• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួ​បជាមួយ​ប្រធាន​រដ្ឋសភា ព្រះរាជាណា​ចក្រ​កម្ពុជា​សម្តេច​ហេង សំរិន​


ទិដ្ឋភាពជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន  

នារសៀល​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc ​បានអញ្ជើញ​ទទួលជួបជាមួយ​ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន​ ដែលកំពុង​បំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចូលរួមរាល់​សកម្មភាពរំលឹក​ខួបលើកទី ៥០ នៃទិវា​បង្កើត​ទំនាក់​ទំនងការទូត​វៀតណាម-កម្ពុជា និង​ចូលរួម​សន្និសីទ​ប្រធាន​រណសិរ្សមាតុ​ភូមិប្រទេស​ទាំង​បី វៀត​ណាម​-កម្ពុជា-ឡាវ ចាប់ពីថ្ងៃទី២៣​ដល់ថ្ងៃទី២៦ ខែមិ​ថុនា ឆ្នាំ២០១៧​​។ 

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រយៈពេល ៥០ឆ្នាំកន្លងទៅជារយៈពេល ពិសេស​នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពេល​​វេលា ដែលប្រជាជន​នៃប្រទេស​ទាំងពីរ សាមគ្គី ត្រៀមជា​ស្រេច​​បូជា​ទាំងជីវិត សម្រាប់គ្នាទៅវិ​ញទៅមក។ លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់ថា នេះជាទ្រព្យ​សម្បត្តិ​ថ្លៃថ្លាមិនអាច​កាត់ថ្លៃ បាន​របស់​ប្រទេស​ជាតិ​ទាំងពីរ វៀតណាម-កម្ពុ​ជា តាមនោះ​ជំនាន់​វ័យក្មេង​ត្រូវ​មាន​ភារកិច្ចរក្សា និង​ពូនជ្រំឲ្យទំនាក់ទំនងនេះកាន់តែរឹ​ងមាំនាពេ​លខាង​មុខ។
 
រីឯប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិនវិញ បានសម្តែងនូវមោទ ភាពដែល​​ឃើញ​ថា រយៈ​ពេល៥០ឆ្នាំកន្លង​ទៅនេះ ​​ទំនាក់ទំនងរ​វាងប្រទេស​ទាំងពីរ មា​នកា​រវិវឌ្ឍន៍​យ៉ាងល្អ​ប្រសើ​រ នាំមកភាពសម្បូ​រ​រុងរឿង​សម្រាប់​ប្រជាជ​ន​ នៃប្រ​ទេសទាំងពីរ និងរួមចំណែក​ទៅក្នុងសន្តិភាព ស្ថិរភាព​ក្នុងតំបន់និងលើពិភព​លោក។ សម្តេច​ ហេង សំរិនបានអះអាងថា​ កម្ពុជា សូមថ្លែងអំណរគុណ​យ៉ា​ងជ្រាល​ជ្រៅ ចំពោះ​ការជួយឧបត្ថម្ភដ៍ថ្លៃថ្លា​ របស់បក្សកុម្មុយនិស្តវៀ​តណាម និងប្រជាជន​វៀត​​ណាម សម្រាប់ប្រជាជ​នកម្ពុជា ក្នុងការតស៊ូរំដោះ​ប្រទេសជាតិ​ និងក្នុង​ការកសាង និង​​អភិវឌ្ឍន៍​ប្រទេសជាតិ។
 
ក៏នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៧ លេខាគណៈ​កម្មាធិការ​បក្សទីក្រុង​ហាណូយ លោក Hoang Trung Hai បាន​​អញ្ជើញ​ទទួល​ជួប ជាមួយ​ប្រធានរដ្ឋសភា​កម្ពុជា សម្តេចហេង សំរិន ផងដែរ៕

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top