• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ២៥ ទិវាបង្កើតខេត្ត Soc Trang


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ២៥ ទិវាបង្កើតខេត្ត Soc Trang

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតខេត្ត Soc Trang ត្រូវបាន​ប្រព្រឹត្ត​ទៅ​នាយប់​ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៧ ​នៅទីក្រុង Soc Trang (ភាគខាង​ត្បូងវៀត​ណាម) ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងប្រជាជន​ជាច្រើនកុះករ។ ថ្លែងមតិ​នៅទីនេះ នាយក​​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា៖ ខេត្តមានប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាន ក្រោយ​​​​រយៈ​ពេល២៥​ឆ្នាំកសាង​និងអភិវឌ្ឍន៍ ខេត្ត Soc Trang ទទួលបានសមិទ្ធផលជាច្រើន លើ​គ្រប់​វិស័យ​។ ប៉ុន្តែ ដើម្បី​សម្រេចគោលដៅដែលខេត្តបានដាក់ចេញគឺដល់ឆ្នាំ ២០២០ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ខ្លាំង ក្នុង​តំបន់​​​វាល​សណ្តរ​ទន្លេ Cuu Long នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានស្នើថា៖ “ ខេត្តត្រូវ​ពិនិត្យ​ឡើង​វិញការ​​​ងាររៀប​ចំផែនការអភិវឌ្ឍន៍ ដែលក្នុងនោះ​ប្រមូលផ្តុំទៅ​លើការ​វិនិយោគ​គំរោងការណ៍ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជំរុញ​ថែម​ទៀត​ការតភ្ជាប់ជាមួយខេត្ត ទីក្រុង​ផ្សេងៗ ជាពិសេស​គឺក្នុង​តំបន់​វាលសណ្ត​ទន្លេ Cuu Long ដើម្បី​​រួម​គ្នា​​អភិវឌ្ឍន៍​​៕”

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top