នុងដំណើរ​ទស្សនកិច្ច​នៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅរាជធានី​ភ្នំពេញ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ទទួលជួប ជាមួយតំណាងសមាគមមិត្តភាពកម្ពុជា-វៀតណាម​​ដឹក​នាំ​ដោយ​​លោកស្រី​ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការរកិច្ច និងជាប្រធាន​សមាគមន៍មិត្តភាព​កម្ពុជា-វៀតណាម​មកសម្តែងការ​គួរសម​។ ក៏នា​រសៀល​ថ្ងៃដដែល នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc នឹង​លោក​ជំទាវ អញ្ជើញជួប​សម្តែងការ​គួរសម​និង​ ជូនពរឆ្នាំថ្មីព្រះមហាសង្ឃរាជាធិបតី​ទេពវង្ស​ផ​ងដែរ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top